[វីដេអូ] Angel Correa ស៊ុតពីពាក់កណ្ដាលតារាងបញ្ចូលទីយ៉ាងអស្ចារ្យ សម្រាប់ Atletico ក្នុងជំនួបទល់នឹង Villarreal

ខ្សែប្រយុទ្ធ Angel Correa ស៊ុតគ្រាប់បាល់បញ្ចូលទីយ៉ាងអស្ចារ្យ ក្នុងការប្រកួតសម្រាប់ Atletico Madrid ដែលអាចចាត់ទុកថាជាគ្រាប់បាល់ប្រចាំរដូវកាល។

បន្ទាប់ពីឆក់បាល់បានពីខ្សែបម្រើ Daniel Parejo ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានស៊ុតពីពាក់កណ្ដាលតារាងបញ្ចូលទីយ៉ាងស្អាត ដែលមិនអាចឱ្យអ្នកចាំទី Geronimo Rulli សង្គ្រោះបាន។

ទោះយ៉ាងណាក្ដី ក្រុមម្ចាស់ផ្ទះ Villarreal រកគ្រាប់បាល់តាមស្មើវិញនៅចុងតង់ទី១ដោយខ្សែការពារ Pau Torres ក្រោយពេលដែល បាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Gerard Moreno ត្រូវបានសង្គ្រោះដោយអ្នកចាំទី Jan Oblak។

Alberto Moreno រកគ្រាប់បាល់នាំមុខសម្រាប់ Villarreal ប៉ុន្ដែត្រូវបានតាមស្មើដោយខ្សែបម្រើ Geoffrey Kondogbia មុនពេលកីឡាកររូបនេះ ត្រូវបានបណ្ដេញចេញពីទីលាន ក្រោយទទួលបានកាតលឿងពីរ។

សម្រាប់លទ្ធផលស្មើគ្នា ២-២ បានធ្វើឱ្យក្រុមរបស់លោក Diego Simeone ឈរនៅលេខ៤ ខណៈ Villarreal រក្សាគម្លាត៤ពិន្ទុពីគូប្រកួតរបស់ពួកគេហើយស្ថិតនៅលេខ៨៕

អានអត្ថបទបន្ទាប់៖ PSG ត្រៀមដាក់សំណើខ្សែប្រយុទ្ធ Premier League ម្នាក់មកជំនួស Mbappe

ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានរាយការណ៍ថា ជាកីឡាករគោលដៅដែលក្លិប Paris Saint-Germain ចង់បានដើម្បីមកជំនួសតំណែង Kylian Mbappe។

Lukaku បានត្រលប់មកចូលរួម Chelsea ជាថ្មីក្នុងតម្លៃ ៩៧.៧លានផោន ពីក្លិប Inter Milan ក្នុងរដូវក្ដៅកន្លងទៅ ប៉ុន្ដែគេបានប្រឈមនឹងបញ្ហាជាមួយក្លិប និងអ្នកគាំាំទ្រ ដោយសារនិយាយថាគេមិនសប្បាយចិត្តចំពោះការមកលេងនៅ Stamford Bridge។

ទោះបីជាបាននិយាយសូមទោសដោយផ្ទាល់នៅលើបណ្ដាញសង្គម ប៉ុន្ដែ Lukaku រងការខឹងសម្បារពីម្ចាស់ក្លិប Roman Abramovich ដែលកំពុងពិចារណាក្នុងការលក់គេចេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន El Nacional។

ប្រភពខាងលើបានបញ្ជាក់ផងដែរថា PSG ចង់បាន Lukaku មកចូលរួមនៅទីក្រុងប៉ារីស ដើម្បីជំនួសតារាឆ្នើម Mbappe ដែលអាចនឹងចាកចេញនៅរដូវក្ដៅខាងមុខនេះ។

ខ្សែប្រយុទ្ធបារាំង ត្រូវបានរំពឹងថា នឹងផ្លាស់ទៅចូលរួម Real Madrid ដោយមិនមានតម្លៃផ្ទេរ ក្នុងដំណាច់រដូវកាល ២០២១-២២ បន្ទាប់ពីខកខានឱកាស ក្រោយ PSG បដិសេធសំណើ ១៧១លានផោនកាលពីរដូវក្ដៅកន្លងទៅ៕

ប្រភព៖ talkSPORT