អនាគត​ “Messi ថៃ” ដឹង​តែ​ទៅ​លីគ​អឺរ៉ុប​ហើយ នេះ​សមាសភាព​ក្លឹប​ថ្មី​របស់​គេ ពិត​ជា​មិន​ធម្មតា

បន្ទាប់​ពី​ជួយ​ក្រុម​ជម្រើស​ជាតិ​ថៃ លើក​ពាន​ប្រចាំ​តំបន់​អាស៊ាន Suzuki Cup 2020 ទី​បំផុត ខ្សែ​បម្រើ​ប្រយុទ្ធ Chanathip Songkrasin ឬ​ជាប់​រហស្សនាម “Messi Jay” ក៏​ទទួល​បាន​ដំណឹង​ល្អ ជុំវិញ​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​កំពូល​ ប្រចាំ​ក្របខ័ណ្ឌ​លំដាប់​ទី ១ របស់​ជប៉ុន។

Messi Thai

អតីតកាល​គេ​ឈរ​ជើង​ឲ្យ​ក្លឹប Hokkaido Sapporo ដែល​ក្លឹប​នេះ លេង​នៅ​លីគ​កំពូល​ជប៉ុន​ដែរ ប៉ុន្តែ​រាប់​បាន​ជា​ក្លឹប​កម្រិត​មធ្យម​ប៉ុណ្ណោះ ជាក់ស្តែង​ដូច​រដូវ​កាល​ឆ្នាំ ២០២១ ពួក​គេ​បញ្ចប់​រដូវ​កាល​ឈរ​លេខ​រៀង​ទី ១០ ​ឯ​ណោះ។ យ៉ាង​ណា​នៅ​ថ្ងៃ​ទី ១១ មករា ខាង​ក្លឹប Hokkaido ក៏​បាន​ប្រកាស​ពី​ដំណឹង​ផ្លូវការ ជុំវិញ​ការ​ផ្ទេរ​ចេញ Chanathip ទៅ​កាន់​ក្លឹប​ថ្មី គឺ Kawasaki Frontale តែ​ពុំ​បាន​លម្អិត​នៅ​តម្លៃ​ផ្ទេរ​ច្បាស់ការ​នោះ​ទេ។

Kawasaki Frontale
Messi Thai

Kawasaki Frontale គឺ​ជា​ក្លឹប​យក្ស​នៅ​លីគ​កំពូល​ជប៉ុន ដែល​ធំ​ជាង Hokkaido ទៅ​ទៀត។ រដូវ​កាល ២០២១ ពួក​គេ​គឺ​ជា​ក្រុម​ឈ្នះ​ជើង​ឯក ហើយ​បើ​និយាយ​ពី​ពាន​រង្វាន់​ J1 League គឺ​ឈ្នះ​ដល់​ទៅ ៤ សម័យ​កាល​ឯ​ណោះ។

Messi Thai

គេ​គឺ​ជា​កីឡាករ​ថៃ និង​កីឡាករ​អាស៊ាន​ដំបូង​គេ​បង្អស់​ហើយ ដែល​ផ្ទេរ​ទៅ​ក្លឹប​មួយ​នោះ ដូច្នេះ​បើ​នៅ​បន្ត​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ បន្ត​ទៅ​ទៀត ជឿ​ថា ទៅ​ថ្ងៃ​មុខ កីឡាករ​កម្ពស់​ទាប​រូប​នេះ ប្រាកដ​ជា​នឹង​ទទួល​បាន​ឱកាស​ទៅ​ចូលរួម​នៅ​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប​ណា​មួយ​ជាក់​ជា​មិន​ខាន៕

ប្រភព៖ TransferMarkt

អានអត្ថបទបន្ទាប់៖ ទោះ PSG ហ៊ានផ្តល់ជូនសំណើទឹកប្រាក់ដ៏ច្រើន តែ Rudiger ហាក់ចង់ដើរចូលក្លិបធំមួយនេះជាង

អនាគតរបស់ខ្សែការពារ Antonio Rudiger ជាមួយក្លិបតោខៀវ Chelsea ហាក់នៅតែមិនទាន់រកផ្លូវដោះស្រាយចេញនៅឡើយនោះទេ ខណ:មានពាក្យចចាមអារ៉ាមជាច្រើន កំពុងបង្ហាញថា កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ អាចនឹងផ្ទេរទៅកាន់ក្លិបផ្សេងទៀត ។

Antonio Rudiger 

ជាក់ស្តែង Rudiger បានឈានចូលដល់រយៈពេលប្រាំមួយខែចុងក្រោយ នៃកិច្ចសន្យាបច្ចុប្បន្នរបស់គេ នៅទឹកដី Stamford Bridge ដូច្នេះវាមានន័យថាកីឡាកររូបនេះ អាចមានសេរីភាព ក្នុងការចរចាជាមួយក្លិបបរទេសផ្សេងទៀតនៅទីផ្សារខែមករានេះ មុនពេលធ្វើការផ្ទេរដោយគ្មានតម្លៃខ្លួន ក្រោយបញ្ចប់រដូវកាលនេះ ។

Antonio Rudiger

ហើយយ៉ាងណា ទាំង Real Madrid និង PSG ត្រូវ​បាន​គេ​ជឿ​ថា​ជា​ក្លឹបធំៗ​ពីរ​ក្នុង​ចំណោម​ក្លឹប​ចំនួន​បួន​ ដែល​បានបង្ហាញការចាប់អារម្មណ៍ខ្លាំង លើ Rudiger ខណៈ​ Bayern Munich និង Juventus ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​កំពុងទាក់ទងទៅកាន់រូបគេផងដែរ ។

ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ ក្លិប PSG ត្រូវបានគេរាយការណ៍ថាបានដាក់សំណើរដ៏ធំមួយ ដើម្បីចុះហត្ថលេខាលើអតីតតារាឆ្នើមរបស់ក្រុមRoma ប៉ុន្តែយ៉ាងណាក៏ដោយ របាយការណ៍ពី Foot Mercato បានរាយការណ៍ថា Rudiger ចង់ផ្ទេរទៅ Real Madrid ជាង ។

Antonio Rudiger

មមិនតែប៉ុណ្ណោះ ប្រភពដដែលបានបន្ថែមទៀតថា PSG បានផ្តល់ជូនសំណើប្រាក់ឈ្នួលប្រមាណ ៧ លានអឺរ៉ូ (៥,៩ លានផោន) ក្នុងមួយឆ្នាំ សម្រាប់ Rudiger នៅឯទឹកដី Parc des Princes ប៉ុន្តែផ្ទុយទៅវិញ កីឡាករវ័យ ២៨ ឆ្នាំ បានត្រៀមខ្លួនរួចហើយ ដើម្បីទទួលប្រាក់ឈ្នួលតិចជាងនេះ ក្នុងការផ្ទេរទៅចូលរួមជាមួយ Real Madrid ជំនួសវិញ៕

ប្រភព: Sportsmole