ក្លិបធំមួយនៅ Ligue 1 ដកចិត្តលែងចង់បាន Corona ពី Porto ដោយសាររឿងហិរញ្ញវត្ថុ

ខ្សែប្រយុទ្ធ Jesus Corona បានប្រែពីកីឡាករម្នាក់ដែលសំខាន់បំផុតក្នុងក្រុម Porto ទៅជាកីឡាករដែលភាគច្រើនអង្គុយកៅអីបម្រុងក្នុងរដូវកាលនេះ។ កីឡាករម៉ិកស៊ីកូរូបនេះ មានឱកាសបង្ហាញខ្លួនលើទីលានបាន១៧ប្រកួតគ្រប់ពានរង្វាន់ក្នុងរដូវកាលនេះ តែគេជួយក្រុមដោយ assist តែមួយគ្រាប់ប៉ុណ្ណោះ។

ក្នុងចំណោម១៧ប្រកួតសម្រាប់ Porto ខ្សែប្រយុទ្ធស្លាបរូបនេះ លេងក្នុងជម្រើស១១នាក់ដំបូង៧លើក និង១០ប្រកួតផ្សេងទៀតគឺប្ដូរចូលពីកៅអីបម្រុង។

សរុបមកក្នុងរដូវកាលនេះ Corona លេងបាន៦៩៥នាទី ហើយគេអាចនឹងចែកផ្លូវគ្នាពីក្លិបព័រទុយហ្កាល់ ក្រោយរួមរស់ជាមួយគ្នាអស់ពេល៧ឆ្នាំ។

ជាមួយនឹងទីផ្សារដោះដូររដូវរងារបានមកដល់ គេមានការផ្សារភ្ជាប់ជាមួយក្លិបដូចជា Arsenal និង Sevilla ជាដើម ប៉ុន្ដែក្លិបបារាំង Olympique Marseille ទំនងជាមានសង្ឃឹមខ្ពស់ក្នុងការស៊ីញ៉េចុះហត្ថលេខាជាមួយគេ។

ប៉ុន្ដែគួរឱ្យស្ដាយការចរចាហាក់មិនអាចរំកិលទៅមុខបានរវាងក្លិបនៅ Ligue 1 និង Porto ដោយសារមានការទាមទារខ្ពស់ពី Corona។ កីឡាករម៉ិកស៊ីកូរូបនេះ ចង់បានថ្លៃឈ្នួលខ្ពស់ ហើយថ្នាក់ដឹកនាំរបស់ក្លិប Marseille មិនយល់ស្របតាមការទាមទាទេ នេះបើយោងតាមការប្រភពពីសារព័ត៌មាន L’Equipe។

កីឡាករវ័យ២៩ឆ្នាំរូបនេះ នឹងផុតកិច្ចសន្យារបស់ខ្លួននៅ Porto នៅរដូវក្ដៅខាងមុខនេះ ហើយគេនឹងមិនបន្ដកិច្ចសន្យាថ្មីឡើយ៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ ខ្សែ​ការពារ Pique ចេញ​សារ​ព្រមា.ន​ដាក់ R.Madrid បែប​នេះ មុន​ជួប​គ្នា​នៅ El Clasico

នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ១៣ ​មករា ឆ្នាំ​ ២០២២ ក្លឹប Barcelona នឹង​ត្រូវ​បើក​ការ​ប្រកួត​ស្វាគមន៍​ក្លឹប Real Madrid សម្រាប់​ជំនួប​វគ្គ ៤ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ Supercopa de Espana ដែល​ការ​ប្រកួត​នេះ ធ្វើ​ឡើង​តែ​មួយ​ជើង​ប៉ុណ្ណោះ សម្រេច​យក​ក្រុម​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

El Clasico
Pique

បើ​ទោះ​បី​យើង​មើល​តាម​ស្ថានភាព​ជាក់ស្តែង​ឃើញ​ថា ក្លឹប Real Madrid កំពុង​មាន​ប្រៀប​ជាង តែ​មក​មើល​ពាក្យ​សម្តី​របស់​ខ្សែ​ការពារ Gerard Pique ឯ​ណេះ នៅ​តែ​មាន​ជំនឿ​ទុក​ចិត្ត ថា​អ្នក​មាន​បុណ្យ​ពិត​ណាស់ នឹង​អាច​ធ្វើ​ឲ្យ​អធិរាជ​ស ទទួល​រង​ការ​ឈឺចាប់​បាន​នៅ​ប្រកួត​សារ​នេះ។

ខ្សែ​ការពារ​កណ្តាល​ខាង​លើ​និយាយ៖ “វា​ជា​ពាន​រង្វាន់​មួយ ដែល​យើង​ចង់​ប្រជែង​យក ហើយ​យើង​ក៏​បាន​បង្ហាញ​ជារឿយៗ​ហើយ​ដែរ​កាល​ពី​អតីតកាល យើង​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្ពស់​ណាស់​ក្នុង​ការ​លើក​ពាន​រង្វាន់​សារ​នេះ ដោយ​នេះ​ស្ថិត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ជា​ប្រកួត El Clasico ថែម​ទៀត ដូច្នេះ​វា​នឹង​ពិបាក​ហើយ”។

Super Cup

លោក​បន្ត៖ “យ៉ាង​ណា​ក្រុម​របស់​យើង​ក៏​កំពុង​តែ​ត្រូវ​បាន​ពង្រឹង​ផង​ដែរ យើង​ជឿ​ថា​ក្រុម​អាច​ឆ្លង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន ហើយ​បើ​ទោះ​បី​ជា Real Madrid កំពុង​បន្ត​ភាព​ជោគជ័យ​របស់​ពួក​គេ​ក៏​ដោយ យើង​ជឿ​ថា យើង​នឹង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​បាន”៕

ប្រភព៖ Sportskeeda