ទីបំផុត!​ ដឹងច្បាស់ហើយពីលេខអាវ ដែល Coutinho នឹងត្រូវពាក់នៅ Aston Villa ក្រោយផ្ទេរជាផ្លូវការ

ខ្សែបម្រើ Philippe Coutinho បានបង្ហើបឲ្យដឹងថា រូបគេគឺមិនអ្វីត្រូវស្ទាក់ស្ទើនោះឡើយ ដើម្បីផ្ទេរមកចូលរួមជាមួយក្រុម Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីបាននិយាយគ្នាជាមួយគ្រូបង្វឹក លោក Steven Gerrard អំពីមហិច្ឆតារបស់ក្លឹប ។

Philippe Coutinho  

ជាក់ស្តែង ក្រុម Villa បានបញ្ជាក់ថាពួកគេបានឈានដល់កិច្ចព្រមព្រៀង ជាមួយ Barcelona ដើម្បីចុះហត្ថលេខាលើ Coutinho ជាបណ្តោះអាសន្ន កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយទើបតែល្ងាចម្សិលមិញទេ ដែលកីឡាករវ័យ ២៩ ឆ្នាំ បានបង្ហាញខ្លួនជាផ្លូវការសម្រាប់ក្លិប ។

Philippe Coutinho

យ៉ាងណា ចំពោះការផ្ទេរនេះដែរ Coutinho នឹងត្រូវជួបជុំគ្នាវិញ ជាមួយអតីតប្រធានក្រុម Liverpool និងជាមិត្តរួមក្រុមរបស់ខ្លួន លោក Gerrard នៅឯទឹកដី Villa Park ខណ:ក្លិបនៅក្របខ័ណ្ឌ Premier League មានជម្រើសក្នុងការទិញផងដែរ នៅក្នុងតម្លៃខ្លួនប្រមាណ ៣៣ លានផោន នៅរដូវក្តៅខាងមុខ ។

Philippe Coutinho

បន្ថែមពីនោះ Coutinho នឹងត្រូវពាក់អាវលេខ ២៣ ដែលកំពុង​ទំនេរ​នៅក្នុងក្រុម Villa ខណ:លេខអាវនេះផងដែរ គឺធ្លាប់ពាក់ដោយតារាឆ្នើមរបស់ក្លិបមួយចំនួន ដូចជា Jota Peleteiro, Jordan Amavi និង Aly Cissokho ផងដែរ ៕

Philippe Coutinho

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ ខ្សែ​ការពារ Pique ចេញ​សារ​ព្រមា.ន​ដាក់ R.Madrid បែប​នេះ មុន​ជួប​គ្នា​នៅ El Clasico

នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ១៣ ​មករា ឆ្នាំ​ ២០២២ ក្លឹប Barcelona នឹង​ត្រូវ​បើក​ការ​ប្រកួត​ស្វាគមន៍​ក្លឹប Real Madrid សម្រាប់​ជំនួប​វគ្គ ៤ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ Supercopa de Espana ដែល​ការ​ប្រកួត​នេះ ធ្វើ​ឡើង​តែ​មួយ​ជើង​ប៉ុណ្ណោះ សម្រេច​យក​ក្រុម​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

El Clasico
Pique

បើ​ទោះ​បី​យើង​មើល​តាម​ស្ថានភាព​ជាក់ស្តែង​ឃើញ​ថា ក្លឹប Real Madrid កំពុង​មាន​ប្រៀប​ជាង តែ​មក​មើល​ពាក្យ​សម្តី​របស់​ខ្សែ​ការពារ Gerard Pique ឯ​ណេះ នៅ​តែ​មាន​ជំនឿ​ទុក​ចិត្ត ថា​អ្នក​មាន​បុណ្យ​ពិត​ណាស់ នឹង​អាច​ធ្វើ​ឲ្យ​អធិរាជ​ស ទទួល​រង​ការ​ឈឺចាប់​បាន​នៅ​ប្រកួត​សារ​នេះ។

ខ្សែ​ការពារ​កណ្តាល​ខាង​លើ​និយាយ៖ “វា​ជា​ពាន​រង្វាន់​មួយ ដែល​យើង​ចង់​ប្រជែង​យក ហើយ​យើង​ក៏​បាន​បង្ហាញ​ជារឿយៗ​ហើយ​ដែរ​កាល​ពី​អតីតកាល យើង​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្ពស់​ណាស់​ក្នុង​ការ​លើក​ពាន​រង្វាន់​សារ​នេះ ដោយ​នេះ​ស្ថិត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ជា​ប្រកួត El Clasico ថែម​ទៀត ដូច្នេះ​វា​នឹង​ពិបាក​ហើយ”។

Super Cup

លោក​បន្ត៖ “យ៉ាង​ណា​ក្រុម​របស់​យើង​ក៏​កំពុង​តែ​ត្រូវ​បាន​ពង្រឹង​ផង​ដែរ យើង​ជឿ​ថា​ក្រុម​អាច​ឆ្លង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន ហើយ​បើ​ទោះ​បី​ជា Real Madrid កំពុង​បន្ត​ភាព​ជោគជ័យ​របស់​ពួក​គេ​ក៏​ដោយ យើង​ជឿ​ថា យើង​នឹង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​បាន”៕

ប្រភព៖ Sportskeeda