ក្រុមជើងឯក Sanish Super Cup ៣សម័យ នឹងជួប Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្ររដូវកាលនេះ

Athletic Bilbao បានវាយបកយកឈ្នះ Atletico Madrid ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Spanish Super Cup ដោយលទ្ធផល ២-១ ហើយឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួបជាមួយ Real Madrid។

Atletico Madrid មានឱកាសរកគ្រាប់បាល់បើកឆាកនាំមុខដោយការតែតបញ្ចូលទីរបស់ ខ្សែប្រយុទ្ធវ័យក្មេង Joao Felix ប៉ុន្ដែត្រូវបានកីឡាករ Yaray Alvarez តែតតាមស្មើមួយគ្រាប់វិញ។

ហើយ Nico Williams  រកបានមួយគ្រាប់ទៀតសម្រាប់ក្រុមជើងឯក៣សម័យ Athletic Club យកបានជ័យជម្នះលើក្រុមរបស់លោក Diego Simeone នៅអារ៉ាប៊ីសាអ៊ូឌីត។

ពួកគេនឹងត្រូវឡើងទៅជួប Real Madrid ដែលទើបយកឈ្នះ Barcelona ៣-២ កាលពីថ្ងៃពុធ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

សូមបញ្ជាក់ថា ការប្រកួត Spanish Super Cup រដូវកាលនេះ មានការចូលរួម៤ក្រុម រួមមានក្រុមលេខ១ និងលេខ២នៅ La Liga រដូវកាលមុន និងក្រុមជើងឯក និង ជើងឯករង Copa del Rey  រដូវកាលមុន៕

អានអត្ថបទបន្ទាប់៖ Alves និងកីឡាករ Real Madrid ៤រូបមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិប្រេស៊ីល

Dani Alves ជាប់ឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីត្រៀមប្រកួត FIFA World Cup វគ្គជម្រុះទល់នឹងអេក្វាឌ័រ និង ប៉ារ៉ាហ្កាយ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន Mundo Deportivo។

ខ្សែការពារវ័យ៣៨ឆ្នាំរូបនេះ បានខកខានចូលរួមក្នុងព្រឹត្តិការណ៍ Copa America កាលពីរដូវក្ដៅកន្លងទៅ ដោយសារបញ្ហារបួស ប៉ុន្ដែគេបានជួយប្រេស៊ីឈ្នះមេដាយមាសនៅ Tokyo Olympics នៅខែបន្ទាប់។

គេបានត្រលប់ទៅចូលរួម Barcelona ជាថ្មីអំឡុងទីផ្សារដោះដូរខែមករា ក្រោយប្រកាសចែកផ្លូវគ្នាជាមួយ Sao Paulo។

ដោយឡែកកីឡាករផ្សេងទៀតដែលត្រូវបញ្ចូលឈ្មោះទៅក្នុងក្រុមដែលដឹកនាំដោយលោក Tite មានដូចជា ខ្សែការពារកណ្ដាល Eder Militao, ខ្សែបម្រើ Casemiro ខ្សែប្រយុទ្ធ Vinicius Jr និង Rodrygo របស់ Real Madrid រួមជាមួយខ្សែប្រយុទ្ធ Matheus Cunha របស់ Atletico Madrid ផងដែរ។

ដោយឡែក អតីតកីឡាកររបស់ Barca គឺខ្សែបម្រើ Philippe Coutinho ក៏ត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីនេះដែរ។ អតីតសមាជិករបស់ Liverpool រូបនេះបានផ្លាស់ទៅចូលរួមក្លិប Aston Villa របស់លោក Steven Gerrard ដើម្បីទទួលបានឱកាសចូលលេងទៀងទាត់ និងជាទុនដើម្បីបានចូលរួមព្រឹត្តិការណ៍ World Cup នៅកាតារចុងឆ្នាំនេះ៕

ប្រភព៖ Football Espana