Redknapp កំពុងទទូចឲ្យ Liverpool នាំយកតារាឆ្នើម PL រូបនេះ មកចាប់ដៃគូការពារជាមួយ Van Dijk

ជើងចាស់ លោក Jamie Redknapp បាននិយាយថាក្រុមហង្សក្រហម Liverpool គួរតែកំណត់គោលដៅផ្ទេរយកខ្សែការពារ Antonio Rudiger ដើម្បីយកមកចាប់ដៃគូជាមួយកីឡាករ Virgil van Dijk ។

Virgil van Dijk

ជាក់ស្តែង Rudiger នឹងក្លាយទៅជាកីឡាករ ដែលគ្មានតម្លៃខ្លួន នៅខែមិថុនាខាងមុខ បន្ទាប់ពីរូបគេបានធ្វើការបដិសេធការផ្តល់ជូនកុងត្រាថ្មី ដែលមានតម្លៃប្រមាណ ១៤០ ០០០ ផោន ក្នុងមួយសប្តាហ៍នៅ Stamford Bridge ។

Antonio Rudiger

មិនតែប៉ុណ្ណោះ បើតាមប្រភពចុងក្រោយ បានបង្ហាញឲ្យដឹងទៀតថា កីឡាករសញ្ជាតិអាឡឺម៉ង់ នៅតែសង្ឃឹមថានឹងអាចបន្តកិច្ចព្រមព្រៀងថ្មីជាមួយក្រុម Chelsea ឲ្យលើសពីរដូវក្តៅនេះ ប៉ុន្តែយ៉ាងណា វានៅតែត្រូវបានគេរំពឹងថា Rudiger នឹងត្រូវដើរចេញពីក្លិប ដោយគ្មានតម្លៃខ្លួននៅក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខ ។

ហើយដោយបានមើលឃើញពីស្ថានភាពបែបនេះហើយ ទើបលោក Redknapp ដែលបានបង្ហាញខ្លួនជាង ៣០០ ប្រកួតសម្រាប់ក្រុម Liverpool ជឿជាក់ថាអតីតក្លឹបរបស់គាត់ ឆ្លៀតយកឱកាសនេះ ដើម្បីនាំយក Rudiger មកកាន់ Anfield ។

Antonio Rudiger

មិនតែប៉ុណ្ណោះ បុរសសញ្ជាតិអង់គ្លេសរូបនេះ បាននិយាយប្រាប់ Sky Sports ថា ៖ ” មាន​មិន​កីឡាករដូចគាត់ច្រើន​ដូច​ទេ ​ក្នុង​ពិភព​បាល់ទាត់។ មានខ្សែការពារកណ្តាលជាច្រើនក្នុងពេលឥឡូវនេះ ហើយពួកគេក៏ល្អៗដែរ ។ ខ្ញុំមើលក្រុម Liverpool របស់ខ្ញុំ ហើយស្រមៃថាអាចបានមើលគាត់ លេងជាមួយ Van Dijk ។ គាត់​គឺ​ជា​ការ​ផ្ទេរ​ដោយគ្មានតម្លៃខ្លួន ដូច្នេះក្រុមមិនចាំបាច់ត្រូវចំណាយច្រើននោះឡើយ ។ ប៉ុន្តែអ្វីដែលសំខាន់គឺប្រាក់ឈ្នួលដ៏ច្រើន របស់គាត់ ” ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ បែប​ចង់​បាន​ខ្លាំង! ប្រធាន​ក្លឹប R.Sociedad ទាក់ទង​ទៅ​ឪពុក​កីឡាករ Man Utd រូប​នេះ​ផ្ទាល់​ហើយ

ប្រធាន​ក្លឹប Real Sociedad គឺ​លោក Jokin Aperribay ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ណាត់​ជួប​ផ្ទាល់​ជាមួយ​ឪពុក​នៃ​ខ្សែ​បម្រើ​ក្លឹប Man Utd ដោយ​ផ្ទាល់ ពោល​គឺ​ចង់​ចរចា នាំ​យក​ឲ្យ​បាន​នៅ​ឆ្នាំ ២០២២ អាច​ថា​ជា​ខែ​មករា ឬ​នៅ​ខែ​កក្កដា​ខាង​មុខ។

ប្រធានក្លឹប Sociedad
Mata

នោះ​គឺ​កីឡាករ​ត្រៀម​ផុត​កុងត្រា​ Juan Mata ដែល​គេ​សល់​ពេលវេលា​ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford ត្រឹម​តែ​រយៈ​ពេល ៦ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​មិន​មាន​ដំណឹង​ថា នឹង​បន្ត​កុងត្រា​ថ្មី​ឡើយ ជាមួយ​ក្លឹប។ សម្រាប់ Mata គេ​មាន​វ័យ ៣៣ ឆ្នាំ​ទៅ​ហើយ ដូច្នេះ​តម្លៃ​ផ្ទេរ បើ​យក​នៅ​ខែ​មករា​នេះ ក៏​មិន​ថ្លៃ​ហួស​ពី ៥ លាន​ផោន​ដែរ។

បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា ភាគី​ខាង​ប្រធាន​ក្លឹប Sociedad និង​ឪពុក​របស់ Mata ដែល​ជា​ភ្នាក់ងារ​រត់ការ​ផ្ទាល់​ខ្លួន គឺ​បាន​ជួប​ជជែក​គ្នា​ហើយ ដោយ​ទំនង​ជា​បើក​ភ្លើង​ខៀវ​រួច​ជា​ស្រេច​ផង​ដែរ ជុំវិញ​ការ​ផ្ទេរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

Mata

ប្រភព​បាន​ឲ្យ​ដឹង​ថា បើ​ការ​ផ្ទេរ​សម្រេច​ទៅ​បាន ក៏ Mata នឹង​ត្រូវ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ដែរ ជា​រួម​គឺ​មិន​អាច​ទទួល​បាន​លើស​ពី ១៣៥ ០០០ ផោន/សប្តាហ៍​ដូច​នៅ Man Utd នោះ​ទេ ព្រោះ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្លឹប​នៅ La Liga រយៈ​ពេល​ចុង​ក្រោយ មិន​ធូរធារ​ដូច​ក្លឹប​នៅ​អង់គ្លេស​ឡើយ៕

ប្រភព៖ AS