ភ្នាក់ងារ Mendes បង្ហើបថាតាមពិតខ្លួនចង់ឲ្យ Felix ផ្ទេរទៅក្លិបធំនៅ PL មួយនេះ ជាង At Madrid

កីឡាករ Joao Felix ធ្លាប់ត្រូវបានក្លិបធំៗជាច្រើន តាមទាក់ទងចង់បាន អំឡុងពេលនៅប្រកបអាជីពក្នុងប្រទេសព័រទុយហ្គាល់ ហើយឥឡូវនេះ វាត្រូវបានគេរាយការណ៍ថា អនាគតរបស់ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះ ហាក់កំពុងមានភាពសង្ស័យជាថ្មី  នៅឯក្រុម Atletico Madrid ។

Joao Felix 

យ៉ាងណាក៏ដោយថ្មីៗនេះ មានសារជាសំលេងបែកធ្លាយមួយ របស់ទីភ្នាក់ងារកីឡាករ Felix គឺលោក Jorge Mendes ដែលបានសារភាពថា តាមពិតគាត់មិនចង់ឲ្យខ្សែប្រយុទ្ធរូបនេះ ផ្ទេរទៅចូលរួមជាមួយក្រុម Atletico នោះទេ ពេលដើរចេញពី Benfica នៅរដូវក្តៅឆ្នាំ ២០១៩ ។

ហើយផ្ទុយទៅវិញ លោក Mendes ចង់ឱ្យ Felix ជ្រើសរើសយក្រុម Manchester City របស់គ្រូបង្វឹក លោក Pep Guardiola ជំនួសវិញ ប៉ុន្តែនៅចុងបញ្ចប់ក្រុម At Madrid បានផ្តល់ជូនតម្លៃផ្ទេរប្រមាណ ១២៧ លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Felix មកកាន់ក្របខ័ណ្ឌ La Liga បានសម្រេច ។

Joao Felix

មិនតែប៉ុណ្ណោះ លោក Mendes បាននិយាយទៅកាន់ Mundo Deportivo ក្នុងសារជាសំលេថា ៖ “អ្វីដែលល្អបំផុតសម្រាប់ Joao Felix នឹងក្លាយជាក្លិប Manchester City របស់លោក Guardiola” ។

Joao Felix

គួរបញ្ជាក់ផងដែរថា Felix ត្រូវបានចុះកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ ២០២៦ ឯណោះ ជាមួយក្លិប Atletico ខណ:រូបគេបានរួមចំណែករកគ្រាប់បាល់បញ្ចូលទី ២២ គ្រាប់ និង Assists ១២ លើក ក្នុងការបង្ហាញខ្លួន ៩៤ លើក​រហូតមកដល់ពេលនេះ ៕

ប្រភព: Football-Espana

អានអត្ថបទបន្ទាប់៖ លឺថា PSG កំពុងចរចានាំយកតារាឆ្នើមនៅ PL មួយរូប មកផ្គាប់ចិត្តរបស់ Mbappe កុំឲ្យចាកចេញ

ថ្មីមានរបាយការណ៍មួយបានចុះផ្សាយថាក្លិប Paris Saint-Germain មានបំណងចង់បង្កើតក្រុមបាល់ទាត់មួយដែលមានទម្រង់លេងល្អ ជាមួយនឹងការចុះហត្ថលេខាលើកីឡាករឆ្នើមៗបន្ថែមទៀត ដើម្បីព្យាយាមឃាត់ចិត្តរបស់កីឡាករ Kylian Mbappe ឲ្យស្នាក់នៅក្លិបបន្តទៀត ។

Kylian Mbappe 

ជាក់ស្តែងនេះ បើតាម ESPN ដែលបានបង្ហាញថាក្លិប PSG កំពុងរៀបចំផែនការផ្លាស់ប្តូរ សម្រាប់ខ្សែបម្រើ Paul Pogba និង Franck Kessie បន្ទាប់ពីពួកគេនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន នៅទីផ្សាររដូវក្តៅខាងមុ ស្របពេលក្លិបបារាំងមួយនេះ កំពុងស្ថិតនៅក្នុងការពិភាក្សា ដើម្បីចុះកុងត្រាកក់ទុកមុន នៅខែមករានេះ ។

Kylian Mbappe ,  Paul Pogba

មិនតែប៉ុណ្ណោះ ប្រភពដដែលបានអះអាងទៀតថា ក្លិប PSG ចង់ចុះហត្ថលេខាលើខ្សែបម្រើកណ្តាលទាំងពីររូបនេះមកកាន់ក្រុម ដើម្បីផ្គាប់ចិត្តរបស់ Mbappe និងចង់បញ្ចុះបញ្ចូលឱ្យកីឡាករសញ្ជាតិបារាំងរូបនេះ ចុះហត្ថលេខា លើកុងត្រាថ្មីបន្ថែមទៀត ចំពេលកំពុងមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅកាន់ក្រុម Real Madrid ។

Kylian Mbappe
Paul Pogba

ប៉ុន្តែ ក្លិបបិសាចក្រហម Manchester United នៅតែចង់រក្សា Paul Pogba ដោយថែមទាំងចង់ផ្តល់ជូនសំណើកុងត្រាដ៏ធំមួយ ជូនដល់រូបគេទៀតផង តែទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Alan Brazil ជឿជាក់ថាក្លឹបយក្សរបស់អង់គ្លេស គួរតែកាត់ចិត្តពីខ្សែបម្រើសញ្ជាតិបារាំងនេះទៅ ខណ:ទម្រង់លេងរបស់គេ មិនបានធ្វើឲ្យមានការចាប់អារម្មណ៍នៅ Old Trafford ឡើយ ៕​

ប្រភព: Sportskeeda