ស្ងាត់ៗ លេចលឺថា Traore ​នឹងដើរចេញពី Wolves ហើយដើរចូលក្លិបធំនៅ PL មួយនេះជំនួសវិញ

ក្រុមមាន់ខ្នាយមាស Tottenham និង Wolves ត្រូវបានគេរាយការណ៍ថា កំពុងឆ្ពោះទៅរកការយល់ព្រម លើកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រមាណ ២០ លានផោន ដើម្បីចុះហត្ថលេខាលើតារាឆ្នើមមួយរូប ។

Conte 

ជាក់់ស្តែងក្រុម Spurs បានព្យាយាមសម្រួលការដាក់សំណើរបស់ខ្លួនឡើងវិញ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Adama Traore កាលពីថ្មីៗកន្លងទៅ បន្ទាប់ពីក្រុម Wolves បានច្រានចោល សំណើដំបូងរបស់ពួកគេ ដែលមានចំនួន ១៥ លានផោន ។

Adama Traore

គួរឲ្យដឹងផងដែរថាកិច្ចសន្យារបស់ Traore នៅទឹកដី Molineux នឹងត្រូវដំណើរការរហូតដល់រដូវក្តៅឆ្នាំ ២០២៣ ឯណោះ ហើយក្លឹប Wolves សង្ឃឹមថាខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ នឹងយល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មីបន្ថែមទៀត ។

តែទោះជាយ៉ាងណាក៏ដោយ ការចាកចេញរបស់គ្រូធំ Nuno Espirito Santo នៅរដូវក្តៅកន្លងទៅ បានធ្វើឱ្យការពិភាក្សាជុំវិញកុងត្រាថ្មីត្រូវបានផ្អាក ហើយឥឡូវនេះក្រុម Wolves នឹងបើកចំហឱកាស ដើម្បីឲ្យ Traore ចាកចេញ ក្នុងទីផ្សារដោះដូរ ដែលកំពុងតែដំណើរការក្នុងខែនេះ ។

Adama Traore

ដូច្នេះហើយ ទើបបានជា Spurs កំពុងតែស្ថិតក្នុងជំហរដ៏រឹងមាំមួយ ដើម្បីព្យាយាមដាក់សំណើចុងក្រោយរបស់ខ្លួន ដើម្បីបំពេញតាមការស្នើសុំរបស់ក្រុម Wolves ហើយវាត្រូវបានគេយល់ថា កិច្ចព្រមព្រៀងមួយ កំពុងតែត្រូវបានយល់ព្រមហើយ ខណ:នឹងឃើញការផ្ទេរ ក្នុងពេលឆាប់ៗខាងមុខ ៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ De Bruyne ចុចឈ្មោះកីឡាករ ៥ រូប ដែលស្ថិតនៅក្នុងជម្រើសកីឡាករល្អបំផុត ក្នុងក្តីស្រមៃរបស់ខ្លួន

ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City បានធ្វើការបង្ហាញពីជម្រើសកីឡាករល្អបំផុតទាំង ៥ រូបរបស់ខ្លួន  អំឡុងពេលធ្វើបទសម្ភាសជាមួយអតីតខ្សែការពាររបស់ក្រុម Manchester United លោក Rio Ferdinand នៅលើ Channel YouTube កាលពីថ្មីៗនេះ ។

Kevin De Bruyne

យ៉ាងណាក៏ដោយ នៅក្នុងឈុតកីឡាករល្អបំផុតនោះ De Bruyne មិនបានជ្រើសរើសយកអ្នកចាំទីនោះឡើយ ខណ:តារាឆ្នើមសញ្ជាតិប៊ែលហ្ស៊ិករូបនេះ បានចាប់ផ្តើមជាមួយនឹងកីឡាកររបស់ក្រុម Paris Saint-Germain ដល់ទៅ ២ រូប ។

គេនិយាយថា ៖ “ ច្បាស់ណាស់ Lionel Messi នឹងនៅទីនោះសម្រាប់ខ្ញុំ។ ហើយ Neymar ក៏ជាកីឡាករម្នាក់ដែរ ” ។

Neymar ,  Lionel Messi

មិនតែប៉ុណ្ណោះ De Bruyne បានបន្តទៀតថា ៖ ” មែនហើយ Kante ខ្ញុំត្រូវការ Kante ។ បន្ទាប់មកខ្ញុំនឹងយក Virgil van Dijk។ ប្រសិនបើជាក្រុមកីឡាករ ៥ នាក់ នោះ Bernardo Silva ក៏នឹងស្ថិតនៅក្នុងជម្រើសនោះដែរ ” ។

Kante
Virgil van Dijk , Bernardo Silva

ដោយឡែកនៅសល់កីឡាករមួយរូបទៀត De Bruyne បានសម្រេចចិត្តជ្រើសយករូបគេខ្លួនឯងតែម្តង ដើម្បីមកបំពេញឈុត ៥ រូបដំបូងល្អបំផុត នៅក្នុងក្តីស្រមៃរបស់គេមួយនេះ ៕

ប្រភព: Thechelseachronicle