James អាចនឹងដើរចេញពីកាតាវិញ ក្រោយគ្រូបង្វឹកក្លិបធំមួយនេះ បញ្ជាក់ថានឹងបើទ្វារស្វាគមន៍ជានិច្ច

អំឡុងពេលសម្ភាសជាមួយ AS USA លោក Oscar Pareja ដែលជាគ្រូបង្វឹករបស់ក្លិប Orlando City បានបង្ហាញពីបំណងធំ ក្នុងការនាំយកកីឡាករសញ្ជាតិកូឡុំប៊ីពីររូប មកកាន់ក្របខ័ណ្ឌ Major League Soccer។

Oscar Pareja

ជាក់ស្តែង Major League Soccer បានក្លាយជាគោលដៅដ៏ពេញនិយមមួយ សម្រាប់កីឡាករនៅជុំវិញពិភពលោក ហើយកម្រិតនៃលីគរបស់សហរដ្ឋអាមេរិកមួយនេះ នៅតែបន្តប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។

Orlando City

ហើយស្របពេលជាមួយគ្នានោះក្រុម Orlando City SC គឺជាភស្តុតាងដ៏ធំមួយ បន្ទាប់ពីពួកគេធ្លាប់បាននាំយកកីឡាករឆ្នើមៗជាច្រើនរូប ដូចជា Nani, Julio Baptista, Kaka និង Alexandre Pato ជាដើម ។

យ៉ាងណា ក្នុងពេលថ្មីៗនេះ អ្នកចាត់ការក្រុមលោក Pareja សញ្ជាតិកូឡុំប៊ីត្រូវ បានបង្ហើបថា ក្រុមរបស់គាត់អាចនឹងធ្វើការចុះហត្ថលេខាលើកីឡាករ Radamel Falcao និង James Rodríguez មកកាន់ក្រុម នៅមុនពេលរដូវកាលថ្មីចាប់ផ្តើម ។

James Rodríguez , Radamel Falcao
James Rodríguez

លើសពីនេះ លោក Pareja បាននិយាយថា ៖ ” កីឡាករលំដាប់ពិភពលោកនឹងតែងតែស្វាគមន៍មកកាន់ទីនេះ ហើយជាពិសេសប្រសិនបើពួកគេមកពីប្រទេសកូឡុំប៊ី។ សម្រាប់ Radamel Falcao និង James Rodríguez គឺជាកីឡាករពីរនាក់ ដែលយើងកំពុងតាមដាន ប៉ុន្តែវាពិតជាលំបាកណាស់ក្នុងការនាំយកពួកគេមក ដោយសារតែប្រាក់ខែដ៏ខ្ពស់របស់ពួកគេ ” ៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ Everton ចង់បានគ្រូបង្វឹកព័រទុយហ្កាល់ម្នាក់ មកដឹកនាំក្រុមក្រោយបញ្ចប់តំណែង Benitez

អ្នកចាត់ការព័រទុយហ្កាល់ Vitor Pereira ស្ថិតនៅក្នុងរ៉ាដារបស់ក្លិប Everton ខណៈម្ចាស់ក្លិប Farhad Moshiri កំពុងស្វែងរកអ្នកចាត់ការអចិន្ដ្រៃយ៍ដើម្បីមកជំនួសលោក Rafa Benitez។

លោក Pereira វ័យ៥៣ឆ្នាំមានការភ្ជាប់ទៅនឹងក្លិប Everton ជាច្រើនដងមកហើយ ដោយបច្ចុប្បន្នលោកមិនទាន់មានក្លិបដឹកនាំនៅឡើយ ក្រោយចែកផ្លូវគ្នាជាមួយក្លិបតួកគី Fenerbahce កាលពីខែធ្នូ។

គ្រូបង្គោល Roberto Martinez ជាគោលដៅធំសម្រាប់ Everton ប៉ុន្ដែសំណើត្រូវបានបដិសេធដោយសហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក។ អ្នកចាត់ការ Derby County លោក Wayne Rooney ក៏ស្ថិតនៅក្នុងចំណោមបេក្ខភាពដែល Everton ចង់បានផងដែរ។

បច្ចុប្បន្នលោក Duncan Ferguson ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Everton ជាលើកទី២ ហើយបានដឹកនាំក្រុមលេងនៅក្នុងការប្រកួតដែលបរាជ័យ ១-០ ទល់នឹង Aston Villa។

សូមរឭកថា Everton ធ្លាប់ចរចាជាមួយលោក Pereira មុនប្រកាសតែងតាំងលោក Carlo Ancelotti ក្នុងឆ្នាំ២០១៩ ប៉ុន្ដែអ្នកចាត់ការព័រទុយហ្កាល់ បានចុះកុងត្រាដឹកនាំក្រុមចិន Shanghai SIPG៕

ប្រភព៖ BBC