ច្បាស់ការ! Anthony Martial ត្រូវ​ដើរ​ចេញ​ពី​ក្លឹប Man Utd ហើយ រួច​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​មួយ​នេះ

ក្លឹប​ Man Utd និង​ក្លឹប​នៅ​អេស្ប៉ាញ បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង ក្នុង​ការ​ដាក់​ឲ្យ​ខ្ចី​ជើង​កីឡាករ Anthony Martial សម្រាប់​ទីផ្សារ​ដោះដូរ​ខែ​មករា​នេះ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ច្បាស់ៗ​ពី​អ្នក​វិភាគ​លើ​ទីផ្សារ​ដោះដូរ​គួរ​ឲ្យ​ទុក​ចិត្ត​ លោក Fabrizio Romano។

Martial

ជា​ការ​ពិត អនាគត​កីឡាករ​សញ្ជាតិ​បារាំង បាន​ក្លាយ​ជា​មន្ទិល​សង្ស័.យ​របស់​អ្នក​គាំទ្រ បន្ទាប់​ពី​គេ​ចាប់​មាន​ទំនា.ស់​ពាក្យ​សម្តី​ជាមួយ​អ្នកចាត់ការ​លោក Ralf Rangnick។ គួប​ផ្សំ​នឹង​គេ​មិន​សូវ​បាន​លេង​ជាប់លាប់​ផង ដូច្នេះ​ការ​ចាកចេញ​ពេល​នេះ គឺ​ជា​ជម្រើស​ដ៏​សមស្រប។

ប្រភព​បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​នៃ​ក្លឹប Lyon បាន​ព្រម​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប Sevilla ដោយ​ការ​ប្រកាស​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់។ យ៉ាង​ណា​ការ​ផ្ទេរ​ខាង​លើ ស្ថិត​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ប៉ុណ្ណោះ ហើយ​ភាគី​ខាង Sevilla ព្រម​សម្រេច​ជួយ​ចេញ​ថ្លៃ​ពលកម្ម​ជំនួស​ក្លឹប​អាណាព្យាបាល Man Utd។

Martial
Martial

តែ​យ៉ាង​ណា​មិន​ច្បាស់​ថា កិច្ច​ព្រមព្រៀង​សារ​នេះ មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​កុងត្រា​ឬ​អត់​ទេ គ្រាន់​ត្រឹម​ដឹង​ថា United ក៏​នឹង​ទទួល​បាន​លុយ​ចន្លោះ ៤ ទៅ ៥ លាន​ផោន ត្រឹម​កំឡុង​ពេល​ខ្ចី​ជើង​ដល់​ចុង​ខែ​មិថុនា​ខាង​មុខ។ បញ្ជាក់​ស្ថិតិ​រដូវ​កាល ២០២១/២២ សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ ២៦ ឆ្នាំ បង្ហាញ​ខ្លួន​ឲ្យ United តែ ១១ ប្រកួត រក​បាន​តែ ១ គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ Twitter

អានអត្ថបទបន្ទាប់៖ Rio ថា Newcastle នឹង​ជៀស​ផុត​ពី​តំបន់​ត្រូវ​កាត់​ឈ្មោះ ហើយ​ក្លឹប​ ៣ នេះ​នឹង​ធ្លាក់​ចេញ​ពី PL

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier Leage បាន​ឈាន​មក​ដល់ ៦០ ភាគរយ​ហើយ​នៃ​រដូវ​កាល​ទាំង​មូល ដោយ​យើង​ក៏​បាន​រក​ឃើញ​តម្រុយ​ជា​បណ្តើរៗ អំពី​ក្លឹប​ដែល​នឹង​អាច​លើក​ពាន ក្លឹប​ឈរ​ Top 4 ក៏​ដូច​ជា​ក្លឹប ៣ ដែល​អាច​នឹង​កាត់​ឈ្មោះ​ចេញ​ពី​លីគ​លំដាប់​ ១ ហើយ​ធ្លាក់​ទៅ​លីគ​លំដាប់​ ២ របស់​អង់គ្លេស។

Rio

​បច្ចុប្បន្ន​ក្លឹប Newcastle ឈរ​លេខ ១៨ មាន ១៥ ពិន្ទុ (គិត​ត្រឹម​ជុំ​ទី ២១), Watford ឈរ​លេខ ១៩ មាន ១៤ ពិន្ទុ (គិត​ត្រឹម​ជុំ​ទី ២០) និង Burnley ឈរ​បាត​តារាង មាន ១២ ពិន្ទុ (គិត​ត្រឹម​ជុំ​ទី ១៨)។ តែ​យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់ Rio Ferdinand ជា​អ្នក​វិភាគ​លើ​ប៉ុស្តិ៍​កម្មវិធី​បាល់ទាត់​មួយ ក៏​លើក​ឡើង​ថា ក្លឹប​ដែល​នឹង​ធ្លាក់​នៅ​បញ្ចប់​​រដូវ​កាល គឺ Burnley, Watford និង Norwich City ​ឯ​ណោះ ហើយ Newcastle នឹង​នៅ​តែ​មាន​សង្ឃឹម​អាច​បន្ត។

ក៏​ដោយសារ​តែ​នៅ​ខែ​មករា​ សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​រងា លោក​ជឿជាក់​ថា Newcastle នឹង​បញ្ចប់​ការ​ដោះដូរ​កីឡាករ​ចំណូល​ថ្មី​ជា​ច្រើន ពោល​អាច​នាំ​យក​ពួក​គេ​មក​ពង្រឹង​ក្រុម ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​នេះ​ឆ្ងាយ។

Norwich

ជា​ការ​ពិត បើ​យើង​ទៅ​មើល​កីឡាករ​នៃ​ក្រុម​លោក Eddie Howe សម្រេច​យក​បាន​គឺ​រួម​មាន Kieran Trippier ជា​ខ្សែ​ការពារ​ឆ្នើម ហើយ​ក៏​លឺ​ថា នឹង​ត្រៀម​យក​បាន ២ ទៅ​ ៣ រូប​ផ្សេង​ទៀត​នៅ​តំបន់​បម្រើ និង​ប្រយុទ្ធ​ផង​ដែរ។ រំឭក​ថា​លើក​ចុង​ក្រោយ​ដែល​ Newcastle ធ្លាក់​ចេញ​ពី PL គឺ​នៅ​រដូវ​កាល ២០១៥/១៦ ហើយ​រដូវ​កាល​បន្ទាប់ ពួក​គេ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីគ​លំដាប់​ទី ២៕

ប្រភព៖ Metro