Juventus ប្រជែង​ឈ្នះ Arsenal ចរចា​ត្រូវរ៉ូវ​តម្លៃ​ខ្លួន កីឡាករ​គោលដៅ​រូប​នេះ​ហើយ

ក្លឹប​សេះ​បង្កង់ Juventus បាន​យក​ឈ្នះ​ក្លឹប​អង់គ្លេស Arsenal លើ​ទីផ្សារ​ដោះដូរ ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​កំពូល​ ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្របខ័ណ្ឌ Serie A។ លឺ​ថា ក្លឹប​យក្ស​អ៊ីតាលី​ហ៊ាន​ឲ្យ​ដល់​តម្លៃ ៦៧ លាន​អឺរ៉ូ ឬ​ជាង ៥៦ លាន​ផោន​ឯ​ណោះ។

Allegri/Arteta

នោះ​គឺ Dusan Vlahovic ជា​យុវជន​ឆ្នើម​របស់​ក្លឹប Fiorentina ដែល​បុរស​សញ្ជាតិ​ស៊ែប៊ី​រូប​នេះ ត្រូវ​បាន​ក្លឹប Arsenal តាម​ឃ្លាំ​មើល​យូរ​ណាស់​ហើយ តែ​ទំនង​ត្រូវ​បាន​រាំង.ស្ទះ​ដោយសារ​តម្លៃ​ផ្ទេរ​នៃ​ក្លឹប​អាណាព្យាបាល​ដាក់​មក​រាង​ខ្ពស់​ពេក។

តែ​យ៉ាង​ណា​ សម្រាប់ Juventus មើល​ឃើញ​បញ្ហា​លុយ​ធំ​សារ​នេះ មិន​ជា​បញ្ហា​សម្រាប់​ខ្លួន​ឡើយ រួច​ក៏​ព្រម​ចាយ​ទាំង​មិន​ស្ទាក់ស្ទើរ ឲ្យ​តែ​យក​បាន Vlahovic មក​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​នៃ​ក្រុម​របស់​ខ្លួន។ នេះ​បើ​តាម​សារព័ត៌មាន Football.london បាន​ចុះ​ផ្សាយ។

Vlahovic
Vlahovic

ជា​ការ​ពិត Vlahovic ធ្វើ​បាន​ល្អ​ខ្លាំង​ ជាក់ស្តែង​ដូច​រដូវ​កាល ២០២១/២២ បង្ហាញ​ខ្លួន ២១ ប្រកួត អាច​រក​បាន​ដល់​ទៅ ១៧ គ្រាប់​ឯ​ណោះ។ យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត តើ​ភាគី​ក្លឹប​អាណាព្យាបាល​នឹង​យល់​ព្រម​បែប​ណា​ទៀត ក្រោយ​ពេល​ដែល​សេះ​បង្កង់​ហ៊ាន​ឲ្យ​តម្លៃ​កល់​ហើយ​នោះ។ សម្រាប់ Arsenal បើ​យក​កីឡាករ​ស៊ែប៊ី​ខាង​លើ​មិន​បាន ពួក​គេ​អាច​ជា​បង្វែរ​ទៅ​គោលដៅ ២ រូប​ផ្សេង​ទៀត រួម​មាន Alexander Isak និង Luka Jovic៕

ប្រភព៖ Football.london

អានអត្ថបទបន្ទាប់៖ ឥតលាក់បាំង! តារាឆ្នើម Spurs មួយរូប បង្ហើបប្រាប់មិត្តជិតស្និទ្ធរបស់ខ្លួន ថាចង់ផ្ទេរទៅលេងឲ្យ Newcastle

ខ្សែបម្រើ Dele Alli របស់ក្រុម Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានជូនដំណឹងទៅកាន់មិត្តជិតស្និទ្ធរបស់ខ្លួនថា រូបគេចង់ដើរចូលក្លិប Newcastle United ជំនួសវិញ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ ។

Dele Alli

ជាក់ស្តែង នេះ​បើ​តាម​ការ​ចុះ​ផ្សាយចុងក្រោយ​របស់សារព័ត៌មាន Football Insider ដែល​បាន​អះអាង​ថា​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេសរូបនេះ កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ខ្លាំង ក្នុងការផ្ទេរទៅលេងនៅទឹកដី St James’ Park។

Dele Alli

គួរឲ្យដឹងផងដែរថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានក្លាយជាផ្នែកដ៏សំខាន់របស់ក្លិប បន្ទាប់ពីបានផ្ទេរមកពីក្រុម MK Dons ក្នុងតម្លៃ ៦ លានផោនកាលពីឆ្នាំ ២០១៥  ប៉ុន្តែយ៉ាងណា ទម្រង់លេងរបស់ Dele ក្នុងពេលថ្មីៗនេះ វាត្រូវបានគេមើលឃើញថា កីឡាកររូបនេះ បានធ្លាក់ចេញពីការពេញចិត្ត នៅក្រោមការដឹកនាំរបស់លោក Antonio Conte ។

Dele Alli

ហើយមិនតែប៉ុណ្ណោះ បើតាមប្រភពជិតស្និទ្ធជាមួយនឹងកីឡាកររូបនេះ បានបង្ហើបប្រាប់ Football Insider ថា Dele ពិតជាចង់ចុះហត្ថលេខាជាមួយក្លិបផ្សេង ហើយថែមទាំងបាននិយាយជាមួយអតីតមិត្តរួមក្រុម កីឡាករ Kieran Trippier ដែលបានផ្ទេរទៅចូលរួមជាមួយក្រុម Newcastle កាលពីដើមខែកន្លងទៅផងដែរ ៕

ប្រភព: Caughtside