បើនិយាយពីខ្សែបម្រើការពារល្អបំផុតលើលោកពេលបច្ចុប្បន្ន វីរបុរស Gilberto Silva ថាអស់ល្អត្រឹមម្នាក់នេះហើយ

អតីតតារាឆ្នើមរបស់ប្រេស៊ីល លោក Gilberto Silva ថ្មីៗនេះ បានចាត់ទុកថាកីឡាករបស់ក្រុម Real Madrid ថាជាខ្សែបម្រើការពារល្អបំផុត នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ។

Gilberto Silva

យ៉ាងណាកីឡាករដែល Silva ចង់សំដៅលើនោះគឺ Casemiro បន្ទាប់ពីគេបានដើរតួយ៉ាងសំខាន់សម្រាប់ក្លឹប និងប្រទេស នៅក្នុងរដូវកាលថ្មីៗនេះ និងជាផ្នែកដែលមិនអាចខ្វះបាន នៅក្នុងតំបន់បម្រើរបស់ក្រុម Madrid រួមជាមួយ Toni Kroos និង Luka Modric ។

Casemiro

ជាក់ស្តែង ទម្រង់លេងដ៏ខ្លាំងក្លារបស់គេបានធ្វើឲ្យអ្នកគាំទ្រ Real Madrid បង្ហាញការកោតសរសើរយ៉ាងខ្លាំង ខណ:រួមទាំងលោក Silva ដែលបានអះអាងថា Casemiro គឺជាកីឡាករដែលល្អបំផុត សម្រាប់តំណែងរបស់គេ នៅក្នុងឆ្នាំ ២០២២ នេះទៀតផង។

Casemiro

មិនតែប៉ុណ្ណោះ បុរសវ័យ ៤៥ ឆ្នាំរូបនេះ បាននិយាយប្រាប់ Diario AS  ថា ៖ ” Casemiro គឺជាកីឡាករល្អបំផុតនៅលើពិភពលោក ក្នុងតំណែងរបស់លេងរបស់គេ។ គេកំពុងដើរតួយ៉ាងធំ សម្រាប់អ្វីៗដែលកំពុងកើតឡើងនៅក្រុម Real Madrid” ៕

ប្រភព: Football-Espana

អានអត្ថបទបន្ទាប់៖ លេចលឺថា Barca ចង់ប្រើប្រាស់ Ter Stegen ជាថ្នូរ ដើម្បីថ្ពក់យកតារាឆ្នើមរបស់ PSG ម្នាក់នេះវិញ

ក្រុមអ្នកមានបុណ្យ Barcelona កំពុងសម្លឹងមើលលទ្ធភាពក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រម Paris Saint-Germain  ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Marc-Andre ter Stegen ។ យ៉ាងណានេះបើតាមរបាយការណ៍របស់អេស្ប៉ាញមួយ បានចុះផ្សាយក្នុងពេលថ្មីៗកន្លងទៅ ។

Marc-Andre ter Stegen 

ជាក់ស្តែង Ter Stegen គឺជាកីឡាករសំខាន់សម្រាប់ក្រុម Barca ចាប់តាំងពីរូបគេបានចូលរួម ពីក្លិប Borussia Monchengladbach នៅក្របខ័ណ្ឌ Bundesliga ក្នុងឆ្នាំ ២០១៤ មក។

Marc-Andre ter Stegen

តែទោះជាយ៉ាងណាក៏ដោយ តំណែងរបស់កីឡាករអាល្លឺម៉ង់ សម្រាប់ជម្រើសទី ១ របស់ក្លិប បច្ចុប្បន្នហាក់ស្ថិតនៅក្នុងភាពសង្ស័យខ្លាំង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះទម្រង់លេងរបស់គេ ដែលបណ្តោយឲ្យមានការរបូតគ្រាប់បាល់ជាច្រើន ។

មិនតែប៉ុណ្ណោះ ក្លិប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ព្យាយាមស្វែងរកជម្រើសថ្មីម្នាក់ទៀត ដើម្បីមកជំនួសតំណែងរបស់កីឡាករវ័យ ២៩ ឆ្នាំ ខណ:របាយការណ៍ពី Fichajes បានបង្ហាញថាអ្នកចាំទី Donnarumma របស់ក្លិប PSG បានក្លាយជាគោលដៅចម្បងសម្រាប់ក្រុមនៅ La Liga មួយនេះ ។

Donnarumma

មិនតែប៉ុណ្ណោះ ប្រភពដដែល បានរាយការណ៍ទៀតថា ប្រធានក្លិប លោក Joan  Laporta គ្រោងនឹងផ្តល់ជូនក្លិព PSG ជាមួយនឹងកីឡាករ Ter Stegen ដើម្បីធ្វើជាថ្នូរ សម្រាប់នាំចូល Donnarumma មកកាន់ទឹកដី Camp Nou វិញ ៕

ប្រភព: Sportkeeda