លេងសើចអី! មេធំ Laporta បញ្ជាក់ថា Barca នៅត្រូវការចុះហត្ថលេខាលើកីឡាករ ២ រូបទៀត មុនទីផ្សារបិទ

ប្រធានក្លិប លោក Joan Laporta បានសន្យាជាមួយគ្រូបង្វឹក លោក Xavi ថាក្លិប Barcelona នឹងពង្រឹងក្រុមរបស់ខ្លួន នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ ហើយវាត្រូវបានគេគិតថាក្រុមយក្សកាតាឡាន់ គ្រោងនឹងចុះហត្ថលេខាលើកីឡាករ ២ រូបបន្ថែមទៀត ជាមួយនឹងខ្សែការពារស្លាបឆ្វេង និងខ្សែប្រយុទ្ធ។

Joan Laporta

យ៉ាងណា នេះ​បើ​យោង​តាមរបាយការណ៍ពី Diario AS ដែលបង្ហាញថា នៅមុនពេលទីផ្សារដោះដូរកីឡាករនឹងត្រូវបិទវិញ នៅចន្ទសប្តាហ៍ក្រោយ ក្រុម Barcelona នឹងនៅតែត្រូវកាត់បន្ថយថ្លៃឈ្នួលកីឡាករក្នុងក្រុមរបស់ពួកគេ ដើម្បីអាចនាំយកជម្រើសកីឡាករថ្មីៗមកបន្ថែមទៀត។

ហើយមិនតែប៉ុណ្ណោះ វាត្រូវបានគេរាយការណ៍ទៀតថា កីឡាករ Nicolas Tagliafico កំពុងកា្លយជាគោលដៅដ៏ចម្បងមួយ សម្រាប់តំណែង​ខ្សែ​ការពារ​ឆ្វេង​ បើទោះបីជាក្រុម Ajax ទំនង​ជា​ស្នើ​សុំ​ថ្លៃ​ផ្ទេរប្រមាណ ៧ លានអឺរ៉ូក៏ដោយ ។

Nicolas Tagliafico

មួយវិញទៀត កីឡាករ Alvaro Morata គឺជាជម្រើសខ្សែប្រយុទ្ធ ដែលក្លិប Barca បានជ្រើសរើស ប៉ុន្តែប្រសិនបើវាមានភាពពិបាកក្នុងការចរចាជាមួយក្រុម Juventus នោះ ដូច្នេះក្លិប Barcelona នឹងងាកមករកខ្សែប្រយុទ្ធក្រុម Elche កីឡាករ Lucas Boye ជំនួសវិញ ៕

Alvaro Morata

ប្រភព: Football-Espana

អានអត្ថបទបន្ទាប់៖ លេចលឺថា Barca ចង់ប្រើប្រាស់ Ter Stegen ជាថ្នូរ ដើម្បីថ្ពក់យកតារាឆ្នើមរបស់ PSG ម្នាក់នេះវិញ

ក្រុមអ្នកមានបុណ្យ Barcelona កំពុងសម្លឹងមើលលទ្ធភាពក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រម Paris Saint-Germain  ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Marc-Andre ter Stegen ។ យ៉ាងណានេះបើតាមរបាយការណ៍របស់អេស្ប៉ាញមួយ បានចុះផ្សាយក្នុងពេលថ្មីៗកន្លងទៅ ។

Marc-Andre ter Stegen 

ជាក់ស្តែង Ter Stegen គឺជាកីឡាករសំខាន់សម្រាប់ក្រុម Barca ចាប់តាំងពីរូបគេបានចូលរួម ពីក្លិប Borussia Monchengladbach នៅក្របខ័ណ្ឌ Bundesliga ក្នុងឆ្នាំ ២០១៤ មក។

Marc-Andre ter Stegen

តែទោះជាយ៉ាងណាក៏ដោយ តំណែងរបស់កីឡាករអាល្លឺម៉ង់ សម្រាប់ជម្រើសទី ១ របស់ក្លិប បច្ចុប្បន្នហាក់ស្ថិតនៅក្នុងភាពសង្ស័យខ្លាំង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះទម្រង់លេងរបស់គេ ដែលបណ្តោយឲ្យមានការរបូតគ្រាប់បាល់ជាច្រើន ។

មិនតែប៉ុណ្ណោះ ក្លិប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ព្យាយាមស្វែងរកជម្រើសថ្មីម្នាក់ទៀត ដើម្បីមកជំនួសតំណែងរបស់កីឡាករវ័យ ២៩ ឆ្នាំ ខណ:របាយការណ៍ពី Fichajes បានបង្ហាញថាអ្នកចាំទី Donnarumma របស់ក្លិប PSG បានក្លាយជាគោលដៅចម្បងសម្រាប់ក្រុមនៅ La Liga មួយនេះ ។

Donnarumma

មិនតែប៉ុណ្ណោះ ប្រភពដដែល បានរាយការណ៍ទៀតថា ប្រធានក្លិប លោក Joan  Laporta គ្រោងនឹងផ្តល់ជូនក្លិព PSG ជាមួយនឹងកីឡាករ Ter Stegen ដើម្បីធ្វើជាថ្នូរ សម្រាប់នាំចូល Donnarumma មកកាន់ទឹកដី Camp Nou វិញ ៕

ប្រភព: Sportkeeda