ទើបចូលរួមបានពាក់កណ្ដាលរដូវកាល! PSG ត្រៀមបញ្ចេញសមាជិកថ្មីម្នាក់ឱកក្លិបដទៃខ្ចីជើង

ខ្សែបម្រើ Gini Wijnaldum ដែលបោះបង់ឱកាសផ្ទេរមក Barcelona អំឡុងការដោះដូរកាលពីរដូវក្ដៅកន្លងទៅ ដោយទៅចូលរួម Paris Saint-Germain ពេលនេះ កំពុងប្រឈមបញ្ហាលំបាកនៅក្លិបយក្សបារាំង។

កីឡាករហូឡង់វ័យ៣១ឆ្នាំរូបនេះ បានចាកចេញពី Liverpool ដោយមិនមានតម្លៃផ្ទេរ ហើយបានចុះកុងត្រាជាមួយ PSG រហូតដល់រដូវក្ដៅឆ្នាំ២០២៤ ប៉ុន្ដែគ្រប់យ៉ាងមិនស្ថិតនៅក្នុងការគ្រោងទុកឡើយ។

Wijnaldum មិនទទួលបានទំនុកចិត្តពីអ្នកចាត់ការ Mauricio Pochettino ឡើយ ហើយបើយោងតាមប្រភពពី Sky Sports បានរាយការណ៍មកថា គេអាចនឹងត្រូវបាន PSG ដាក់ឱ្យក្លិបដទៃខ្ចីជើងក្នុងខែមករានេះ។

ក្លិប Arsenal មានការភ្ជាប់ជាមួយខ្សែបម្រើរូបនេះ បន្ទាប់ពីឱកាសរបស់ពួកគេក្នុងការផ្ទេរអតីតខ្សែបម្រើ Barcelona, កីឡាករ Arthur Melo ពីក្លិប Juventus ហាក់ពិបាកនឹងកើតមានឡើង។Wijnaldum កំពុងប្រឈមនឹងការលំបាកសម្រាប់ជីវិតនៅ PSG ប៉ុន្ដែមិនមានតែគេម្នាក់ទេ ដែលប្រឈមនឹងបញ្ហានៅទីនោះ ក្នុងចំណោមកីឡាករល្បីៗដែលបានផ្លាស់មកទឹកដី Parc des Princes ក្នុងទីផ្សារដោះដូររដូវក្ដៅកន្លងទៅ។

Sergio Ramos និង Lionel Messi ដែលបានផ្លាស់ពី La Liga មកចូលរូមក្លិបនៅ Ligue 1 ក៏មិនអាចបង្ហាញគុណផលល្អសម្រាប់ក្លិបបារាំងមួយនេះ ដូចកាលពួកគេលេងនៅក្លិបចាស់របស់ខ្លួននៅឡើយ៕ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ Atletico Madrid សម្លឹងឃើញកីឡាកររួមលីគអេស្ប៉ាញម្នាក់ មកជំនួស Luis Suarez

ក្លិប Atletico Madrid ចង់ចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Lucas Boye ពីក្លិប Elche មកជំនួសខ្សែប្រយុទ្ធចាស់វស្សា Luis Suarez នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ AS។

គម្រោងនៃការផ្ទេរត្រូវបានគ្រោងឡើងនៅរដូវក្ដៅខាងមុខ ប៉ុន្ដែដោយសារកម្រិតសមត្ថភាពរបស់ Boye មានការកើនឡើងក្នុងរយៈពេលថ្មីៗនេះ ក៏បានទាក់ចិត្តក្លិប Barcelona ឱ្យចង់បានគេផងដែរ។

តម្លៃផ្ដាច់កុងត្រារបស់ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនៅ Elche ថ្លៃ២៥លានអឺរ៉ូប៉ុន្ដែក្លិបរបស់គេមិនចង់បាត់បង់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះឡើយ។ ខ្សែប្រយុទ្ធ Dario Benedetto បានចាកចេញពីក្លិបទៅចូលរួម Boca Juniors កាលពីសប្ដាហ៍មុន ដែលធ្វើឱ្យ Elche នៅសល់ជម្រើសខ្សែប្រយុទ្ធកីឡាករ Lucas Perez, Guido Carrillo និង Pere Milla ប៉ុណ្ណោះនៅក្នុងក្រុមធំ។

មធ្យោបាយតែមួយដែលអាចឱ្យ Boye ចាកចេញបានលុះត្រាតែមានក្លិបហ៊ានចំណាយផ្ដាច់កុងត្រាកីឡាកររូបនេះ។ តម្លៃផ្ទេររបស់គេអាចធ្លាក់ត្រឹម១០លានអឺរ៉ូនៅរដូវក្ដៅខាងមុខ ប្រសិនបើ Elche ធ្លាក់ចេញពីលីគកំពូលអេស្ប៉ាញ។

Boye វ័យ២៥ឆ្នាំ រកគ្រាប់បាល់បាន៧គ្រាប់ពីការលេង១៧ប្រកួតក្នុងរដូវកាលនេះ។ គេបានខកខានចូលរួម៥ប្រកួតដោយសារបញ្ហារបួសកជើង និងកូវីដ១៩៕

ប្រភព៖ Football Espana