ខ្លាំង​អី! ទី​បំផុត Guardiola អាច​បំបែក​កំណត់ត្រា​ខ្នាត​យក្ស​មួយ របស់​ Klopp និង Sir Alex បាន​បាត់

បើ​និយាយ​ពី​គ្រូ​ជោគជ័យ​នៅ Premier League អ្នក​ប្រហែល​ជា​នឹក​ដល់​ឈ្មោះ គ្រូ​តា​លោក Sir Alex Ferguson មុន​គេ តែ​យ៉ាង​ណា​ការ​ពិត​ទៅ មិន​សុទ្ធ​តែ​គ្រប់​ស្ថិតិ គ្រប់​កំណត់ត្រា វីរបុរស​សញ្ជាតិ​ស្កុតឡែន​ជា​អ្នក​នាំ​មុខ​ទាំង​អស់​នោះ​ទេ។

Klopp/Sir Alex/Pep

ជាក់ស្តែង​ដូច​កំណត់ត្រា​អ្នកចាត់ការ​រក​បាន ៥០០ ពិន្ទុ​នៅ Premier League ចាយ​ពេល​ប្រកួត​តិច​បំផុត គឺ​លោក Sir Alex Ferguson បាន​ត្រឹម​ឈរ​លេខ​រៀង​ទី ៤ ហើយ​ឥឡូវ លោក Pep Guardiola អ្នកចាត់ការ​នៃ​ក្លឹប Man City បាន​ហក់​មក​ឈរ​លេខ ១ ហើយ។

បន្ទាប់​ពី​លទ្ធផល​ស្មើ​ទល់ Southampton កាល​ពី​ថ្ងៃ​មុន វា​បាន​នាំ​ឲ្យ​ Guardiola ដឹកនាំ​ក្រុម​ទទួល​បាន ៥០០ ពិន្ទុ ត្រឹម​ប្រកួត​ទី ២១៣ ដែល​នេះ នាំ​មុខ​កំណត់ត្រា​លោក Jose Mourinho ចាយ​ពេល ២៣១ ប្រកួត Jurgen Klopp ចាយ​ពេល ២៣៦ ប្រកួត Sir Alex ចាយ​ពេល ២៤២ ប្រកួត និង Arsene Wenger ចាយ​ពេល ២៤៨ ប្រកួត​ជា​ដើម។

Man City
Pep

ជុំវិញ​កំណត់ត្រា​ខាង​លើ គ្រូ​សញ្ជាតិ​អេស្ប៉ាញ ចាយ​ពេល​តែ​ជាមួយ​ក្លឹប​មេឃ​ខៀវ Manchester City មួយ​ប៉ុណ្ណោះ ដោយ​ឈរ​ជើង​កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៦ មក​ទល់​ពេល​នេះ រយៈ​ពេល​ជាង ៥ ឆ្នាំ​កន្លះ។ និយាយ​ពី​ជោគជ័យ​លើក​ពាន​លីគ​កំពូល​អង់គ្លេស បុរស​វ័យ ៥១ ឆ្នាំ ឈ្នះ​បាន​ដល់​ទៅ ៣ លើក​ហើយ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Joe Cole ថា​កីឡាករ​សម័យ​ថ្មី​រូប​នេះ នឹង​ធ្វើ​បាន​ល្អ​ជាង Frank Lampard ទៀត​ឲ្យ Chelsea

អតីត​ខ្សែ​ការពារ​ Joe Cole បាន​ជឿជាក់​ថា តារា​ឆ្នើម​លេង​តំណែង​បម្រើ​នៅ​ពេល​បច្ចុប្បន្ន​ឲ្យ​ក្លឹប​តោ​ខៀវ Chelsea ពិត​ណាស់ នឹង​ធ្វើ​បាន​ល្អ​ជាង​ជំនាន់​ជើង​ចាស់​លោក Frank Lamaprd ថែម​ទៀត។ ជា​ការ​ពិត​យើង​រំឭក​ទៅ​ជំនាន់ Lampard បន្តិច កាល​នៅ​ឈរ​ជើង ៦៤៨ ប្រកួត គេ​រក​បាន​ដល់ ២១១ គ្រាប់​និង Assist ១៥០ លើក​ឯ​ណោះ។

តែ​យ៉ាង​ណា លោក Cole ជឿជាក់​ថា កីឡាករ​សម័យ​ថ្មី N’Golo Kante នឹង​អាច​ធ្វើ​បាន​ល្អ​ជាង​ហ្នឹង​បន្ថែម​ទៀត ប្រសិន​បន្ត​ឈរ​ជើង​ច្រើន​ឆ្នាំ​ទៅ​មុខ ហើយ​រក្សា​ទម្រង់​លេង​ដ៏​ល្អ ដូច​បច្ចុប្បន្ន​ដែល​កំពុង​បង្ហាញ​ចេញ​មក។

Lampard
Cole

“ខ្ញុំ​ជឿ​បែប​ហ្នឹង ជឿ​ថា N’Golo Kante នឹង​អាច​ដាក់​ឈ្មោះ​លើ Frank Lampard លើ Claude Makelele បាន​ថែម​ទៀត ជា​រួម​ប្រសិន​គេ​បន្ត​ឈរ​ជើង​ច្រើន​ឆ្នាំ​ទៅ​មុខ ហើយ​សម្រេច​ជោគជ័យ​ថែម​ទៀត អ៊ីចឹង​គឺ Kante អាច​នាំ​មុខ​ជើង​ចាស់​ទាំង​ពីរ​បាន​ហើយ”។

“បើ​និយាយ​ពី​ឥទ្ធិពល​លើ​ទីលាន​ប្រកួត ខ្ញុំ​ជឿ​ថា អត់​មាន​នរណា​មាន​លើស​ពី Kante ទេ ប្រសិន​លើកឡើង​តែ​តំណែង​បម្រើ យើង​មើល​ទៅ​ពេល​គេ​អត់​លេង គឺ​រមែង​ទទួល​រង​ការ​ឈឺ.ចាប់ ជា​រួម​គេ​ជា​កីឡាករ​ក្នុង​ក្រុម ដែល​ពិបាក​រក​អ្នក​ជំនួស”។

Kante
Kante

បញ្ជាក់​ថា កីឡាករ​លេង​តំណែង​បម្រើ​ការពារ កម្ពស់​ទាប​ត្រឹម ១,៦៨ ម៉ែត្រ​ខាង​លើ គេ​បាន​មក​ចូលរួម​ជាមួយ Chelsea នៅ​រដូវ​ក្តៅ ឆ្នាំ ២០១៦។ សរុប​ស្ថិតិ ២៣៩ ប្រកួត Kante រក​បាន ១៣ គ្រាប់​និង Assist ១២ លើក តែ​ជា​ចំណែក​សំខាន់ ​ជួយ​ក្រុម​លើក​ពាន​ធំៗ​ដូច​ជា Premier League និង Champions League ជា​ដើម៕

ប្រភព៖ AF