Tevez ឆ្លើយតបវិញប៉ុន្មានម៉ាត់យ៉ាងមានន័យ ក្រោយត្រូវគេស្នើឲ្យជ្រើសរើសរវាង Messi និង Ronaldo

ថ្មីៗនេះ Carlos Tevez បានធ្វើការបង្ហាញពីទស្សន:របស់ខ្លួន ជុំវិញកីឡាករកំពូលទាំង ២ គឺ Cristiano Ronaldo និង Lionel Messi នៅពេលត្រូវបានគេស្នើសុំឲ្យជ្រើសរើសយកម្នាក់ ក្នុងចំណោមពួកគេទាំង ២ ។

Carlos Tevez

ជាក់ស្តែង Tevez បានលេងជាមួយ Ronaldo អំឡុងពេលប្រកបអាជីពជាមួយគ្នា នៅក្រុម Manchester United ចន្លោះឆ្នាំ ២០០៧ និង ២០០៩ ហើយនិងបានលេងជាមួយ Messi សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងរយៈពេល ១០ ឆ្នាំឯណោះ នៅចន្លោះឆ្នាំ ២០០៥ ដល់ ២០១៥ ។

Cristiano Ronaldo

យ៉ាងណាង Tevez បានប្រាប់ ESPN ពេលសួរនាំអំពីខ្សែប្រយុទ្ធទាំង ២ រូបនេះថា ៖ ” ពួកគេគឺជាកីឡាករដ៏អស្ចារ្យពីររូប។ ខ្ញុំមានអារម្មណ៍ស្រួលណាស់ ក្នុងការលេងជាមួយពួកគេទាំងពីរ។ ខ្ញុំរីករាយជាមួយពួកគេ ហើយបានរៀនជាច្រើនពីពួកគេ ហើយខ្ញុំមិនអាចបែងចែកដាច់រវាងពួកគេទាំង ២ បានឡើយ ” ។

Lionel Messi

លោកបន្ត “ជាមួយ Cristiano ខ្ញុំបានចាយពេលច្រើនជាមួយគាត់ ហើយជាមួយ Leo គឺនៅអំឡុងលេងឲ្យក្រុមជម្រើសជាតិ។ ពួកគេជាកីឡាករដែលមកពីភពផ្សេង។ ពួកគេ​នៅតែ​ជា​ផ្នែក​មួយ ​នៃ​ក្រុមបាត់ទាត់កម្រិតខ្ពស់ ហើយវាពិតជាពិបាកណាស់ ក្នុងការធ្វើដូចពួកគេទាំង ២ ។ វាជាអ្វីដែលគួរកោតសរសើរ។ អ្នក​ត្រូវ​តែគោរពចំពោះកីឡាករប្រភេទនេះ ” ។

Messi , Ronaldo

គួរឲ្យដឹងផងដែរថា Ronaldo និង Messi បានគ្រប់គ្រងពិភពបាល់ទាត់ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ២០០០ ដោយបានឈ្នះពាន  Ballons d’Or  រួមគ្នា ចំនួន ១២ លើក ក្នុងចំណោម ១៣ លើកចុងក្រោយ ៕

ប្រភព: 90min

អានអត្ថបទបន្ទាប់៖ ទិសដៅតែមួយនេះប៉ុណ្ណោះ ដែល Dembele នឹងផ្ទេរទៅចូលរួម ប្រសិនបើត្រូវដើរចេញពីក្លិប Barcelona

វាត្រូវបានគេដឹងថា ខ្សែប្រយុទ្ធ Ousmane Dembele ទំនងជានឹងចូលរួមជាមួយក្លឹបនៅកន្លែងមួយនេះប៉ុណ្ណោះ​ ប្រសិនបើរូបគេ ត្រូវចាកចេញពី Barcelona មុនថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរ ខែមករានេះ ។

Ousmane Dembele 

ជាក់ស្តែង អ្នកតំណាងរបស់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង គឺលោក Moussa Sissoko និង Marco Lichtsteiner កំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ Dembele នៅពេលដែលកិច្ចសន្យារបស់គេ ជាមួយក្លិប Barcelona នឹងផុតកំណត់ នៅចុងបញ្ចប់រដូវកាលនេះ។

ហើយយ៉ាងណា Dembele បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់​បន្ត​ស្នាក់នៅ ជាមួយ​កិច្ច​សន្យា​បច្ចុប្បន្ន​របស់​គេ ប៉ុន្តែយ៉ាងណាក្លិប Barcelona បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួកគេ​ចង់​លក់រូបគេចេញ នៅខែនេះ ដើម្បីទទួលបានកម្រៃខ្លះ ។

Ousmane Dembele

មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ពី SkySports បានអះអាងថា ប្រសិនបើការផ្ទេរនឹងត្រូវតែកើតឡើងនៅខែនេះមែន នោះមានតែក្របខ័ណ្ឌ Premier League ប៉ុណ្ណោះ ដែល Dembele ចង់ផ្ទេរទៅចូលរួម ៕

ប្រភព: SkySports