រត់រួចអត់? Haaland ថាទាល់តែទទួលបានប្រាក់ឈ្នួលប៉ុននេះសិន ទើបខ្លួនព្រមចុះកុងត្រាផ្ទេរទៅលេងឱ្យ

ខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្រុម Borussia Dortmund ត្រូវបានគេចាត់ទុកថាជាកីឡាករ ដែលកំពុងមានភាពលេចធ្លោខ្លាំងបំផុតមួយ នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ ។

Haaland 

ទន្ទឹមនឹងនេះ កីឡាករន័រវេស ត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងត្រូរដើរចេញពីទឹកដី Westfalenstadion នៅពេលដែលតម្លៃផ្តាច់កុងត្រារបស់គេ នឹង​ចាប់ផ្តើមដំណើរការនៅចុងបញ្ចប់រដូវកាលនេះ ។

Haaland

ហើយជាមួយគ្នានោះ មានក្លិបកំពូលៗជាច្រើន ដូចជា Manchester United, Manchester City, Chelsea, Paris Saint-Germain និង Real Madrid សុទ្ធ​សឹងតែ​ត្រូវ​បាន​គេ​គិត​ថា​ កំពុង​រត់​ដេញតាម ចុះហត្ថលេខាលើ Haaland បន្ទាប់ពីការទទួលបានការបើកដៃពីសំណាក់ ទីភ្នាក់ងារ Mino Raiola។

Haaland

តែទោះជាយ៉ាងណា យោងតាមរបាយាការណ៍ចុងក្រោយពី ESPN ​បានបង្ហាញថា Haaland នឹងទាមទារប្រាក់ឈ្នួលយ៉ាងហោចណាស់ ៥០០ ០០០ ផោន/សប្តាហ៍ ពីសំណាក់ក្លិបថ្មីណា ដែលចង់បានរូបគេទៅលេងឱ្យនោះ ៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ ក្រោយចាយពេលក្រៅទីលានអស់ ៨ ខែ ទីបំផុត Tevez ជិតរកបានក្លិបថ្មី ដើម្បីលេងឱ្យហើយ

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Manchester United, Manchester City និង West Ham កីឡាករ Carlos Tevez ត្រូវបានគេរាយការណ៍ថា កំពុងខិតជិត ក្នុងការផ្ទេរទៅចូលរួមជាមួយក្លិប ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ ។

Carlos Tevez 

ជាក់ស្តែងកីឡាករវ័យ ៣៨ ឆ្នាំរូបនេះ មិនមានក្លិបលេងឱ្យនោះទេ ចាប់តាំងពីបានដើរចេញពីក្លិប Boca Juniors ប៉ុន្តែយ៉ាងណាគេអាចនឹងវិលត្រលប់មកកាន់ទីលានវិញ ក្នុងពេលដ៏ខ្លីខាងមុខ ។

Carlos Tevez

យ៉ាងណា នេះបើយោងតាមប្រភពជិតស្និទ្ធមួយ បានប្រាប់ទៅកាន់ The Athletic ថាឱកាសរបស់ Tevez ក្នុងការចូលរួមជាមួយក្រុម DC United គឺអាចនឹងកើតឡើង ដោយសារអាស្រ័យតែលើការចរចាចំពោះហិរញ្ញវត្ថុប៉ុណ្ណោះ ។

Carlos Tevez

ហើយប្រសិនបើការផ្លាស់ប្តូរនេះអាចប្រព្រឹត្តទៅបាន នោះ Tevez នឹងក្លាយជាកីឡាករមានបទពិសោធដ៏ធំរបស់អឺរ៉ុបម្នាក់ ដើម្បីចុះហត្ថលេខាទៅលេងឱ្យក្លឹបរបស់ក្របខ័ណ្ឌ MLS មួយនេះ ចាប់តាំងពី Wayne Rooney បានផ្ទេរទៅចូលរួមជាមួយពួកគេ ពីក្រុម Manchester United ក្នុង ២០១៨ ៕

ប្រភព: Daily Mail