ក្រោយចាយពេលក្រៅទីលានអស់ ៨ ខែ ទីបំផុត Tevez ជិតរកបានក្លិបថ្មី ដើម្បីលេងឱ្យហើយ

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Manchester United, Manchester City និង West Ham កីឡាករ Carlos Tevez ត្រូវបានគេរាយការណ៍ថា កំពុងខិតជិត ក្នុងការផ្ទេរទៅចូលរួមជាមួយក្លិប ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ ។

Carlos Tevez 

ជាក់ស្តែងកីឡាករវ័យ ៣៨ ឆ្នាំរូបនេះ មិនមានក្លិបលេងឱ្យនោះទេ ចាប់តាំងពីបានដើរចេញពីក្លិប Boca Juniors ប៉ុន្តែយ៉ាងណាគេអាចនឹងវិលត្រលប់មកកាន់ទីលានវិញ ក្នុងពេលដ៏ខ្លីខាងមុខ ។

Carlos Tevez

យ៉ាងណា នេះបើយោងតាមប្រភពជិតស្និទ្ធមួយ បានប្រាប់ទៅកាន់ The Athletic ថាឱកាសរបស់ Tevez ក្នុងការចូលរួមជាមួយក្រុម DC United គឺអាចនឹងកើតឡើង ដោយសារអាស្រ័យតែលើការចរចាចំពោះហិរញ្ញវត្ថុប៉ុណ្ណោះ ។

Carlos Tevez

ហើយប្រសិនបើការផ្លាស់ប្តូរនេះអាចប្រព្រឹត្តទៅបាន នោះ Tevez នឹងក្លាយជាកីឡាករមានបទពិសោធដ៏ធំរបស់អឺរ៉ុបម្នាក់ ដើម្បីចុះហត្ថលេខាទៅលេងឱ្យក្លឹបរបស់ក្របខ័ណ្ឌ MLS មួយនេះ ចាប់តាំងពី Wayne Rooney បានផ្ទេរទៅចូលរួមជាមួយពួកគេ ពីក្រុម Manchester United ក្នុង ២០១៨ ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ Chelsea និង Man Utd ត្រូវគ្រូធំក្រុមនៅ PLមួយនេះថា ទោះមាន ១០០ លាន ក៏លែងអាចយកម្នាក់នេះបានហើយ

ថ្មីៗនេះ គ្រូបង្វឹក លោក David Moyes បានទទូចថា Declan Rice នឹងមិនមែនមានតម្លៃខ្លួន ១០០ លានផោនទៀតឡើយ ចំពេលកំពុងមានរបាយការណ៍ជាច្រើន លើកឡើងទាក់ទងជាមួយក្លិបតោខៀវ Chelsea និង Man Utd ជុំវិញការចាប់អារម្មណ៍លើតារាឆ្នើមរបស់ក្រុម West Ham រូបនេះ ។

Declan Rice

គួរឱ្យដឹងផងដែរថា Rice គឺជាកីឡាករដែលមានទម្រង់លេងដ៏ល្អម្នាក់ ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ខណ:សមត្ថភាពនេះហើយ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗជាច្រើន ។

Declan Rice

យ៉ាងណា ត្រលប់ទៅខែវិច្ឆិកាវិញ យោងតាមរបាយការណ៍ 90min ធ្លាប់បានបង្ហាញថាផងដែរថា ក្រុម Man City ធ្លាប់បាននាំមុខការប្រកួតប្រជែង ដើម្បីទទួលបាន Rice ស្របពេល Chelsea និង Man Utd ក៏មានទំនាក់ទំនងផងដែរ ។

ប៉ុន្តែថ្មីៗនេះ ដោយថ្លែងទៅកាន់សារព័ត៌មានមុនការប្រកួតរបស់ West Ham ក្នុងពាន FA Cup លោក Moyes បានអះអាងថា ឥឡូវនេះ ឱកាសរបស់ក្លិបគូប្រជែងនៅ PL ដែលអាចចុះកុងត្រាលើ Rice ក្នុងតម្លៃ ១០០ លាន គឺលែងមានទៀតហើយ ដោយពួកគេនឹងត្រូវចាយលុយច្រើនជាងនេះ ដើម្បីអាចនាំយកគេចាញពីទឹកដី London Stadium បាន ។

Declan Rice

លើសពីនេះ លោកនិយាយទៀតថា ៖ “ខ្ញុំបាននិយាយនៅអំឡុងរដូវក្តៅកន្លងទៅថា ពួកគេអាចយក Rice ទៅបានក្នុងតម្លៃ ១០០ លាន។ ហើយតម្លៃនោះគឺថោកហើយ នោះគឺជាឱកាសរបស់ពួកគេ ដើម្បីទទួលបាន Declan Rice ក្នុងតម្លៃទាប ” ៕

ប្រភព: 90min