មិនមែន Ronaldo តែ Rooney បានបែជាលើកឈ្មោះម្នាក់នេះ ថាជាកីឡាករដែលខ្លួនចូលចិត្តលេងជាមួយបំផុត

ជើងចាស់ លោក Wayne Rooney បាន​ដាក់​ឈ្មោះអតីតមិត្តរួមក្រុមបិសាចក្រហម Manchester United របស់ខ្លួនមួយរូប ថាជាកីឡាករដែលលោក ចូលចិត្តចាប់ដៃគូលេងនៅលើទីលានជាមួយបំផុត ។

Wayne Rooney

ជាក់ស្តែងដោយធ្លាប់បានចំណាយពេលលេងជាមួយកីឡាករកំពូលៗជាច្រើន ដូចជា Cristiano Ronaldo ,Dimitar Berbatov, Ruud van Nistelrooy ឬ Robin van Persie ក៏ដោយ ប៉ុន្តែ Rooney បានចាត់ទុក Carlos Tevez ថាជាដៃគូដ៏ល្អបំផុតរបស់លោក ។

Wayne Rooney

គួរឱ្យដឹងផងដែរ Tevez បានចាប់ដៃគូជាមួយ Rooney អស់រយៈពេលពីរឆ្នាំ បន្ទាប់ពីបានចុះហត្ថលេខាជាមួយ Man United ក្នុងឆ្នាំ ២០០៧ ហើយអ្នកទាំងពីរបានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយគ្នា នៅលើទីលាន ។

មិនតែប៉ុណ្ណោះ នៅពេលសួរថា តើអ្នកណាជាកីឡាករដែលគាត់ចូលចិត្តលេងជាមួយបំផុត Rooney បានប្រាប់ទៅកាន់ SPORTbible វិញថា ៖ ” Tevez ។ ខ្ញុំគ្រាន់តែស្រលាញ់ទំនាក់ទំនងរបស់យើងទាំង ២ ។ យើង​ទាំង​ពីរ​តែងនៅ​ខាង​មុខ ហើយយើងអាចសហការគ្នាបានយ៉ាងល្អ ” ​។

Wayne Rooney

លោកបន្តទៀតថា ៖ “ជាមួយនឹង Tevez យើងអាចប្តូរ role គាត់លេងបាន បើខ្ញុំជាខ្សែប្រយុទ្ធលេខ ៩ នោះគាត់នឹងយកលេខ ១០ ហើយបើខ្ញុំយកលេខ ១០ នោះគាត់ នឹងលេងលេខ ៩ វិញ ។ ពេល​យើង​បាត់​បាល់ យើង​ប្រៀប​ដូច​ជា​គោ​ពីរ​ក្បាល ​ដែល​ព្យាយាម​បោល ទៅយក​វា​មក​វិញអ៊ីចឹង ” ៕

ប្រភព: Sportsbible

អានអត្ថបទបន្ទាប់៖ Pogba ហាក់បង្ហាញចិត្តចង់ផ្ទេរទៅចូលរួមក្លិបធំនេះតែមួយគត់ ប្រសិនបើត្រូវចេញពី Man Utd

ថ្មីៗនេះ ខ្សែបម្រើ Paul Pogba ត្រូវបានគេរាយការណ៍ថា នឹងពេញចិត្តនឹងការត្រលប់ទៅកាន់ក្លិប Juventus វិញ នៅពេលដែលកិច្ចសន្យារបស់គេ ជាមួយ Manchester United ត្រូវផុតកំណត់នៅរដូវក្តៅខាងមុខ ។

Paul Pogba

ជាក់ស្តែង កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពី Old Trafford នៅពេលដែលកិច្ចព្រមព្រៀងបច្ចុប្បន្នបញ្ចប់ ហើយស្របពេលជាមួយគ្នានោះ ទាំង Juventus, Paris Saint-Germain និង Real Madrid សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍លើ Pogba ។

Paul Pogba

ប៉ុន្តែ​ បើយោងតាមការបោះពុម្ភផ្សាយរបស់កាសែតអ៊ីតាលី IlBiancoNero បានរាយការណ៍ថា មានតែ Juventus ដែលជាគោលដៅចម្បងសម្រាប់ Pogba ខណ:ទីនោះ ជាកន្លែងដែលគេបានលេង ១៧៨ ប្រកួត និងស៊ុតបញ្ចូលទី ៣៤ គ្រាប់សម្រាប់ក្លឹប Turin ចន្លោះឆ្នាំ ២០១២ ដល់ ២០១៦ ។

Paul Pogba

ទោះជាយ៉ាងណាក៏ដោយ ក៏ដោយ ប្រភពខាងលើបានបញ្ជាក់ទៀតថា ក្លិប Juventus នឹងមិនអាចមានលទ្ធភាពផ្តល់ជូន Pogba នូវប្រាក់ឈ្នួលចំនួន ២៩០ ០០០ ផោនក្នុងមួយសប្តាហ៍របស់គេបានទេ លុះត្រាតែខ្សែបម្រើសញ្ជាតិបារាំង យល់ព្រមកាត់បន្ថយដ៏ច្រើនមួយ ៕

ប្រភព: AF