មិនមែន Ronaldo តែជាអតីតមិត្តរួមក្រុម Man Utd ម្នាក់នេះ​ ដែល Rooney ចូលចិត្តលេងជាមួយ

មិនមានកីឡាករណាដែល Wayne Rooney ចង់លេងជាមួយជាង ខ្សែប្រយុទ្ធ Carlos Tevez ឡើយ បើទោះបីជាកីឡាករអាហ្សង់ទីនរូបនេះ បានចាកចេញទៅចូលរួមក្រុមគូប្រជែងរបស់បិសាចក្រហមគឺ Manchester City ក៏ដោយ។

ដៃគូប្រយុទ្ធទាំងពីររូបនេះ ស្ថិតនៅក្នុងចំណោមដៃគូប្រយុទ្ធដែលគូប្រកួតបារម្ភបំផុត ខណៈ Cristiano Ronaldo ក៏ស្ថិតនៅក្នុងក្រុមនេះផងដែរ។

ប៉ុន្ដែ Tevez ជាមិត្តរួមក្រុមដែល Rooney ពេញចិត្តបំផុត ហើយអ្នកចាត់ការបច្ចុប្បន្នរបស់ក្លិប Derby County រូបនេះបាននិយាយថា៖ “ខ្ញុំមានការពេញចិត្តចំពោះទំនាក់ទំនងរបស់ពួកយើង។ យើងទាំងពីរឡើងទៅលេងនៅខាងលើ យើងលេងត្រូវគ្នាល្អណាស់”។

“ជាធម្មតា ប្រសិនបើខ្ញុំលេងជាមួយ Louis Saha, Ruud van Nisterlrooy ឬ Robin van Persie ខ្សែប្រយុទ្ធទាំងនេះលេងក្នុងតំណែងលេខ៩ ហើយខ្ញុំអាចលេងតំណែងលេខ១០”។

“ជាមួយ Tevez យើងអាចឆ្លាស់គ្នា ខ្ញុំអាចលេងតំណែងលេខ៩ គាត់អាចលេងតំណែងលេខ៩ ហើយខ្ញុំលេងតំណែងលេខ១០។ នៅពេលដែលយើងបាត់បាល់ យើងដូចជាគោឡើងកពីរក្បាលព្យាយាមយកបាល់ត្រលប់មកវិញ។ ក្នុងនាមជាដៃគូប្រយុទ្ធ គាត់ជាកីឡាករម្នាក់ដែលខ្ញុំរីករាយលេងជាមួយបំផុត”៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ មិនមែន Messi ឬ Mbappe តែ Hakimi ថា​កីឡាករ​មាឌ​ល្អិត​រូប​នេះ ធ្វើ​ឲ្យ​ខ្លួន​ភ្ញាក់ផ្អើល​បំផុត

ទៅ​ដល់​ក្លឹប​បារាំង Paris Saint-Germain សម្រាប់​ខ្សែ​ការពារ​ម៉ារ៉ុក Achraf Hakimi បាន​បង្ហើប​ថា ខ្លួន​ពុំ​បាន​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ នឹង​សមត្ថភាព​របស់ Linoel Messi, Kylian Mbappe ឬ Neymar Jr ផ្ទុយ​ទៅ​វិញ គឺ​បាន​ចាប់​អារម្មណ៍​នឹង​សមត្ថភាព​របស់​ខ្សែ​បម្រើ​មាឌ​ល្អិត​ឯ​ណោះ។

Hakimi

នោះ​គឺ Marco Verratti ដែល​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ២០ ប្រកួត រក​បាន ២ គ្រាប់​និង Assist ១ លើក។ កីឡាករ​កម្ពស់ ១,៦៥ សញ្ជាតិ​អ៊ីតាលី ត្រូវ​បាន Hakimi សរសើរ​មិន​ដាច់​ពី​មាត់ ជា​ពិសេស​នៅ​ភាព​អង់.អាច​របស់​គេ​លើ​ទីលាន​ប្រកួត។

Hakimi ប្រាប់​សារព័ត៌មាន MARCA ដូច្នោះ​ថា៖ “វា​ជា​រឿង​ធម្មតា​ទេ ពេល​ដែល​ឃើញ​ Messi, Neymar និង Mbappe នៅ​ពេល​ហ្វឹកហាត់ តែ​ងាក​មក Verratti បើ​ទោះ​បី​ខ្ញុំ​ធ្លាប់​ស្គាល់​គាត់​ពី​មុន​មក​ហើយ តែ​គាត់​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង”។

Mbappe/Messi
Verratti

លោក​បន្ថែម៖ “Verratti គាត់​តែងតែ​លេង​បែប​ត្រជាក់​ជានិច្ច មិន​ថា​ស្ថិត​ក្រោម​សម្ពា.ធ​បែប​ណា​ទេ ដោយ​តែងតែ​សុំ​ឲ្យ​យើង​បញ្ជូន​បាល់​ទៅ​កាន់​គាត់ ហើយ​ពេល​បាល់​ជាប់​នឹង​ជើង នឹង​ចាំ​ចូល​ដណ្តើម​ចុះ គឺ​ពិបា.ក​ណាស់ និយាយ​ទៅ​ពេល​ឃើញ​ Verratti លេង គឺ​មើល​ទៅ​ពិត​ជា​រីករាយ​ខ្លាំង”៕

ប្រភព៖ Marca

​​