ថៃនិងវៀតណាម ជួបក្រុមការពារជើងឯកក្នុងវគ្គចែកពូល AFC U23 Asian Cup 2022

ក្រុមបាល់ទាត់ជម្រើសជាតិថៃក្រោមអាយុ២៣ឆ្នាំ នឹងជួបប្រកួតតទល់ជាមួយវៀតណាម កូរ៉េខាងត្បូង និងម៉ាឡេស៊ី ក្នុងពូល C នៃព្រឹត្តិការណ៍ AFC U23 Asian Cup។

ក្រុមទាំងបីនៅអាស៊ីអាគ្នេយ៍នឹងត្រូវប្រកួតប្រជែងដណ្ដើមកៅអីទៅកាន់វគ្គបន្ទាប់ ជាមួយក្រុមការពារតំណែងជើងឯកកូរ៉េខាងត្បូង ដែលមានឈ្នះពាន Asian Cup ក្រោមអាយុ២៣ឆ្នាំ កាលពីឆ្នាំ២០២០។

សម្រាប់ AFC U23 Asian Cup ឆ្នាំ២០២២ នេះនឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ទី១៩ ខែមិថុនា នៅប្រទេសអ៊ូសបេគីស្ថាន ដោយមានការចូលរួមពី១៦ក្រុម បែងចែកជា៤ពូល។ ក្រុមលេខ១ និងលេខ២នៅក្នុងពូលនីមួយៗ នឹងឡើងទៅកាន់វគ្គ១/៤ផ្ដាច់ព្រ័ត្រ។

នៅក្នុងពានរង្វាន់នេះក្នុងឆ្នាំ២០២០ ក្រុមជម្រើសជាតិវៀតណាម បានជ្រុះចេញពីការប្រកួតត្រឹមវគ្គចែកពូល បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើពីរប្រកួត និងចាញ់ម្ដង។ ក្នុងឆ្នាំ២០១៨ ពួកគេទទួលបានចំណាត់ថ្នាក់ល្អ ដោយបញ្ចប់ក្នុងនាមជាក្រុមជើងឯករង៕

អានអត្ថបទបន្ទាប់៖ Fabrizio Romano៖ “បើ Man utd នៅ​ចង់បាន Haaland អាចពិបាក តែបើសាកចាប់អារម្មណ៍ម្នាក់នេះ សង្ឃឹមជាង”

អ្នកណាក៏ដឹងថា កីឡាករ Erling Haaland គឺជាខ្សែប្រយុទ្ធកំពុងឡើងកូដខ្លាំង ហើយក៏កំពុងស្ថិតនៅក្រោមការឃ្លាំមើលពីសំណាក់ក្រុមធំៗជាច្រើនទូទាំងតំបន់អឺរ៉ុបដូចគ្នា ខណៈក្នុងនោះក៏លឺល្ហៀងៗមានក្រុមបិសាចក្រហម Manchester United ផងដែរ។​

Erling Haaland 

យ៉ាងណា ក្ដីសង្ឃឹមចង់បានកីឡាករន័រវែសរបស់​ម្ចាស់ដី​ Old Trafford ហាក់ដូចជាមានមិនសូវច្រើន​ ស្របពេលអ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បង្ហើបឲ្យដឹងដែរថា បើសិនជាបិសាចក្រហមសន្សំចិត្តចង់បានយុវជនវ័យ ២១ ឆ្នាំខាងលើអាចនឹងពិបាក ដូច្នេះគួរងាករកកង់សាគួរផ្សេងទើបជាមធ្យោបាយប្រសើរ។

Fabrizio Romano

ប្រាប់នៅក្នុងឆាណែល YouTube របស់​លោក Rio Ferdinand បុរសខាងលើ​និយាយ៖ “ពិតមែនហើយ ពួកគេ (Man utd) មានជម្រើសច្រើន ហើយនឹងសម្រេចជាផ្លូវការជាមួយនឹងវត្តមានគ្រូបង្វឹកថ្មី ដោយសារវាជាការសម្រេចចិត្តដ៏សំខាន់ ហើយតម្រូវឲ្យស៊ីគ្នាជាមួយនឹងទម្រង់លេងរបស់អ្នកចាត់ការថ្មីផង”។

Lautaro Martinez

“ជាក់ស្ដែង មានចចាមអារ៉ាមថា ពួកគេចង់បាន Haaland តែនេះគឺជារឿងដែលស្ទើរតែមិនអាចទៅរួច ដោយសារខ្ញុំមិនយល់ឃើញថា Haaland គឺជាជម្រើសសមស្របជាមួយស្ថានការណ៍របស់ Man Utd ឡើយ។ បើជាខ្ញុំ ខ្ញុំនឹងងាកទៅតាមដានកីឡាករផ្សេងៗដូចជា Lautaro Martinez វិញ ព្រោះគេអាចនឹងស្ថិតនៅជម្រើសដំបូងរបស់​ Man utd ហើយក្ដីសង្ឃឹមក៏ហាក់មានច្រើនជាង Haaland”៕

ប្រភព: Sportskeeda