កម្រមានណាស់! អ្នកចាំទីម្នាក់ស៊ុតហេតទ្រីគក្នុងការប្រកួត នៅលីគទី៤ក្រិក

អ្នកចាំទីចាស់វស្សា Grigoris Athanasiou បានកសាងកំណត់ត្រាដ៏កម្រនៅក្នុងអាជីពរបស់ខ្លួន ដោយរកបានហេតទ្រីគ ដោយបាល់ប៉េណាល់ទីទាំង៣គ្រាប់ ក្នុងការប្រកួតលីគទី៤ក្រិកសម្រាប់ក្រុម Pavlos Melas។

កីឡាករវ័យ៣៧ឆ្នាំរូបនេះ មានឱកាសស៊ុតបាល់១១ម៉ែត្របីលើក ហើយបានសម្រេចទាំង៣គ្រាប់ ក្នុងជ័យជម្នះលើ Aetos Vassilikon ដោយលទ្ធផល ៣-០។

គ្រាប់បាល់ពីរគ្រាប់ដំបូងរបស់អ្នកចាំទីរូបនេះ រកបាននៅក្នុងតង់ទី១ និងមួយគ្រាប់បន្ថែមទៀត ធ្វើបាននៅក្នុងតង់ទី២។

ទោះយ៉ាងណាក្ដី Athanasiou មិនមែនជាអ្នកចាំទីដំបូងនោះទេ ដែលអាចរកគ្រាប់បាល់៣គ្រាប់ក្នុងមួយប្រកួត។ កីឡាករដំបូងគេគឺ អ្នកចាំទីប៉ារ៉ាហ្កាយ Jose Luis Chilavert ដែលធ្លាប់រកបានហេតទ្រីគ ក្នុងតំណែងជាអ្នកចាំទី។

កីឡាកររូបនេះ រកគ្រាប់បាល់បីគ្រាប់ក្នុងការប្រកួតជ័យជម្នះ ៦-១ សម្រាប់ក្រុម Velez Sarsfield ដែលយកឈ្នះលើ Ferro Carril Oeste នៅលីគកំពូលអាហ្សង់ទីន ដោយរកបានពីការស៊ុតប៉េណាល់ទីទាំង៣គ្រាប់ដូចគ្នា៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ជើងចាស់ Rivaldo ទទូចឱ្យ Bale ចូលរួមក្លិបមួយនៅ Premier League ពេលចេញពី Real Madrid

វីរបុរសប្រេស៊ីលលោក Rivaldo បានទទូចឱ្យខ្សែប្រយុទ្ធ Gareth Bale ចាកចេញពី Real Madrid ត្រលប់ទៅ Premier League វិញដោយចូលរួមក្លិប Newcastle United ក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ។

ម្ចាស់ពាន FIFA World Cup 2002 រូបនេះយល់ឃើញថា Bale គួរតែជាចំណែកបន្ថែមមួយសម្រាប់ក្រុមសារិកាព្រៃ ដើម្បីអាចបន្ដនៅលីគកំពូលអង់គ្លេស ហើយអាចជួយពួកគេទទួលបានចំណាត់ថ្នាក់ប្រសើរនៅលើតារាងផងដែរ។

អតីតខ្សែប្រយុទ្ធរបស់ Barcelona រូបនេះបាននិយាយថា៖ “វាជាការដឹងលឺជាសាធារណៈទៅហើយថា Gareth Bale នឹងចាកចេញពី Real Madrid នៅដំណាច់រដូវកាលនេះ នៅពេលដែលកុងត្រារបស់គេផុតសុពលភាព បន្ទាប់ពីបាត់បង់តំណែងនៅក្នុងក្រុមក្នុងរយៈកាលពីររដូវកាលចុងក្រោយនេះ”។

“ខ្ញុំពិតជាមិនអាចបដិសេធចំពោះការផ្ទេរទៅ Newcastle ដោយខ្ញុំគិតថា មានឱកាសដែលពួកគេជួយឱ្យ Bale ត្រលប់ទៅកាន់កម្រិតកំពូលជាថ្មី ក្នុងនាមជាតារាឆ្នើមម្នាក់នៅក្នុងក្រុមរដូវកាលបន្ទាប់ ដែលពួកគេនឹងក្លាយជាក្រុមដែលគួរឱ្យចាប់អារម្មណ៍មួយ”។

លោកបានបន្ថែមថា៖ “យ៉ាងណាមិញ នៅក្នុងវ័យ៣២ឆ្នាំ គេនៅតែអាចលេងតាមដែលគេចង់ ដើម្បីយកគម្រូតាម Crisitano Ronaldo Thiago Silva ឬខ្ញុំផ្ទាល់ជាដើម”៕

ប្រភព៖ talkSPORT