មិនមែន Barca តែ​ខ្ញី​ចាស់ Cavani បើក​បេះដូង ទទួល​យក​ក្លឹបមួយដែល Honda ធ្លាប់លេង

Edinson Cavani សេសសល់​ពេលវេលា​ជាមួយ​ក្លឹប Man Utd តែ​រយៈ​ពេល​ជាង ៤ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​ជុំវិញ​ការ​បន្ត​កុងត្រា​ថ្មី ទំនង​ជា​មិន​កើត​ឡើង​ឡើយ ពោល​អាច​ជា​ចាកចេញ នៅ​ភាគរយ​ដ៏​ខ្ពស់។ ដើម​ឡើយ​ទ្រនំ​បន្ទាប់ លេចលឺ​ថា​អាច​ជា Barcelona តែ​ក្រោយ​ខក.ខាន​ការ​ផ្ទេរ​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា ក៏​នាំ​ឲ្យ​ជម្រើស​របស់​កីឡាករ បាន​មាន​ការ​ផ្លាស់ប្តូរ។

Cavani

បញ្ជាក់​បន្តិច ​កីឡាករ​អ៊ុយរុយហ្គាយ កាល​ពី​ផ្ទេរ​មក United ដំបូងៗ​គឺ​ធ្វើ​បាន​ល្អ ដោយ​ទទួល​បាន​ទាំង​ពេលវេលា​ជាប់លាប់​បង្ហាញ​ខ្លួន​លើ​ទីលាន។ ស្ថិតិ​ជាមួយ​ក្លឹប​បិសាច​ក្រហម បង្ហាញ​ខ្លួន​សរុប ៥៤ ប្រកួត រក​បាន ១៩ គ្រាប់​និង Assist ៧ លើក តែ​ក្រោយ Cristiano Ronaldo មក​ដល់ ឱកាស​របស់​គេ​ក៏​ត្រូវ​បាន​កាត់​បន្ថយ។

បើ​តាម​សារព័ត៌មាន Goal ចុះ​ផ្សាយ​ថា Cavani បាន​ទាក់ទង​ទៅ​ក្លឹប​នៅ​ឯ​ប្រទេស​ប្រេស៊ីល គឺ Botafogo រួច​ជា​ស្រេច​ហើយ ពោល​មិន​ចង់​បន្ត​លេង​ឲ្យ​ក្លឹប​នៅ​អឺរ៉ុប​ណា​មួយ​ឡើយ។ រី​ឯ​ក្លឹប​នៅ​ប៉ែក​អាមេរិក​ឡាទីន ក៏​ចង់​បាន​កីឡាករ​វ័យ ៣៥ ឆ្នាំ​ផង​ដែរ ដើម្បី​ត្រៀម​ស្វាគមន៍​យុទ្ធនាការ នៃ​ការ​វិល​ទៅ​កាន់​លីគ​កំពូល​សារ​ជា​ថ្មី។

Honda

នេះ​រាប់​ជា​បទពិសោធន៍​ថ្មីសន្លាង​សម្រាប់ Cavani ដោយ​តាំង​ពី​បើក​ក្បាល​អាជីព គេ​មិន​ធ្លាប់​លេង​ឲ្យ​ក្លឹប​នៅ​ឯ​ប្រទេស​ប្រេស៊ីល​នោះ​ឡើយ។ កន្លង​មក​ធ្លាប់​តែ​លេង​ឲ្យ​ក្លឹប​នៅ​ប្រទេស​កំណើត នៅ​អ៊ីតាលី បារាំង និង​អង់គ្លេស។ ស្ថិតិ​ជា​រួម​ក្នុង​អាជីព ៦១០ ប្រកួត រក​បាន ៣៦០ គ្រាប់​និង Assist ៧២ លើក។

Cavani

គ្នា​យើង​ខ្លះ ​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ សម្រាប់​ក្លឹប​ប្រេស៊ីល Botafogo ក៏​ធ្លាប់​ជា​ទី​ជ្រកកោន​រយៈ​ពេល​ជិត ១ ឆ្នាំ​របស់​លោក Keisuke Honda នាម​ជា​កីឡាករ​នៅ​ទី​នោះ​ផង​ដែរ។ កាល​ពី​ចន្លោះ​ដើម​ឆ្នាំ ២០២០ ដល់ ២០២១ អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បង្ហាញ​ខ្លួន ២៧ ប្រកួត រក​បាន ៣ គ្រាប់៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ នេះ​មក​ដឹង​កីឡាករ ដែល​ត្រូវ​អវត្តមាន និង​អាច​ជាប់​ជម្រើស ១១ នាក់ នៃ​ជំនួប At Madrid-Man Utd

នៅ​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ​កុម្ភៈ ក្លឹប​ក្រហម​ស Atletico Madrid នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Man Utd ជា​ជំនួប​ជើង​ទី​ ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ UCL មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ មុន​ឈាន​ដល់​ការ​ប្រកួត ជឿ​ថា គ្រប់​គ្នា​ក៏​ចង់​ដឹង​ផង​ដែរ អំពី​សមាសភាព​កីឡាករ​ដែល​អាច​ចូល​លេង និង​អវត្តមាន។

At Madrid-Man Utd

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Sportsmole យើង​បង្ហាញ​នូវ​ព័ត៌មាន​លម្អិត និង​ការ​ព្យាករណ៍​ដូច​ខាង​ក្រោម៖

Simeone

ក្លឹប Atletico Madrid
កីឡាករ​អវត្តមាន: Yannick Carrasco (ជាប់​ពិ.ន័យ), Daniel Wass (បញ្ហា​ជង្គង់), Matheus Cunha (បញ្ហា​ជង្គង់), Felipe (ជាប់​ពិន័.យ)
កីឡាករ​មិន​ប្រាកដប្រជា: Thomas Lemar និង Koke
ការ​ព្យាករណ៍​ឈុត ១១ នាក់​ដំបូង:  Oblak; Vrsaljko, Gimenez, Savic, Reinildo; Llorente, Koke, Kondogbia, Correa; Felix, Suarez

ក្លឹប Manchester United

Ronaldo

កីឡាករ​អវត្តមាន: Mason Greenwood (ក្លឹប​ព្យួរ​ឈ្មោះ), Edinson Cavani (បញ្ហា​ក្រលៀន)
កីឡាករ​មិន​ប្រាកដប្រជា: Tom Heaton និង Eric Bailly
ការ​ព្យាករណ៍​ឈុត ១១ នាក់​ដំបូង:De Gea; Dalot, Varane, Maguire, Shaw; McTominay, Pogba; Elanga, Fernandes, Sancho; Ronaldo