វៀតណាមស្នើយកកីឡាករថែមទៀត ដើម្បីត្រៀមប្រកួតផ្ដាច់ព្រ័ត្រ AFF U23 ទល់នឹងថៃ

យោងតាមប្រភពពីសារព័ត៌មាន VN Express បានចុះផ្សាយថា សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានសូមការអនុញ្ញាត ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF) ដើម្បីបញ្ជូនកីឡាករបន្ថែមក្នុងក្រុមយុវជន ក្រោមអាយុ២៣ឆ្នាំ ត្រៀមប្រកួតផ្ដាច់ព្រ័ត្រ AFF U23 Youth Championship ទល់នឹងក្រុមជម្រើសជាតិថៃ។

វៀតណាមនៅសល់តែកីឡាករ១៣នាក់ប៉ុណ្ណោះ ដែលអាចចូលរួមការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងទីម័រ កាលពីថ្ងៃព្រហស្បតិ៍ ហើយក្នុងការប្រកួតនោះ គ្រូបង្គោល Dinh The Nam បានដាក់អ្នកចាំទី Tran Liem Dieu ឱ្យលេងជាខ្សែប្រយុទ្ធ នៅម៉ោងបន្ថែម ដោយសារការខ្វះខាតកីឡាករ។

ក្រៅពីមានកីឡាករពីររូបមិនអាចលេងបានដោយសាររបួស ក្រុម U23 វៀតណាម មានការឆ្លងកូវីដ១៩ មួយករណីអំឡុងពេលធ្វើតេស្ដកាលពីថ្ងៃសុក្រ។ ហើយពេលនេះ ពួកគេនៅសល់តែកីឡាករ១០នាក់ប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតទល់នឹងថៃ នាថ្ងៃសៅរ៍នេះ។

ក្នុងចំណោមកីឡាករទាំង២៧រូបដែលត្រូវបានកោះហៅចូលរួមការប្រកួត ពានរង្វាន់ទ្វីបអាស៊ានក្រោម២៣ឆ្នាំ មានកីឡាករវៀតណាម២៤រូបទៅហើយ ដែលបានឆ្លងកូវីដហើយ ពួកគេត្រូវការកោះហៅកីឡាករបន្ថែមដើម្បីមកជួយក្រុម។

AFF កំពុងពិចារណាចំពោះសំណើរបស់វៀតណាម ហើយការសម្រេចនឹងធ្វើឡើង បន្ទាប់ពីការធ្វើ PCR តេស្ដ ក្នុងក្រុមទាំងមូល ដើម្បីអាចដឹងថា មានកីឡាករប៉ុន្មាននាក់ ដែលអាចប្រកួតបាន៕

អានអត្ថបទបន្ទាប់៖ មិន​ទៅ Man Utd ទេ Pochettino ចង់​ជ្រើស​យក​សំណើ​ក្លឹប​មួយ​ ដែល​បោះចោល​កាល​ ៤ ឆ្នាំ​មុន

អ្នកចាត់ការ​លោក Mauricio Pochettino នឹង​គ្មាន​បំណង​ចង់​ទៅ​ដឹកនាំ​ក្លឹប Manchester United ​នៅ​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ចាប់​អារម្មណ៍​ចង់​ទៅ​កាន់កាប់​ក្លឹប ដែល​ធ្លាប់​ផ្តល់​សំណើ​ឲ្យ​ខ្លួន​កាល​ពី​ឆ្នាំ ២០១៨ ហើយ​ត្រូវ​បាន​សាមី​ខ្លួន​លោក​ផ្ទាល់​បដិសេធ។

Pochettino

នោះ​គឺ​បន្ទាប់​ដើរ​ចេញ​ពី PSG គ្រូ​សញ្ជាតិ​អាហ្សង់ទីន ចង់​ទៅ​ដឹកនាំ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid បន្ត​ពី​លោក Carlo Ancelotti។ ដ្បិត​បើ​កំពុង​ដឹកនាំ​ក្រុម​នាំ​មុខ​កំពូល​តារាង La Liga តែ​អនាគត​របស់​គ្រូ​សញ្ជាតិ​អ៊ីតាលី ហាក់​មិន​នឹងន​ឡើយ ជា​ពិសេស​ប្រសិន​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម UCL។

បើ​តាម​សារព័ត៌មាន Sport ចុះ​ផ្សាយ​ថា Pochettino ចាប់​អារម្មណ៍​ចង់​ផ្ទេរ​ទៅ​ក្លឹប​ក្នុង​ទីក្រុង Madrid នៅ​រដូវ​ក្តៅ​ខាង​មុខ ព្រោះ​អី​លោក​ហាក់​មាន​ការ​សោក.ស្តាយ​ដែល​កាល​ពី​ឆ្នាំ ២០១៨ ទទួល​បាន​ឱកាស​ដែរ តែ​លោក​បដិសេធ​ ដោយ​គិត​ថា​ត្រៀម​ខ្លួន​មិន​ទាន់​រួចរាល់។

Real Madrid
Pochettino

រំឭក​ថា​បុរស​វ័យ ៤៩ ឆ្នាំ សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​អតីតកាល​បទពិសោធន៍​ដឹកនាំ​ក្លឹប​នៅ​ក្របខ័ណ្ឌ La Liga គឺ​មាន​តែ Espanyol មួយ​គត់។ សរុប​ស្ថិតិ​ជា​អ្នកចាត់ការ ដឹកនាំ ៥៨៤ ប្រកួត ឈ្នះ ២៨៤ ស្មើ ១២៦ និង​ចាញ់ ១៧៤ លើក៕

ប្រភព៖ Sport