Griezmann និយាយបែបនេះ មុនជួប Man Utd ថ្ងៃប្រកួត UCL

ខ្សែប្រយុទ្ធ Antoine Griezmann របស់ Atletico Madrid បាននិយាយថា ក្រុមរបស់គេមានទំនុកចិត្តខ្ពស់ មុនការប្រកួតទល់នឹង Manchester United ក្នុងក្របខណ្ឌ UEFA Champions League ជើងទី២ នៃវគ្គ១៦ក្រុមចុងក្រោយ។

កីឡាករបារាំងរូបនេះ និយាយថា៖ “យើងសង្ឃឹមថាឈ្នះ ហើយយើងអាចឡើងទៅវគ្គបន្ទាប់, យើងមានក្រុមដែលអាចធ្វើរឿងនេះបាន។ យើងនឹងប្រឹងប្រែងគ្រប់វិនាទី”។

“ជាការប្រកួតដ៏ល្អដើម្បីលេង។ យើងដឹងថា នឹងមានអ្នកគាំទ្រជាច្រើន នឹងចូលរួមទស្សនា។ សម្រាប់យើងវាជាការប្រកួតសំខាន់ណាស់ ដែលយើងត្រូវតែឆ្លងផុត ហើយសង្ឃឹមថា វាជារាត្រីមួយដ៏អស្ចារ្យ”។

Atletico នឹងធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ក្រុមបិសាចក្រហម ក្នុងការប្រកួតជើងទី២ Champions League ទល់នឹងបិសាចក្រុម នាថ្ងៃអង្គារខាងមុខ ដោយកាលពីជើងទី១ ពួកគេបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ “ខ្ញុំ​នឹង​បើក​រថយន្ត ៧ កៅអី ដឹក​កីឡាករ​ដោយ​ខ្លួន​ឯង បើ​ក្លឹប​គ្មាន​លុយ​ជិះ​យន្តហោះ” – Tuchel

ស្ថានភាព​របស់​ក្លឹប​តោ​ខៀវ Chelsea នៅ​ពេល​ចុង​ក្រោយ ហាក់​កាន់​តែ​ស្មុគ.ស្មាញ​ខ្លាំង ជា​ពិសេស​បន្ទាប់​ពី​រដ្ឋាភិបាល​អង់គ្លេស​សម្រេច​ដាក់​ទណ្ឌ.កម្ម​លើ​ទំហំ​នៃ​ការ​ចំណាយ​របស់​ពួក​គេ។ រៀងរាល់​ការ​ប្រកួត​ក្រៅ​ដី ក្លឹប​ត្រូវ​បាន​កំណត់​ឲ្យ​ចាយវាយ​តែ ២០ ០០០ ផោន​ប៉ុណ្ណោះ សម្រាប់​កញ្ចប់​នៃ​ការ​ធ្វើ​ដំណើរ នេះ​ជា​ទណ្ឌ.កម្ម​ប្រឆាំ.ង​ទៅ​នឹង​ម្ចាស់​ក្លឹប​ដែល​ជា​សេដ្ឋី​រុស្ស៊ី លោក Roman Abramovich។

Tuchel

ដោយឡែក​សម្រាប់​ក្លឹប​តោ​ខៀវ Chelsea ដែល​កាល​ពី​ជើង​ទី ១ បាន​យក​ឈ្នះ ២-០ ទៅ​លើ Lille ឥឡូវ​ត្រូវ​ត្រៀម​ទៅ​ប៉ះ​គ្នា​ជា​ថ្មី តែ​សារ​នេះ នៅ​ទឹកដី​ប្រទេស​បារាំង ដែល​មាន​ចម្ងាយ​ជាង ៣៥០ គីឡូម៉ែត្រ។ ជា​ធម្មតា​ក្លឹប​រមែង​ប្រើប្រាស់​យន្តហោះ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក តែ​ឥឡូវ លោក Thomas Tuchel ក៏​បាន​បង្ហាញ​នូវ​ឆន្ទៈ​របស់​ខ្លួន ថា​បើ​ជ្រុ.ល​មិន​អាច​ជិះ​យន្តហោះ​បាន លោក​នឹង​សុខ​ចិត្ត​បើក​រថយន្ត ៧ កៅអី​ជា​ចំណែក​ដឹក​កីឡាករ​ដោយ​ខ្លួន​ឯង​ក៏​បាន សំខាន់​ឲ្យ​តែ​បាន​ប្រកួត។

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ និយាយ៖ “ព័ត៌មាន​ចុង​ក្រោយ​ខ្ញុំ​ទទួល​បាន គឺ​យើង​មាន​យន្តហោះ​ទៅ​មក តែ​យ៉ាង​ណា​បើ​អត់​មែន ហើយ​អត់​ទាំង​រថភ្លើង ទាំង​រថយន្ត​ក្រុង នោះ​ខ្ញុំ​នឹង​សុខ​ចិត្ត​បើក​រថយន្ត ៧ កៅអី ស្មោះត្រង់​ទៅ​ខ្ញុំ​នឹង​ធ្វើ​វា​ពិត​មែន អ្នក​ចាំ​សម្តី​ខ្ញុំ​ទុក​ចុះ ខ្ញុំ​នឹង​ទៅ​ដល់​ទី​នោះ​ឲ្យ​បាន”។

Chelsea
Tuchel

លោក​បន្ត៖ “ព្រោះ​បើ​អ្នក​សួរ​ខ្ញុំ​កាល​ពី ២០ ឬ ៣០ ឆ្នាំ​មុន ការ​ដែល​ត្រូវ​ដឹកនាំ​ការ​ប្រកួត​នៅ Champions League ហើយ​ខ្ញុំ​នឹង​ធ្វើ​បែប​ណា គឺ​ខ្ញុំ​នឹង​និយាយ​ដូច​គ្នា សំខាន់​ឲ្យ​ច្បាស់​ថា​ត្រូវ​ទៅ​ទី​ណា ពេលវេលា​ណា ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ផ្លាស់ប្តូរ​ទេ បើ​ទោះ​បី​មាន​ការ​ជជែក​មួយ​ចំនួន​ពី​ខាង​លើ តែ​មិន​ប៉ះពាល់​អ្វី​ដល់​ខ្ញុំ​ឡើយ”៕

ប្រភព៖ SportBible