Rodgers ធីបចោល Pickford ក្រោយដាក់ឈ្មោះកីឡាករម្នាក់នេះវិញ ថាជាអ្នកចាំទីអង់គ្លេសល្អបំផុត

គ្រូបង្វឹករបស់ក្រុមកញ្ច្រោងខៀវ Leicester City លោក Brendan Rodgers ថ្មីៗនេះ បានលើកឡើងថាកីឡាករ Jordan Pickford របស់ក្រុម Everton មិនមែនជាអ្នកចាត់ទីល្អបំផុតរបស់អង់គ្លេសនោះឡើយ ។

Rodgers

យ៉ាងណាក៏ដោយ ផ្ទុយទៅវិញ លោក Rodgers បានបែរជាបានលើកសរសើរតារាឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ ​Aaron Ramsdale ថាជាអ្នកចាំទីអង់គ្លេសដ៏ល្អបំផុត នៅពេលនេះ ។

Ramsdale

ជាក់ស្តែង Ramsdale ធ្វើបានយ៉ាងល្អ ខណៈដែលក្រុមកាំភ្លើងធំ បានយកឈ្នះទៅលើក្រុម Leicester City ក្នុងលទ្ធផល ២-០ ដើម្បីឡើងឈរលើក្រុមបិសាចក្រហម Manchester United ទៅកាន់ចំណាត់ថ្នាក់លេខ ៤ នៅក្នុងលីគ។

Ramsdale

មិនតែប៉ុណ្ណោះ​ ដោយថ្លែងបន្ទាប់ពីការបរាជ័យរបស់ Leicester នៅទឹកដី Emirates លោក Rodgers បាននិយាយថា ៖ “សម្រាប់ខ្ញុំ Ramsdal គឺជាអ្នកចាំទីអង់គ្លេសដ៏ល្អបំផុតនៅពេលនេះ។ ខ្ញុំគិតថាគាត់គឺស្ថិតនៅកំពូលហើយ ” ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ Klopp កំពុងមើលឃើញតារាឆ្នើមនៅ La Liga ម្នាក់ ដែលអាចមកបំពេញតំណែង Salah បើត្រូវចាកចេញ

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងឃើញអ្នកមកជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Mohamed Salah ជាមួយនឹងតារាឆ្នើមរបស់ក្រុម Barcelona ចំពេលអនាគតរបស់កីឡាករសញ្ជាតិអេហ្ស៊ីបនៅទឹកដី Anfield នៅតែបន្តមានភាពសង្ស័យខ្លាំង។

Salah

ជាក់ស្តែង Salah នឹងផុតកុងត្រាជាមួយក្រុមហង្សក្រហម នៅឆ្នាំក្រោយហើយ ខណ:រូបគេថែមទាំងបានបដិសេធ ចំពោះការផ្តល់ជូនកិច្ចសន្យាថ្មី ពីសំណាក់ក្លឹប Premier League កាលពីខែធ្នូ ឆ្នាំមុនទៀតផង ។

យ៉ាងណា បើយោងតាមរបាយការណ៍ពី Fichajes បានបង្ហាញថាក្រុម Liverpool អាចនឹងងាកទៅរកខ្សែប្រយុទ្ធ Ousmane Dembele វិញ ប្រសិនបើ Salah មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីទេនោះ ។

Salah

គួរឱ្យដឹងថា ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Barcelona ហាក់បានជួបភាពលំបាកច្រើន នៅទឹកដី Camp Nou ចាប់តាំងពីផ្ទេរពីក្រុម Borussia Dortmund ក្នុងតម្លៃ ១២៦ លានផោន ក្នុងឆ្នាំ ២០១៧ មក ដោយសារតែបញ្ហារបួសញឹកញាប់ ។

Dembele

ប៉ុន្តែ គ្រូបង្វឹកលោក Jurgen Klopp ទំនងជាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Dembele ហើយលោកសង្ឃឹមថាគេនឹងអាចរីកចម្រើន ប្រសិនបើបញ្ហារបួសត្រូវបានដោះស្រាយ ៕

ប្រភព: AF