គ្រូធំ Rangnick បង្ហើបប្រាប់រឿងឈឺក្បាលមួយ មុនពេលត្រូវតតាំងជាមួយ At Madrid

ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វារគមន៍ក្រុមភ្ញៀវ Atletico Madrid សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់ Champions League នារាត្រីនេះ ដែលមានការផ្សាយនៅលើគេហទំព័រ CTS Sports ផងដែរ ។

Man utd – At Madrid

តែទោះជាយ៉ាងណា គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុម Man United លោក Ralf Rangnick បាននិយាយថា វានឹងជារឿងដ៏ពិបាកបំផុតមួយ ក្នុងការជ្រើសរើសខ្សែការពារកណ្តាល សម្រាប់ការប្រកួតជើង ២ ដ៏សំខាន់នេះ ។

ជាក់ស្តែង កីឡាករ Raphael Varane មានបញ្ហារបួសជាញឹកញាប់ នៅក្នុងរដូវកាលនេះ ខណៈខ្សែការពារសញ្ជាតិបារាំងរូបនេះ ក៏បានអវត្តមានផងដែរ ដោយសារការធ្វើតេស្តវិជ្ជមានកូវីដ ១៩ ប៉ុន្តែយ៉ាងណាគេ បានត្រលប់មកកាន់ក្រុមវិញ ពេលប្រកួតទល់ Tottenham Hotspur កាលពីថ្ងៃសៅរ៍។

Varane

ហើយមិនតែប៉ុណ្ណោះ Varane ត្រូវបានគេរំពឹងថានឹងចាប់ដៃគូជាមួយប្រធានក្រុម កីឡាករ Harry Maguire សម្រាប់លេងនៅតំណែងការពារកណ្តាល នៅក្នុងការប្រកួតទល់នឹងក្រុមរបស់លោក Diego Simeone ។

Varane , Maguire

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ លោក Rangnick បានផ្តល់យោបល់ថា កីឡាករ Victor Lindelof ក៏ស្ថិតក្នុងគំនិតរបស់គាត់ផងដែរ បន្ទាប់ពីគេបានចូលលេងនៅជម្រើស ១១ នាក់ដំបូង អំឡុងការប្រកួតស្មើ ដោយលទ្ធផល ១-១ កាលពីជើងទី ១ ។

Lindelof

លើសពីនេះ លោក Rangnick បានប្រាប់អ្នកយកព័ត៌មានថា ៖ “បាទ វាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការត្រលប់មកវិញរបស់ Varane ប៉ុន្តែជាមួយនឹង Victor Lindelof យើងក៏បានឈ្នះការប្រកួតមួយចំនួនជាមួយគាត់ផងដែរ ហើយគាត់លេងបានល្អ និងមាន Clean Sheet មួយចំនួន។ ឥឡូវនេះ យើងមានកីឡាករកំពូលៗ សម្រាប់តំបន់ការពារកណ្តាល ហើយវាមិនងាយស្រួលទេ សម្រាប់ខ្ញុំ ក្នុងការសម្រេចចិត្ត សម្រាប់ការប្រកួតនេះ ” ៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ Klopp កំពុងមើលឃើញតារាឆ្នើមនៅ La Liga ម្នាក់ ដែលអាចមកបំពេញតំណែង Salah បើត្រូវចាកចេញ

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងឃើញអ្នកមកជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Mohamed Salah ជាមួយនឹងតារាឆ្នើមរបស់ក្រុម Barcelona ចំពេលអនាគតរបស់កីឡាករសញ្ជាតិអេហ្ស៊ីបនៅទឹកដី Anfield នៅតែបន្តមានភាពសង្ស័យខ្លាំង។

Salah

ជាក់ស្តែង Salah នឹងផុតកុងត្រាជាមួយក្រុមហង្សក្រហម នៅឆ្នាំក្រោយហើយ ខណ:រូបគេថែមទាំងបានបដិសេធ ចំពោះការផ្តល់ជូនកិច្ចសន្យាថ្មី ពីសំណាក់ក្លឹប Premier League កាលពីខែធ្នូ ឆ្នាំមុនទៀតផង ។

យ៉ាងណា បើយោងតាមរបាយការណ៍ពី Fichajes បានបង្ហាញថាក្រុម Liverpool អាចនឹងងាកទៅរកខ្សែប្រយុទ្ធ Ousmane Dembele វិញ ប្រសិនបើ Salah មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីទេនោះ ។

Salah

គួរឱ្យដឹងថា ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Barcelona ហាក់បានជួបភាពលំបាកច្រើន នៅទឹកដី Camp Nou ចាប់តាំងពីផ្ទេរពីក្រុម Borussia Dortmund ក្នុងតម្លៃ ១២៦ លានផោន ក្នុងឆ្នាំ ២០១៧ មក ដោយសារតែបញ្ហារបួសញឹកញាប់ ។

Dembele

ប៉ុន្តែ គ្រូបង្វឹកលោក Jurgen Klopp ទំនងជាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Dembele ហើយលោកសង្ឃឹមថាគេនឹងអាចរីកចម្រើន ប្រសិនបើបញ្ហារបួសត្រូវបានដោះស្រាយ ៕

ប្រភព: AF