[វីដេអូ] គ្រាប់បាល់មួយគ្រាប់ របស់ Renan Lodi ដែលទម្លាក់ Man Utd ពី Champions League

Renan Lodi រកគ្រាប់បាល់តែមួយគ្រាប់គត់ សម្រាប់ការប្រកួតជ័យជម្នះឱ្យ Atletico Madrid ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ទល់នឹង Manchester United ដែលទីបំផុត ក្រុមមកពីអេស្ប៉ាញបានយកឈ្នះ ដោយលទ្ធផល ២-១ សរុបទាំងពីរជើង។

Atletico មានឱកាសរកគ្រាប់បាល់បញ្ចូលទី ដោយខ្សែការពារ Lodi ដែលបានតែតបញ្ចូលទីយ៉ាងល្អ ពីការបញ្ជូនដោយមិត្តរួមក្រុម Antoine Griezmann។

ក្រុមម្ចាស់ផ្ទះ Man Utd គ្រប់គ្រងបាល់បានច្រើននៅក្នុងតង់ទី២ ប៉ុន្ដែពួកគេមិនអាចចាក់ទម្លុះ ប្រព័ន្ធការពារដ៏រឹងមាំរបស់ Atletico Madrid បាន ទោះមានឱកាសមួយចំនួនក៏ដោយ។

Atletico Madrid ស្ថិតនៅក្នុងចំណោម៦ក្រុម ដែលបានធានាឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ Champions League ជាស្រេច ដូចជា Real Madrid, Bayern Munich, Manchester City, Liverpool និង Benfica៕

អានអត្ថបទបន្ទាប់៖ Ferdinand និង Scholes រិះគន់បុគ្គលម្នាក់ ក្រោយ Man Utd ធ្លាក់ចេញពី UCL

អតីតកីឡាករបិសាចក្រហម លោក Rio Ferdinand និង Paul Scholes បាននិយាយរិះគន់ ពីភាពខ្វះការដឹកនាំ និង គម្រោងនៅក្នុងក្រុម Manchester United បន្ទាប់ពីពួកគេធ្លាក់ចេញពី UEFA Champions League ក្រោមថ្វីជើងរបស់ Atletico Madrid។

ជាមួយគ្រាប់បាល់តែតបញ្ចូលទីដោយខ្សែការពារ Renan Lodi បានធ្វើឱ្យ Atletico ទទួលបានជ័យជម្នះជាមួយលទ្ធផលសរុបទាំងពីរជើង ២-១។

យោងតាមលើកឡើងរបស់ អតីតខ្សែការពារកណ្ដាលរបស់ Man Utd លោក Ferdinand បាននិយាយពីភាពខុសគ្នារវាងក្រុមទាំងពីរ មិនមែនជាវាលស្មៅប្រកួតទេ ប៉ុន្ដែ ជារបៀបដឹកនាំរបស់លោក Ralf Rangnick និង លោក Diego Simeone។

លោក Ferdinand បានថ្លែងប្រាប់ BT Sport ថា៖ “ភាពខុសប្លែកគ្នារវាងក្រុមទាំងពីរគឺ ក្រុម Atletico មានក្រុមកីឡាករដែលគួរឱ្យទុកចិត្ត ដែលអាចធ្វើបាននូវគ្រប់យ៉ាង ដែលអ្នកចាត់ការបានស្នើសុំ”។

“ពួកគេយល់ពីការងារនៅលើដៃរបស់ខ្លួន ហើយពួកគេធ្វើការរួមគ្នាជាក្រុមមួយ។ ដោយឡែក ក្រុមមួយទៀតគឺ Man Utd ពួកគេរង់ចាំមើលគ្នា ថាតើនរណាធ្វើរឿងនេះ នរណាធ្វើរឿងនោះ?”

“ពួកគេមិនមែនផ្អែកតែទៅលើក្រុមដើម្បីអាចឆ្លងផុតការប្រកួតនេះទេ។ វាជាពេលនៃភាពវៃឆ្លាត ពីកីឡាករម្នាក់ៗ ហើយវាមានរបៀបធ្វើការខុសពីគ្នា”៕

លោក Ferdinand បានបន្ថែមថា៖ “នៅពេលដែលអ្នកនាំយកអ្នកចាត់ការក្លិប គួរយកអ្នកដឹកនាំដ៏ត្រឹមត្រូវម្នាក់ ដែលអ្នកបាននិយាយពីគាត់ យ៉ាងហោចណាស់ ពីរទៅបីឆ្នាំ មុនពេលដែលអ្នកគិតពីការប្រជែងពាន ជាមួយ Manchester City និង Liverpool វាជារនាំងដ៏ខ្ពស់មួយ”។

ដោយឡែកអតីតខ្សែបម្រើបិសាចក្រហម លោក Scholes ក៏បាននិយាយរិះគន់លោក Rangnick ផងដែរ ដោយបានលើកឡើងថា អ្នកចាត់ការរូបនេះ មិនអាចធ្វើបានតាមការរំពឹងទុក របស់កីឡាករក្នុងក្រុមដែលលោកកំពុងដឹកនាំ៕

ប្រភព៖ Live Score