ហុច​សោ​ឲ្យ​ភ្លាមៗ Rooney ធ្លាប់​ផ្តល់​កាដូ​រថយន្ត​ទំនើប Lamborghini ដល់​មិត្ត​រួម​ក្រុម​រូប​នេះ

កាល​នៅ​ឈរ​ជើង​ជា​កីឡាករ ឲ្យ​ក្លឹប Manchester United ជំនាន់​នោះ ខ្សែ​ប្រយុទ្ធ Wayne Rooney ក៏​រាប់​បាន​ជា​កីឡាករ​រក​បាន​ចំណូល​ក្រាស់ក្រែល​បំផុត​មួយ​ផង​ដែរ​ក្នុង​វិស័យ​បាល់ទាត់។ គ្រា​ឈរ​ជើង​ឲ្យ​ក្លឹប​ម្ចាស់ដី Old Trafford សម្រាប់​ជើង​ចាស់​ខាង​លើ ក៏​បាន​ធ្វើ​រឿង​គួរ​ឲ្យ​គោរព ដល់​មិត្ត​ចាស់​លេង​តំណែង​ប្រយុទ្ធ​រួម​គ្នា។

Rooney

តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី Carlo Tevez មាន​ពេល​មួយ​នោះ Rooney បាន​ប្រគល់​រថយន្ត​ទំនើប Lamborghini មួយ​គ្រឿង​ភ្លាមៗ ឲ្យ​មក​ខ្លួន ក្រោយ​ពេល​មើល​ឃើញ​ថា កីឡាករ​អាហ្សង់ទីន​មាន​ប្រើប្រាស់​រថយន្ត​ស៊េរី​ទាប Audi។ បញ្ជាក់​ថា Tevez បាន​រួម​ជើង​ជំនាន់ Ronaldo/Rooney ហើយ​បង្ហាញ​ខ្លួន ៩៩ ប្រកួត រក​បាន ៣៤ គ្រាប់​ផង​ដែរ។

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប City/United និយាយ​ប្រាប់ ESPN ដូច្នោះ​ថា៖ “នៅ​ទីលាន​ហ្វឹកហាត់​ Man Utd ពេល​នោះ​កីឡាករ​ណា​ក៏​ជិះ​រថយន្ត Ferrari ឬ Lamborghini ដែរ ដោយ​គ្រប់​គ្នា​និយាយ​ទៅ បើ​អ.ន់​បំផុត ក៏​មាន Ferrari ជិះ​ដែរ”។

Tevez
Tevez

លោក​បន្ត៖ “តែ​ខ្ញុំ​មាន​តែ​រថយន្ត Audi ជិះ ដោយ​វា​ជា​រថយន្ត​របស់​ក្លឹប​ផ្តល់​ឲ្យ សារ​នោះ​ដូច​ជា​ម៉ូឌែល Fiat 600 រួច​ខ្ញុំ​ក៏​បាន​និយាយ​ជាមួយ Rooney មាន​ពេល​មួយ គេ​ហុច​សោ​មក​ឲ្យ​ខ្ញុំ ឲ្យ​ខ្ញុំ​យក​រថយន្ត Lamborghini របស់​គេ​តែ​ម្តង ជា​ការ​ពិត​គឺ​គេ​បាន​ឲ្យ​វា​មក​ខ្ញុំ ដោយ​មិន​ចាំ​បាច់​កាត់​ឯកសារ​អ្វី​ទាំង​អស់”៕

ប្រភព៖ ESPN

អានអត្ថបទបន្ទាប់៖ ឥឡូវ​គិត​ម៉េច​ Man Utd? ខាង​ក្លឹប​អាណាព្យាបាល​ដាក់​តម្លៃ​មក​ហើយ ៦៧ លាន​ផោន

ក្លឹប​បិសាច​ក្រហម Manchester United នា​ពេល​ចុង​ក្រោយ ត្រូវ​បាន​គេ​ដឹង​ថា បាន​ទាក់ទង​ទៅ​កាន់​ភាគី​កីឡាករ​អ៊ុយរុយហ្គាយ ដោយ​ចង់​នាំ​យក​មក​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ ហើយ​ឥឡូវ​ត្រូវ​បាន​ខាង​ក្លឹប​អាណាព្យាបាល​ឯ​ណោះ ដាក់​តម្លៃ​កំណត់​មក​ហើយ។

Rangnick

នោះ​គឺ​កីឡាករ​វ័យ ២២ ឆ្នាំ Darwin Nunez បម្រើ​អាជីព​ឲ្យ​ក្លឹប Benfica នៅ​ឯ​លីគ​កំពូល​ព័រទុយហ្គាល់ ដែល​ស្ថិតិ​រដូវ​កាល​នេះ ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​បង្ហាញ​ខ្លួន​សរុប ៣៣ ប្រកួត រក​បាន ២៦ គ្រាប់ ហើយ​ពេល​នេះ​គេ​ក៏​កំពុង​ជាប់​ឈ្មោះ ជា Top Scorer ប្រចាំ​លីគ Primeira Liga ទើប​នាំ​ឲ្យ​មាន​ចចាមអារ៉ាម​អាច​ត្រូវ​បាន​ក្លឹប​យក្ស​អឺរ៉ុប​ជា​ច្រើន​តាម​ក្រវែល​មើល។

បើ​តាម​សារព័ត៌មាន Record ចុះ​ផ្សាយ​ថា ក្លឹប Benfica សម្រេច​កំណត់​ដាក់​តម្លៃ​ផ្ទេរ​ចេញ Nunez មក​ហើយ គឺ​ល្បាក់ ៦៧ លាន​ផោន​ជា​កំហិត។ នេះ​មិន​មែន​ផ្ញើ​ជូន​តែ​ក្លឹប Man Utd ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​សម្រាប់​ក្លឹប​ឯ​ទៀត មាន Barcelona, AC Milan, Arsenal និង Newcastle United ដែល​លឺ​ថា​ចាប់​ចិត្ត​មក​លើ​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន។

Nunez
Nunez

ជំនួស​ការ​នាំ​ចូល Nunez ប្រសិន​ជា​ជោគជ័យ នោះ​ខាង​ក្លឹប​ដឹកនាំ​ដោយ​លោក Ralf Rangnick ក៏​ទំនង​ជា​មាន​ការ​ផ្ទេរ​ចេញ​ទៅ​វិញ នូវ​កីឡាករ Anthony Martial, Cristiano Ronaldo ឬ​អាច​ជា Edinson Cavani ដើម្បី​សម្រួល​បន្ទុក​ចំណាយ​មួយ​ផ្នែក​ផង​ដែរ៕

ប្រភព៖ Record