ព័រទុយហ្កាល់ អវត្តមានដៃគូសំខាន់បំផុតពីររូប ក្នុងក្រកួត playoff World Cup ទល់នឹងតួកគី

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ នឹងអវត្តមានខ្សែការពារកណ្ដាលជម្រើសដំបូងទាំងពីររបស់ពួកគេ សម្រាប់ការប្រកួតវគ្គជម្រុះ playoff ទល់នឹងតួកគី បន្ទាប់ពី Pepe ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ នៅពេលត្រៀមខ្លួនមុនការប្រកួតមកដល់។

វាជាស្ថានភាពលំបាកមួយសម្រាប់ក្រុមព័រទុយហ្កាល់ សម្រាប់ការចូលរួមការប្រកួត ដោយក្រុមរបស់លោក Fernando Santos នឹងប្រកួត playoff វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយគ្មានកីឡាករសំខាន់នៅតំបន់ការពារកណ្ដាល ខណៈ Ruben Dias ក៏អវត្តមានពីការចូលរួមផងដែរ។

សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្កាល់បានចេញសេចក្ដីប្រកាសថា៖ “Pepe បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ហើយនឹងធ្វើចត្តាឡីស័ក។ លោក Fernando Santos គ្រូបង្គោលជម្រើសជាតិ បានកោះហៅ ខ្សែការពារ Tiago Djalo របស់ Lille ដែលធ្លាប់លេងនៅក្នុងក្រុមជម្រើសជាតិ U21″។

“ក្រុមជម្រើសជាតិហ្វឹកហាត់នៅថ្ងៃនេះ(ថ្ងៃចន្ទ) នៅ Cidade do Futebol ក្នុងវេនដំបូងក្នុងការត្រៀមសម្រាប់ការប្រកួតទល់នឹងតួកគី ក្នុងវគ្គ playoff World Cup 2022″៕

ប្រភព៖ Goal