Aubameyang ប្រាប់ឈ្មោះក្រុមដែលគេចង់ឱ្យឈ្នះ Serie A រដូវកាលនេះ

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបង្ហាញភាពជឿជាក់ថា AC Milan នឹងគ្រងតំណែងជាជើងឯក Serie A ហើយត្រលប់ទៅកាន់ទីដែលសមទៅនឹងពួកគេ។

Milan ឈ្នះពានលីគកំពូលអ៊ីតាលី លើកចុងក្រោយបង្អស់ ក្នុងរដូវកាល ២០១០-១១ ប៉ុន្ដែនៅក្នុងរដូវកាលនេះ ពួកគេស្ថិតនៅក្នុងចំណោមក្រុមដែលមានភាគរយខ្ពស់ ក្នុងការលើកពាន។ បច្ចុប្បន្ន Milan កំពុងឈរនៅកំពូលតារាងមាន៦៦ពិន្ទុ ពីការលេង៣០ប្រកួត។

ដោយឡែកក្រុមការពារតំណែងជើងឯក Inter Milan រួមជាមួយ Napoli និង Juventus ក៏ស្ថិតនៅក្នុងការប្រជែងសម្រាប់ពានលីគកំពូលអ៊ីតាលីផងដែរ។

Aubameyang ដែលធ្លាប់ជាសមាជិកក្នុងក្រុម Milan ចន្លោះពីឆ្នាំ២០០៧ ដល់ ២០១១ មិនដែលបានចូលរួមការប្រកួតធំៗនោះទេ ដោយគេត្រូវបានដាក់ឱ្យក្លិបព Dijon, Lille និង Monaco ខ្ចីជើង មុនពេលផ្ទេរទៅ Saint-Etienne ជាផ្លូវការ។

ខ្សែប្រយុទ្ធហ្កាបុងរូបនេះនិយាយថា៖ “ខ្ញុំប្រាកដណាស់ថា Milan នឹងត្រលប់ទៅកាន់ទីដែលពួកគេសមនឹងទទួលបាន។ ខ្ញុំមានការតាមដានខ្លះដែរ ហើយខ្ញុំសង្ឃឹមថា ពួកគេនឹងឈរនៅកំពូលតារាង(Serie A) រហូតដល់ចប់រដូវកាល”៕

ប្រភព៖ Goal