ហួសចិត្ត! ខ្សែប្រយុទ្ធក្រុមមួយនៅអ៊ីស្រាអែល ឆ្លៀតរកគ្រាប់បាល់ ខណៈជួយមិត្តរួមក្រុមពេលមានរបួស

មានរឿងដែលគួរអោយហួសចិត្ដ និង មិននឹកស្មានដល់មួយនៅក្នុងការប្រកួតលីគកំពូលរបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងជំនួបរវាងក្រុម Maccabi Petah Tikva ទល់នឹងក្រុម Maccabi Netanya។

អតីតកីឡាករថ្នាលរបស់ក្លឹប Paris Saint-Germain ខ្សែប្រយុទ្ធ Habib Habibou បានរកគ្រាប់បាល់ដ៏ហួសចិត្តមួយគ្រាប់ បន្ទាប់ពីរូបគេកំពុងជួយមិត្តរួមក្រុមដែលមានរបួសនៅមុខទីរបស់គូប្រកួត បន្ទាប់ពីអ្នកចាំទី មិនអាចចាប់បាល់ដែលស៊ុតមកពីស្លាបខាងស្ដាំជាប់។

មួយគ្រាប់របស់ Habibou បានជួយអោយក្រុមភ្ញៀវ Maccabi Petah Tikva ទទួលបានបីពិន្ទុ នៅក្នុងការប្រកួតជុំទី១០ Israeli Premier League៕

ប្រភព៖ JOE