អា.ណិត​ក៏​អា.ណិត តែ Ferdinand ថា​កីឡាករ Man Utd រូប​នេះ កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​មិន​យល់​ហើយ

បន្ទាប់​បរាជ័យ ១-០ ក្រោម​ថ្វី​ជើង​របស់​ក្លឹប​ស្ករ​គ្រាប់​ខៀវ Everton ពេល​នេះ​ក្លឹប​ដឹកនាំ​ដោយ​លោក Ralf Rangnick ហាក់​ទទួល​បាន​ការ​រិះ.គន់​ជា​ខ្លាំង។ នេះ​ពួក​គេ​ នៅ​សល់​ក្តី​សង្ឃឹម​ទាប​បំផុត​ក្នុង​ការ​ប្រជែង​យក​បាន​ចំណាត់ថ្នាក់ Top 4 ហើយ​ទម្រង់​លេង​ក៏​កាន់​តែ​ពិ.បាក​មើល សូម្បី​តែ​គ្នា​ឯង​ខ្លះ​ក៏​បន្ទោ.ស​គ្នា​ឯង​ដែរ។

Ferdinand

ងាក​មក​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោក Rio Ferdinand ​ឯ​ណេះ បាន​បង្ហាញ​ការ​មិន​យល់​អំពី​របៀប​ដែល Marcus Rashford លេង​នៅ​ពេល​ចុង​ក្រោយ ហើយ​ពិត​ជា​ឆ្ងល់​ថា មាន​រឿងរ៉ាវ​ខុស​ទំនង​អ្វី​នៅ​ពី​ក្រោយ​នោះ។ កីឡាករ​សញ្ជាតិ​អង់គ្លេស បាន​ប្តូរ​ចេញ​នៅ​នាទី ៦៤ និង​ជំនួស​ចូល​ដោយ​យុវជន Anthony Elanga ស្រ​ពេល​ស្ថិតិ​គេ​រដូវ​កាល​នេះ ២៨ ប្រកួត ទើប​តែ​រក​បាន ៥ គ្រាប់​គត់។

លោក Ferdinand បាន​និយាយ​ប្រាប់ BT Sport៖ “Rashford គេ​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​បា.រម្ភ ហើយ​ខ្ញុំ​ពិត​ជា​ឆ្ងល់​ថា​មាន​រឿង​អ្វី​នៅ​ពី​ក្រោយ​នេះ គេ​ហាក់​គ្មាន​ទំនុក​ចិត្ត គេ​កាន់​តែ​មិន​ប្រាកដប្រជា ដែល​នេះ​ជា​យុវជន​ក្នុង​ស្រុក​ម្នាក់ កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​បាល់ទាត់”។

Rashford
Rashford

លោក​បន្ត៖ “ភាព​មិន​ប្រាកដប្រជា​រវាង​អ្នកចាត់ការ និង​កុងត្រា​របស់​គេ គេ​មើល​ទៅ​លេង​មិន​ពេញ​តំណែង​របស់​គេ ដោយ​អាច​ថា​មក​ពី​ការ​រៀបចំ​របស់​គ្រូ ក៏​ប៉ុន្តែ​ពេល​ខ្លះ ក្នុង​នាម​ជា​កីឡាករ​មាន​បទពិសោធន៍​ម្នាក់ អ្នក​គួរ​ណា​តែ​បង្ហាញ​ឲ្យ​គ្រប់​គ្នា​មើល​មក មាន​អារម្មណ៍​ជឿជាក់​លើ​អ្នក​ខ្លះ​ដែរ”។ គួរ​រំឭក​ថា សុពលភាព​កុងត្រា​របស់​កីឡាករ​វ័យ ២៤ ឆ្នាំ សេសសល់​តែ ១៦ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ក៏​លេចលឺ​ថា​អាច​នឹង​ចែក​ផ្លូវ​ផង​ដែរ៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ ខាន​លេង​ជិត ២ ខែ ចូល​ទីលាន​ភ្លាម កីឡាករ Real រូប​នេះ ត្រូវ​អ្នក​គាំទ្រ​ស្រែក​ចំ.អក​ភ្លែត

ក្លឹប​អធិរាជ​ស Real Madrid បាន​យក​ឈ្នះ ២-០ ទៅ​លើ Getafe នៅ​ការ​ប្រកួត​ជុំ​ទី ៣១ ក្របខ័ណ្ឌ La Liga។ នេះ ៣ ពិន្ទុ​ទទួល​បាន ក៏​រុញ​ឲ្យ​ក្រុម​កាន់​តែ​សង្ឃឹម​ខ្ពស់ ក្នុង​ការ​លើក​ពាន​រង្វាន់ ខណៈ​មាន ៧២ ពិន្ទុ នាំ​មុខ​ទៅ​លើ Sevilla ដាច់ ១២ ពិន្ទុ​ទៅ​ហើយ។ ពីរ​គ្រាប់​យប់​មិញ ធ្វើ​បាន​ដោយ​កីឡាករ Casemiro និង Lucas Vazquez។

Bale

យ៉ាង​ណា​ចូល​ដល់​នាទី ៧៤ បាន​កើត​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​ខ្សែ​ប្រយុទ្ធ Karim Benzema ត្រូវ​បាន​ប្តូរ​ចេញ ហើយ​ជំនួស​ចូល​ដោយ Gareth Bale។ យ៉ាង​ណា​មិន​ទទួល​បាន​ការ​សាទរ​ទេ ដោយ​ការ​វិល​មក​ទីលាន ក្រោយ​ខកខាន​ជាង ២ ខែ​សារ​នេះ កីឡាករ​សញ្ជាតិ​វែល បែរ​ជា​ទទួល​សំឡេង​ស្រែក​ចំ.អក​ពី​អ្នក​គាំទ្រ​នៃ​ក្លឹប​របស់​ខ្លួន​ទៅ​វិញ។

Bale
Bale

Bale ប៉ុន្មាន​ប្រកួត​មុន​បាន​ត្រឹម​បម្រុង និង​ខ្លះ​ខកខាន​ដោយ​សារ​ជួប​បញ្ហា​របួ.ស តែ​ការ​លេង​របស់​គេ​នៅ​ជម្រើស​ជាតិ​វែល​ថ្ងៃ​មុន​គឺ​ល្អ​ខ្លាំង ដោយ​រក​បាន ២ គ្រាប់​មាន​ទាំង​គ្រាប់​បាល់ Free-Kick ថែម​ទៀត។ ឥឡូវ​បាន​ប្តូរ​មក​ចូលរួម​លើ​ទីលាន​ជា​ថ្មី ក៏​ស្រាប់​តែ​អ្នក​គាំទ្រ​ស្រែ.ក​ប.ញ្ឈឺ​កីឡាករ​ឥត​ឈប់ ជា​ពិសេស​រាល់​ពេល​គេ​ប៉ះ​បាល់​ម្តងៗ។

បុរស​វ័យ ៣២ ឆ្នាំ កំណត់​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ ហើយ​ក៏​បាន​ប្រកាស​រួចរាល់​អំពី​ដំណើរ​ត្រៀម​ចាកចេញ ពោល​គ្មាន​ការ​បន្ត​កុងត្រា​ថ្មី​អ្វី​ឡើយ។ គេ​កំពុង​ទន្ទឹង​រង់ចាំ​ការ​លា​ដ៏​សមរម្យ​មួយ ចេញ​ពី​ការ​រៀបចំ​របស់​ក្លឹប តែ​ក៏​មិន​ច្បាស់​ថា​អ្នក​គាំទ្រ​ជា​ច្រើន នឹង​ចូលរួម​សហការ​ឬ​អត់​នោះ​ដែរ៕

ប្រភព៖ Sportsmole