ក្រោយ​ខកខាន​ជិត ១០ ឆ្នាំ ឥឡូវ​លឺ​ថា​ក្លឹប​មួយ​នេះ ទាក់ទង​ហៅ Tevez មក PL វិញ​ហើយ

Carlos Tevez ការ​ឈរ​ជើង​លើក​ចុង​ក្រោយ​ឲ្យ​ក្លឹប​នៅ​ក្របខ័ណ្ឌ Premier League គឺ Manchester City ត្រឹម​ដើម​ខែ​កក្កដា ឆ្នាំ ២០១៣ នេះ​បន្ទាប់​ការ​ធ្លាប់​រួម​អាជីព​ឲ្យ Man Utd និង West Ham ជា​ដើម។ ឥឡូវ​លឺ កីឡាករ​អាហ្សង់ទីន​កៀក​នឹង​ត្រលប់​មក​លីគ​កំពូល​អង់គ្លេស​សារ​ជា​ថ្មី ក៏​ប៉ុន្តែ​មិន​ជាមួយ​ក្លឹប​ទាំង ៣ ខាង​លើ​ឡើយ។

Tevez

ផ្ទុយ​ទៅ​វិញ​បុរស​វ័យ ៣៨ ឆ្នាំ លឺ​ថា​បាន​ទាក់ទង​ជាមួយ​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur ​ឯ​ណោះ។ បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ​ថា Tevez មាន​គម្រោង​ចង់​មក​ទស្សនា​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប Spurs ក៏​ដូច​ជា​សិក្សា​ពី​លទ្ធភាព ក្នុង​ការ​វិល​ត្រលប់​មក​ចូលរួម​ម្តង​ទៀត ជា​ជាង​គិត​រឿង​ចូល​និវត្ត។

ប្រភព​បាន​ឲ្យ​ដឹង​ថា បុរស​សញ្ជាតិ​អាហ្សង់ទីន​ណា​មួយ​ក៏​ធ្លាប់​ឆ្លង​កាត់​ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte ម្តង​ហើយ​ដែរ កាល​នៅ Juventus រដូវ​កាល ២០១៣/១៤ រក​បាន ១៩ គ្រាប់​និង Assist ៧ លើក នៅ ៣៤ ប្រកួត​ឆ្នាំ​នោះ។ ដូច្នេះ​ទើប​ដាក់​ចិត្ត និង​ជឿជាក់​ថា​អាច​ជោគជ័យ​ជា​ថ្មី ជាមួយ​ក្លឹប​កំពុង​ឈរ​លេខ ៤ នៅ PL។

Tevez/Conte
Tevez/Conte

សម្រាប់​បុរស​វ័យ ៣៨ ឆ្នាំ ក្រៅ​ពី Spurs ក៏​លឺ​ថា​មាន​ក្លឹប​ឯ​ទៀត​នៅ​អ៊ីតាលី AC Milan, Inter Milan រួម​ទាំង​អតីត​ក្លឹប​ចាស់ Juventus សម្លឹង​ចង់​បាន​គេ​ទៅ​ចូលរួម​ដូច​គ្នា។ Tevez បាន​អត់​ក្លឹប​ឈរ​ជើង​តាំង​ពី​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២១ ក្រោយ​ផុត​កុងត្រា​ជាមួយ​ Boca Juniors៕

ប្រភព៖ The Sun

អានអត្ថបទបន្ទាប់៖ ខាន​លេង​ជិត ២ ខែ ចូល​ទីលាន​ភ្លាម កីឡាករ Real រូប​នេះ ត្រូវ​អ្នក​គាំទ្រ​ស្រែក​ចំ.អក​ភ្លែត

ក្លឹប​អធិរាជ​ស Real Madrid បាន​យក​ឈ្នះ ២-០ ទៅ​លើ Getafe នៅ​ការ​ប្រកួត​ជុំ​ទី ៣១ ក្របខ័ណ្ឌ La Liga។ នេះ ៣ ពិន្ទុ​ទទួល​បាន ក៏​រុញ​ឲ្យ​ក្រុម​កាន់​តែ​សង្ឃឹម​ខ្ពស់ ក្នុង​ការ​លើក​ពាន​រង្វាន់ ខណៈ​មាន ៧២ ពិន្ទុ នាំ​មុខ​ទៅ​លើ Sevilla ដាច់ ១២ ពិន្ទុ​ទៅ​ហើយ។ ពីរ​គ្រាប់​យប់​មិញ ធ្វើ​បាន​ដោយ​កីឡាករ Casemiro និង Lucas Vazquez។

Bale

យ៉ាង​ណា​ចូល​ដល់​នាទី ៧៤ បាន​កើត​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​ខ្សែ​ប្រយុទ្ធ Karim Benzema ត្រូវ​បាន​ប្តូរ​ចេញ ហើយ​ជំនួស​ចូល​ដោយ Gareth Bale។ យ៉ាង​ណា​មិន​ទទួល​បាន​ការ​សាទរ​ទេ ដោយ​ការ​វិល​មក​ទីលាន ក្រោយ​ខកខាន​ជាង ២ ខែ​សារ​នេះ កីឡាករ​សញ្ជាតិ​វែល បែរ​ជា​ទទួល​សំឡេង​ស្រែក​ចំ.អក​ពី​អ្នក​គាំទ្រ​នៃ​ក្លឹប​របស់​ខ្លួន​ទៅ​វិញ។

Bale
Bale

Bale ប៉ុន្មាន​ប្រកួត​មុន​បាន​ត្រឹម​បម្រុង និង​ខ្លះ​ខកខាន​ដោយ​សារ​ជួប​បញ្ហា​របួ.ស តែ​ការ​លេង​របស់​គេ​នៅ​ជម្រើស​ជាតិ​វែល​ថ្ងៃ​មុន​គឺ​ល្អ​ខ្លាំង ដោយ​រក​បាន ២ គ្រាប់​មាន​ទាំង​គ្រាប់​បាល់ Free-Kick ថែម​ទៀត។ ឥឡូវ​បាន​ប្តូរ​មក​ចូលរួម​លើ​ទីលាន​ជា​ថ្មី ក៏​ស្រាប់​តែ​អ្នក​គាំទ្រ​ស្រែ.ក​ប.ញ្ឈឺ​កីឡាករ​ឥត​ឈប់ ជា​ពិសេស​រាល់​ពេល​គេ​ប៉ះ​បាល់​ម្តងៗ។

បុរស​វ័យ ៣២ ឆ្នាំ កំណត់​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ ហើយ​ក៏​បាន​ប្រកាស​រួចរាល់​អំពី​ដំណើរ​ត្រៀម​ចាកចេញ ពោល​គ្មាន​ការ​បន្ត​កុងត្រា​ថ្មី​អ្វី​ឡើយ។ គេ​កំពុង​ទន្ទឹង​រង់ចាំ​ការ​លា​ដ៏​សមរម្យ​មួយ ចេញ​ពី​ការ​រៀបចំ​របស់​ក្លឹប តែ​ក៏​មិន​ច្បាស់​ថា​អ្នក​គាំទ្រ​ជា​ច្រើន នឹង​ចូលរួម​សហការ​ឬ​អត់​នោះ​ដែរ៕

ប្រភព៖ Sportsmole