អតីត​ដៃ​ស្តាំ Sir Alex ថា​កីឡាករ Man Utd មក​លេង​ដើម្បី​តែ​លុយ​រូប​នេះ ល្មម​ចាកចេញ​ហើយ

បន្ទាប់​បរាជ័យ ១-០ ក្រោម​ថ្វី​ជើង​របស់​ក្លឹប​ស្ករ​គ្រាប់​ខៀវ Everton ពេល​នេះ​ក្លឹប​ដឹកនាំ​ដោយ​លោក Ralf Rangnick ហាក់​ទទួល​បាន​ការ​រិះ.គន់​ជា​ខ្លាំង។ នេះ​ពួក​គេ​ នៅ​សល់​ក្តី​សង្ឃឹម​ទាប​បំផុត​ក្នុង​ការ​ប្រជែង​យក​បាន​ចំណាត់ថ្នាក់ Top 4 ហើយ​ទម្រង់​លេង​ក៏​កាន់​តែ​ពិ.បាក​មើល សូម្បី​តែ​គ្នា​ឯង​ក៏​បន្ទោ.ស​គ្នា​ឯង​ដែរ។

Beckford

ដោយឡែក​ងាក​ទៅ​មើល​មតិ​យល់​ឃើញ​របស់​អតីត​ជំនួយ​ការ​របស់​លោក Sir Alex Ferguson គឺ Rene Meulensteen និង​អតីត​កីឡាករ Leeds លោក Jermaine Beckfordបាន​និយាយ​ចំៗ​ថា កីឡាករ​ដូច​ជា Paul Pogba មិន​គួរ​នឹង​បន្ត​នៅ​ត​ទៅ​ទៀត​ឡើយ។ បញ្ជាក់ ខ្សែ​បម្រើ​សញ្ជាតិ​បារាំង យប់មិញ​បាន​ប្តូរ​ចូល​ជំនួស Fred នៅ​នាទី ៣៦ ស្រប​ពេល​សុពលភាព​កុងត្រា ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២។

Everton

លោក Beckford និយាយ៖ “កីឡាករ​ដូច​ជា Pogba គេ​មក​ Man Utd ដើម្បី​តែ​លុយ​ប៉ុណ្ណោះ ហើយ​របៀប​គេ​លេង​គឺ​យឺត មិន​សម​នឹង​បាល់​នៅ Premier League ដែល​គេ​លេង​លឿនៗ​ទេ នេះ United កំពុង​ចាយ​លុយ​ខុស ចាយ​ខុស​ទៅ​លើ​កីឡាករ និង​តំណែង​ជា​ច្រើន ទាំង​អស់​ជា​អ្វី​ដែល​ពួកគេ​គួរ​តែ​កែ​តម្រូវ”។

Meulensteen/Pogba

រី​ឯ​មតិ​របស់​លោក Meulensteen ក៏​យល់ស្រប​តាម ហើយ​និយាយ​ស្រដៀង​គ្នា​ថា៖ “គេ​ពិត​ជា​មិន​អាច​សម្រប​នឹង​ការ​លេង​នៅ PL បាន​ឡើយ ហើយ​គេ​មិន​ដែល​បង្ហាញ​ឆន្ទៈ​នឹង​ចង់​បន្ត​នៅ​ក្រុម​មួយ​នេះ​ឡើយ ដោយ​វា​មិន​មែន​បញ្ហា​តែ​មួយ​ឡើយ គឺ​មាន​ច្រើន​ទៀត​ដែល​ក្លឹប​កំពុង​ជួប​ប្រទះ”។ គួរ​រំឭក​ឲ្យ​ដឹង ក្នុង​មួយ​សប្តាហ៍​នៅ Old Trafford ខ្សែ​បម្រើ Pogba អាច​ទទួល​បាន​ប្រាក់​ឈ្នួល ២៩០ ០០០ ផោន៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ ក្រោយ​ខកខាន​ជិត ១០ ឆ្នាំ ឥឡូវ​លឺ​ថា​ក្លឹប​មួយ​នេះ ទាក់ទង​ហៅ Tevez មក PL វិញ​ហើយ

Carlos Tevez ការ​ឈរ​ជើង​លើក​ចុង​ក្រោយ​ឲ្យ​ក្លឹប​នៅ​ក្របខ័ណ្ឌ Premier League គឺ Manchester City ត្រឹម​ដើម​ខែ​កក្កដា ឆ្នាំ ២០១៣ នេះ​បន្ទាប់​ការ​ធ្លាប់​រួម​អាជីព​ឲ្យ Man Utd និង West Ham ជា​ដើម។ ឥឡូវ​លឺ កីឡាករ​អាហ្សង់ទីន​កៀក​នឹង​ត្រលប់​មក​លីគ​កំពូល​អង់គ្លេស​សារ​ជា​ថ្មី ក៏​ប៉ុន្តែ​មិន​ជាមួយ​ក្លឹប​ទាំង ៣ ខាង​លើ​ឡើយ។

Tevez

ផ្ទុយ​ទៅ​វិញ​បុរស​វ័យ ៣៨ ឆ្នាំ លឺ​ថា​បាន​ទាក់ទង​ជាមួយ​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur ​ឯ​ណោះ។ បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ​ថា Tevez មាន​គម្រោង​ចង់​មក​ទស្សនា​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប Spurs ក៏​ដូច​ជា​សិក្សា​ពី​លទ្ធភាព ក្នុង​ការ​វិល​ត្រលប់​មក​ចូលរួម​ម្តង​ទៀត ជា​ជាង​គិត​រឿង​ចូល​និវត្ត។

ប្រភព​បាន​ឲ្យ​ដឹង​ថា បុរស​សញ្ជាតិ​អាហ្សង់ទីន​ណា​មួយ​ក៏​ធ្លាប់​ឆ្លង​កាត់​ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte ម្តង​ហើយ​ដែរ កាល​នៅ Juventus រដូវ​កាល ២០១៣/១៤ រក​បាន ១៩ គ្រាប់​និង Assist ៧ លើក នៅ ៣៤ ប្រកួត​ឆ្នាំ​នោះ។ ដូច្នេះ​ទើប​ដាក់​ចិត្ត និង​ជឿជាក់​ថា​អាច​ជោគជ័យ​ជា​ថ្មី ជាមួយ​ក្លឹប​កំពុង​ឈរ​លេខ ៤ នៅ PL។

Tevez/Conte
Tevez/Conte

សម្រាប់​បុរស​វ័យ ៣៨ ឆ្នាំ ក្រៅ​ពី Spurs ក៏​លឺ​ថា​មាន​ក្លឹប​ឯ​ទៀត​នៅ​អ៊ីតាលី AC Milan, Inter Milan រួម​ទាំង​អតីត​ក្លឹប​ចាស់ Juventus សម្លឹង​ចង់​បាន​គេ​ទៅ​ចូលរួម​ដូច​គ្នា។ Tevez បាន​អត់​ក្លឹប​ឈរ​ជើង​តាំង​ពី​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២១ ក្រោយ​ផុត​កុងត្រា​ជាមួយ​ Boca Juniors៕

ប្រភព៖ The Sun