ម្ចាស់ពាន Ballon d’Or ឆ្នាំ១៩៨៦ ចូលរួមបម្រើកងទ័ពអ៊ុយក្រែន ប្រ.ឆាំងរុស្ស៊ី

អតីតខ្សែប្រយុទ្ធ Igor Belanov ដែលឈ្នះពាន Ballon d’Or ក្នុងឆ្នាំ១៩៨៦ បានចូលរួមយោធាប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសរបស់ខ្លួន ប្រ.ឆាំងទៅនឹងការឈ្លាន.ពានពីរុស្ស៊ី។

លោក Belanov ឈ្នពាន៦នៅក្លិប Dynamo Kiev ហើយលោកធ្លាប់ប្រកបអាជីពនៅក្លិប Monchengladbach និង Eintracht Braunschweig ចន្លោះពីទសវត្សរ៍ ១៩៨០ ដល់ ទសវត្សរ៍ ១៩៩០។

បច្ចុប្បន្នលោកមានវ័យ៦១ឆ្នាំ ហើយលោកជាម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់អ៊ុយក្រែនដែលឈ្នះពាន Ballon d’Or ជាមួយលោក Oleh Blokhim និងលោក Andriy Shevchenko ហើយលោក Belanov បានចូលរួមកងទ័ពដើម្បីការពារប្រទេសអ៊ុយក្រែន។

លោក Belanov បានបង្ហោះរូបភាពជាច្រើន ជាមួយយោធាដទៃទៀត ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការកោតសរសើរចំពោះកងទ័ពអ៊ុយក្រែនជាខ្លាំង។

បុរសជនជាតិអ៊ុយក្រែនរូបនេះ បានក្លាយជាម្ចាស់ពាន Ballon d’Or ក្នុងឆ្នាំ១៩៨៦ បន្ទាប់ពីជួយក្រុម Dynamo Kiev គ្រងជើងឯក Cup Winners’ Cup បន្ទាប់ពីយកឈ្នះ Atletico Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣-០៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ជើងចាស់​ Hamann ចាត់ទុកគ្រូបង្វឹកបច្ចុប្បន្ន ៣រូប ដែលជោគជ័យជាង Guardiola

អតីតខ្សែបម្រើរបស់ Liverpool និង Manchester City លោក Dietmar Hamann បានអះអាងថា អ្នកចាត់ការ Jurgen Klopp, Jose Mourinho និង Carlo Ancelotti ទទួលបានភាពជោគជ័យច្រើនជាង លោក Pep Guardiola។

អ្នកចាត់ការរបស់ Manchester City បាននាំក្រុមដែលលោកដឹកនាំឈ្នះពាននៅក្នុងស្រុកជាច្រើន ទាំងនៅអេស្ប៉ាញ អាល្លឺម៉ង់ និង អង់គ្លេស ខណៈភាពជោគជ័យនៅអឺរ៉ុបមានតែម្ដងប៉ុណ្ណោះ កាលលោកនៅដឹកនាំក្រុម Barcelona។

លោក Guardiola បានដឹកនាំ Man City ឈ្នះពានជាច្រើនចាប់តាំងពីលោកចូលកាន់តំណែងនៅ Etihad ហើយពេលនេះ ពួកគេនៅសល់ឱកាសក្នុងការដណ្ដើមពាន៣ក្នុងរដូវកាលនេះ។

លោក Hamann បាននិយាយថា៖ “មានអ្នកចាត់ការបីរូបបច្ចុប្បន្ននេះ ដែលត្រូវបានចាត់ទុកថា ទទួលបានជោគជ័យជាងលោក Guardiola ហើយខ្ញុំនៅតែមិនទាន់មានការពេញចិត្តជាមួយគាត់នៅឡើយទេ”។

“លោក Jose Mourinho ធ្លាប់ឈ្នះលីគក្នុង៤ប្រទេសផ្សេងគ្នា ហើយនឹង Champions League ជាមួយពីរក្លិប ខណៈកំណត់ត្រារបស់លោក Carlo Ancelotti ស្ថិតនៅលេខ២ ហើយកាន់តែប្រសើរបើសិនជាង Real Madrid អាចឈ្នះពាន La Liga។

“ហើយអ្នកចាត់ទី៣សម្រាប់ខ្ញុំមែនទេ? សម្រាប់ខ្ញុំ នោះគឺ Jurgen Klopp។ អ្វីដែលគាត់សម្រេចបាន តាមកញ្ចប់ទឹកប្រាក់ដែលគាត់បានចំណាយនៅ Liverpool ពិតជាគួរឱ្យកត់ចំណាំ។ គាត់ជាអ្នកចាត់ការដ៏អស្ចារ្យម្នាក់។ គាត់មានជំនាញអស្ចារ្យ ក្នុងការដាក់បញ្ចូលគ្នានូវកីឡាករ ដែលមានទេពកោសល្យ Guardiola មិនអាចធ្វើបានដូចនេះទេ”៕

ប្រភព៖ Goal