ឈឺ​តិច​អី! Villarreal បង្ហោះ​រូប​មួយ​សន្លឹក​នេះ ក្រោយ​ទម្លាក់​ជើង​ខ្លាំង Bayern នៅ UCL

ក្លឹប​អាល្លឺម៉ង់ Bayern Munich បាន​បង្កើត​លទ្ធផល​ភ្ញាក់ផ្អើល ក្រោយ​បរាជ័យ​ក្រោម​លទ្ធផល​ក្លឹប​អេស្ប៉ាញ Villarreal នៅ​វគ្គ ៨ ក្រុម UCL ក្រោម​លទ្ធផល ១-២។ នេះ​កំណត់​បាន​ថា មាន​ក្លឹប​អេស្ប៉ាញ ២ ហើយ​ដែល​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​ Villarreal និង Real Madrid ហើយ​គេ​នៅ​ចាំ​អ៊ុត​មើល​លទ្ធផល Man City-Atletico និង Benfica-Liverpool ផ្សេង​ទៀត។

ថា​មិន​ត្រូវ​បើ Atletico ឡើង​ទៅ​វគ្គ ៤ ក្រុម​ទៀត នោះ​គឺ​មាន​ក្លឹប​អេស្ប៉ាញ​ដល់​ទៅ ៣។ ឥឡូវ​យើង​រាប់​ត្រឹម ២ ក្រុម​សិន ដែល​បាន​ឡើង ក៏​ស្រាប់​តែ​ក្លឹប Villarreal បាន​បង្ហោះ​សារ​ឌឺ.ដង​ទៅ​កាន់​មតិ​ដែល​ធ្លាប់​ចំ.អក​មក​កាន់​លីគ La Liga បាត់​ទៅ​ហើយ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ពេល Cristiano Ronaldo និង Lionel Messi ចាកចេញ មតិ​ខ្លះ និយាយ​ថា La Liga បាន​ក្លាយ​ជា​លីគ​កសិកម្ម ព្រោះ​គ្មាន​កីឡាករ​កំពូល​ឈរ​ជើង​ទៀត​នោះ​ទេ។

Villarreal
Villarreal

ឥឡូវ​បែរ​ក្លឹប​អេស្ប៉ាញ បាន​ឡើង​ដល់​ទៅ ២ ក្រុម ហើយ Villarreal ក៏​បង្ហោះ​រូបភាព​បុរស​ជិះ​ត្រាក់ទ័រ រួច​អម​នឹង​ពាក្យ​នៃ​ពាន Champions League មក​ជា Farmers League ដោយ​ចង់​ឌឺ.ដង​ឆ្លើយ​បក​ទៅ​មតិ​មួយ​ចំនួន ថា​ឥឡូវ​នេះ ក្លឹប​ដែល​ស្ថិត​នៅ​លីគ​កសិកម្ម បាន​ឡើង​មក​ដល់​វគ្គ​ ៤ ក្រុម​ហើយ អ៊ីចឹង​ប្តូរ​ឈ្មោះ​មក​ជា Farmers League តែ​ម្តង​ទៅ។

រូបភាព៖ Twitter

រំឭក​ឲ្យ​ដឹង​ថា នៅ​រដូវ​កាល ២០២១/២២ សម្រាប់​ក្លឹប​នាវា​លឿង Villarreal ពួក​គេ​សេសសល់​តែ​ក្តី​សង្ឃឹម​នៅ​ពាន UCL មួយ​ប៉ុណ្ណោះ ខណៈ​ដែល​ពាន Copa del Rey បាន​ធ្លាក់​ត្រឹម​វគ្គ ៣២ ក្រុម ហើយ​ពាន UEFA Super Cup ឆ្នាំ​ទៅ បាន​ត្រឹម​ជើង​ឯក​រង។ រី​ឯ​នៅ La Liga ក្រុម​ដឹកនាំ​ដោយ​លោក Unai Emery កំពុង​ឈរ​លេខ ៧ ឯ​ណោះ៕

ប្រភព៖ Twitter

អានអត្ថបទបន្ទាប់៖ រត់​រួច​អត់​ទេ? ក្លឹប​នេះ ទារ ១០០ លាន​អឺរ៉ូ ទើប​ព្រម​លក់​ខ្សែ​ការពារ​ម្នាក់​ទៅ​ឲ្យ Barca

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍ ក្នុង​ការ​ចង់​បាន​ខ្សែ​ការពារ​ថ្មី សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ តែ​ឥឡូវ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា ក្រោយ​ភាគី​ក្លឹប​អាណាព្យាបាល​ដាក់​តម្លៃ​ខ្លួន​កីឡាករ​មក ចូល​ដល់​ខ្ទង់​រយ​លាន។

Barcelona

នោះ​គឺ​កីឡាករ​ហូឡង់ វ័យ ២២ ឆ្នាំ Matthijs de Ligt ​ឈរ​ជើង​ឲ្យ​ក្លឹប​សេះ​បង្កង់ Juventus។ ស្ថិតិ​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ៣៦ ប្រកួត អាច​ទប់ Clean sheet បាន ១៥ លើក និយាយ​ទៅ​គេ​រាប់​បាន​បន្ត​ជា​ចំណែក​សំខាន់ ​ក្រោម​ការ​ដឹកនាំ​របស់​លោក Massimiliano Allegri ដដែល។

បើ​តាម​សារព័ត៌មាន Fichajes ចុះ​ផ្សាយ​ថា ដោយសារ De Ligt ស្ថិត​នៅ​ផែនការណ៍​យូរ​អង្វែង​របស់​ក្លឹប ហេតុ​នេះ​ហើយ Juventus បាន​ដាក់​តម្លៃ​រាង​កល់ ពោល​ដល់​ទៅ ៨៣ លាន​ផោន ឬ ១០០ លាន​អឺរ៉ូ ទើប​ព្រម​អនុញ្ញាត​ឲ្យ​ខ្សែ​ការពារ​ខាង​លើ​ចាកចេញ​ទៅ។ នេះ​មាន​ភាគរយ​ទាប​ណាស់​ដែល​អ្នក​មាន​បុណ្យ​អាច​ចរចា​យក​បាន ព្រោះ​បញ្ហា​សេដ្ឋកិច្ច​សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez នៅ​តែ​ប្រឈម​នា​ពេល​ចុង​ក្រោយ។

De Ligt
De Ligt

គួរ​រំឭក​ថា អតីត​សមាជិក​ Ajax ខាង​លើ ក៏​ផ្សារភ្ជាប់​ទៅ​កាន់​ក្លឹប​អង់គ្លេស Chelsea ផង​ដែរ ដ្បិត​អី​សុពលភាព​កុងត្រា​នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ ស្ថិតិ​បង្ហាញ​ខ្លួន​សរុប ១១១ ប្រកួត រក​បាន ៨ គ្រាប់​និង Assist ២ លើក៕

ប្រភព៖ Fichajes