Rangers/Celtic អាចបាត់កៅអីអូតូនៅ UCL រដូវកាលក្រោយ បើសិនក្រុមមួយនេះឈ្នះជើងឯក

Celtic ឬ Rangers អាចនឹងខកឱកាសទទួលបានកៅអីលេងនៅ UEFA Champions League រដូវកាលក្រោយ ដោយសារការឡើងរបស់ Villarreal នៅក្នុងការប្រកួតនេះ។

ក្រុមដែលដឹកនាំដោយលោក Unai Emery បានទម្លាក់ Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ ហើយនឹងជួប Liverpool ឬ Benfica នៅជុំបន្ទាប់។

ហើយប្រសិនបើពួកគេអាចក្លាយជាជើងឯក Champions League នោះជាដំណឹងអា.ក្រក់សម្រាប់ក្រុមធំទាំងពីរនៅស្កុតឡែន។ បច្ចុប្បន្ន ការឈ្នះពានលីគកំពូលស្កុតឡែនអាចធានាការទទួលបានកៅអីដោយស្វ័យប្រវត្តិនៅ Champions League។

ហើយបច្ចុប្បន្ន Celtic កំពុងមានគម្លាតនាំមុខ៦ពិន្ទុ នៅកំពូលតារាងក្នុងលីគ ហើយការធ្លាក់ចេញរបស់ Villarreal ក្នុងការប្រកួតពានអឺរ៉ុបដ៏ធំនេះ ជាដំណឹងល្អសម្រាប់ពួកគេ។

មូលហេតុដោយសារតែ ប្រសិនបើ Villarreal ឈ្នះពាននេះ UEFA នឹងរកកន្លែងមួយបន្ថែមសម្រាប់ Villarreal ដោយសារពួកគេមិនមានកៅអីដោយស្វ័យប្រវត្តិ តាមរយៈលទ្ធផលនៅក្នុងលីគ។

ហើយដោយសារតែមានចំណាត់ថ្នាក់ Coefficent Ranking ទាប អាចធ្វើឱ្យក្លិបមកពីស្កុតឡែន បាត់បង់ឱកាសឆ្លងផុតវគ្គជម្រុះ៕

ប្រភព៖ The Sun

អានអត្ថបទបន្ទាប់៖ អ្នកចាំទីដែលធ្លាប់របូត៦គ្រាប់កាល៥ឆ្នាំមុន ជឿថា Frankfurt អាចទម្លាក់ Barca ឡើងវគ្គបន្ទាប់

អ្នកចាំទី Kevin Trapp របស់ក្លិប Eintracht Frankfurt បាននិយាយថា ក្រុមរបស់គេសង្ឃឹមទទួលបានជោគជ័យ នៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ Europa League ជើងទី២ នៅកីឡដ្ឋាន Camp Nou ទល់នឹង Barcelona ក្រោយបញ្ចប់ជើងទី១ ដោយលទ្ធផល ១-១។

អ្នកចាំទីរូបនេះបានអះអាងថា៖ “យើងរៀបចំខ្លួនបានល្អណាស់ ហើយយើងទន្ទឹងរង់ចាំការប្រកួតមួយនេះ។ វានៅក្នុងចំណោមការប្រកួតដែលកីឡាករបាល់ទាត់អាជីពរំពឹងបានលេង។ យើងសង្ឃឹមថាអាចឆ្លងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ”។

យោងតាមការលើកឡើងរបស់ Trapp ចំពោះការលេងកម្រិតខ្ពស់របស់ Frankfurt កាលពីជើងទី១ បានធ្វើឱ្យពួកគេទទួលបានការគោរពពី Barcelona។

កីឡាករអាល្លឺម៉ង់រូបនេះបានបន្ដថា៖ “ខ្ញុំគិតថា យើងលេងបានល្អកាលពីសប្ដាហ៍មុន ហើយមានឱកាសឈ្នះ។ Barca ដឹងថាយើងមិនអាចមើលស្រាលបានទេ។ មិនត្រឹមតែដោយសារការប្រកួតកាលពីពេលមុនឡើយ ប៉ុន្ដែជាការប្រកួតដែលយើងបានលេងទល់នឹងក្រុមធំៗ”។

សូមរំឭកថា Trapp នេះហើយ ជាសមាជិកក្នុងក្រុមក្រុម Paris Saint-Germain ដែលបានយកឈ្នះ Barcelona ៤-០ ក្នុងជើងទី១វគ្គ១៦ក្រុមចុងក្រោយ Champions League រដូវកាល ២០១៦-១៧ ដែលត្រូវបានក្រុមអេស្ប៉ាញវាយបកយកឈ្នះ ៦-១ វិញនៅ Camp Nou។

ទោះយ៉ាងណាក្ដី អ្នកចាំទីរូបនេះ បានលើកឡើងថា គេផ្តោតតែទៅលើការប្រកួតនាថ្ងៃព្រហស្បតិ៍នេះប៉ុណ្ណោះ ដែលមានភាពខុសប្លែកគ្នាកាលពី៥ឆ្នាំមុន៕

ប្រភព៖ Be Soccer