Ferdinand ថា ២ ក្រុម​នេះ​នឹង​ធ្លាក់ ហើយ ២ ក្រុម​នេះ ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ UCL

យើង​បាន​រក​ឃើញ ៤ ក្រុម​ចុង​ក្រោយ ដែល​ឡើង​មក​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ក្លឹប​អេស្ប៉ាញ​មាន ២ និង​អង់គ្លេស​មាន ២ ហើយ​ប្រកួត​ផ្គូផ្គង​គ្នា ពោល Villarreral ប៉ះ Liverpool រី​ឯ Man City ប៉ះ Real Madrid។

Pep Guardiola
UCL

ការ​ប្រកួត​នឹង​ចូល​មក​ដល់​នៅ​ចុង​ខែ​មេសា​ខាង​មុខ តែ​តាម​ការ​យល់​ឃើញ​របស់​លោក Rio Ferdinand ​ជា​អតីត​ខ្សែ​ការពារ​នៅ​បិសាច​ក្រហម បាន​បង្ហាញ​មតិ​យោបល់​ជា​មុន​រួច​បាត់​ទៅ​ហើយ អំពី​ក្រុម​ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​ចុង​ក្រោយ ក្នុង​ទីក្រុង​ប៉ារីស នា​ចុង​ខែ​ឧសភា។

ប្រាប់​ប៉ុស្តិ៍ BT Sport លោក Ferdinand ថា៖ “ខ្ញុំ​គិត​ថា City នឹង​ឡើង​ទៅ​វគ្គ​បន្ត តាម​រយៈ​ការ​រក​បាន ២ គ្រាប់ ហើយ​ក៏​គិត​ថា​ជា Liverpool ផង​ដែរ នេះ​ពួក​គេ​មាន​បទពិសោធន៍​ហើយ រួច​ក៏​រឹងមាំ​ខ្លាំង​បំផុត សម្រាប់​ការ​លេង​ទល់ Villarreal ទាំង​ពីរ​ជើង”។

Man City-Liverpool

រំឭក​ថា ការ​ប្រកួត​ជើង​ទី ១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧&២៨ មេសា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ ចុះ​គ្នា​យើង​ យល់​ឃើញ​បែប​ណា​ដែរ គិត​ដូច​ Ferdinand ដែរ​ឬ​អត់ ថា City នឹង​ប៉ះ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ? បើ​ជា​ការ​ពិត នោះ​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ​ដែល​ក្រុម​អង់គ្លេស លេង​ទល់​ក្រុម​អង់គ្លេស ខណៈ​ឆ្នាំ​ទៅ Chelsea បាន​យក​ឈ្នះ ១-០ ទៅ​លើ Man City៕

ប្រភព៖ BT Sport

អានអត្ថបទបន្ទាប់៖ ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយហើយ Barcelona ត្រូវបាត់មុខកីឡាករសំខាន់ម្នាក់ដល់ចប់រដូវកាល

Barcelona មានរាត្រីដ៏សោកសៅមួយសម្រាប់ Barcelona ក្នុងជំនួបជើងទី២ វគ្គ៨ក្រុមចុងក្រោយ Europa League​ ក្រោយបរាជ័យ ៣-២ ក្រោមថ្វីជើង Frankfurt ហើយនៅមានរឿងកាន់តែធ្វើឱ្យក្រុមម្ចាស់ផ្ទះកាន់តែសោកសៅជាងនេះទៅទៀត។

ក្រុមរបស់លោក Xavi Hernandez បានបរាជ័យសរុបទាំងពីរជើង ៤-៣ ទល់នឹង Frankfurt ដែលជារាត្រីដ៏អស្ចារ្យប្រចាំ​ប្រវត្ដិសាស្ដ្ររបស់ក្រុមមកពីអាល្លឺម៉ង់មួយនេះ។

ប៉ុន្ដែសម្រាប់ Barca វិញ ពួកគេត្រូវប្រឈមនឹងបញ្ហាច្រើន ជាពិសេសនៅពេលដែល កីឡាករឆ្នើមវ័យក្មេង Pedri ត្រូវបានប្ដូរចេញ ក្រោយចប់តង់ទី១ ដោយសារបញ្ហារបួសសាច់ដុំ។ គេត្រូវបានប្ដូរចូលជំនួសដោយ Frenkie de Jong ដែលមិនមានកាយសម្បទាល្អពេញលេញដែរ ដោយសារមានជំងឺក្នុងសប្ដាហ៍នេះ។

យោងតា​មប្រភពពី Mundo Deportivo បានឱ្យដឹងថា ខ្សែបម្រើអេស្ប៉ាញ Pedri អាចខកខានចូលរួមការប្រកួតរហូតដល់ចប់រដូវកាលនេះ ដោយត្រូវការពេលវេលាព្យាបាលឱ្យសះស្បើយ។

Pedri សឹងតែអវត្តមាននៅពាក់កណ្ដាលដំបូងនៃរដូវកាលនេះទៅហើយ ដោយសាររបួស ហើយបានត្រលប់មកវិញក្នុងខែមករាឆ្នាំនេះ។ ហើយពេលនេះ គេអាចនឹងបន្ដអវត្តមានច្រើនប្រកួតទៀតរហូតដល់ចប់រដូវកាល៕

ប្រភព៖ Football Espana