មានតែក្រុមមួយគត់នៅលីគកំពូលអេស្ប៉ាញ ដែលមិនទាន់ស្គាល់ជាតិបាល់១១ម៉ែត្រ សំរាប់រដូវកាលនេះ

បន្ទាប់ពីក្រុមនីមួយៗលេងបាន១២ប្រកួតនៅក្នុងលីគកំពូលអេស្ប៉ាញ គេរកឃើញថា មានតែក្រុម Atletico Madrid មួយគត់ដែលមិនទាន់ទទួលបាន និង បង្កកំហុសអោយមានបាល់១១ម៉ែត្រកើតឡើង។

មុនពេលការប្រកួតកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ Real Betis គឺជាក្រុមមួយទៀតដែលមិនមានបាល់ប៉េណាល់ទីនៅក្នុងប្រកួតរបស់ខ្លួន ស្មើគ្នានឹង ក្រុមដែលដឹកនាំដោយលោក Diego Simeone ប៉ុន្ដែ កំហុសនៅមុខទីរបស់ខ្លួនទល់នឹង Barcelona បានធ្វើអោយក្រុមរបស់លោក Quique Setien បង្កអោយមានបាល់ប៉េណាល់ទីជាលើកដំបូងសំរាប់រដូវកាល ខណៈដែល Cristian Tello បានធ្វើអោយ Jordi Alba ដួលនៅតំបន់គ្រោះថ្នាក់។

ក្រោយមក Lionel Messi ក៏ស៊ុតបញ្ចូលទី ដោយបាល់១១ម៉ែត្រ ផុតដៃអ្នកចាំទី Pau Lopez។

ដោយឡែក សំរាប់១៦គ្រាប់របស់ក្រុមលោក Simeone មិនទទួលបានពីការស៊ុតពិន័យ១១ម៉ែត្រឡើយ ហើយ៨គ្រាប់ដែលរកបានដោយគូប្រកួត ក៏មិនបានដោយសារបាល់ប៉េណាល់ទីដែរ៕

ប្រភព៖ Marca