មិនត្រឹមតែជាកីឡាករបាល់ទាត់ Giroud ចូលរួមចំណែក នៅក្នុងរឿងថ្មីរបស់ហូលីវូដ

Olivier Giroud បានចូលរួមចំណែក នៅក្នុងភាពយន្ដហូលីវូដ ដែលមានចំណងជើងថា Spirder-Man។ ខ្សែប្រយុទ្ធក្រុម Chelsea បានប្រកាសនៅលើគណនី Twitter របស់ខ្លួនថា រូបគេនឹងបញ្ចូលសំលេងអោយតួអង្គ the Green Goblin សំរាប់ខ្សែភាពយន្ដគំនូរជីវចលថ្មី។

Giroud បានសរសេរថា៖ “ខ្ញុំពិតជារីករាយណាស់ ក្នុងការប្រកាសថា ខ្ញុំនឹងបញ្ចូលសំលេងអោយតួអង្គ Green Goblin នៅក្នុងភាពយន្ដ # SpiderManNewGeneration ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ១២ខែធ្នូខាងមុខនេះ។”

គួរបញ្ជាក់ថា មិត្តរួមក្រុមជម្រើសជាតិបារាំងរបស់ Giroud កីឡាករ Presnel Kimpembe ក៏បានចូលរួមបញ្ចូលសំលេងក្នុងខ្សែភាពយន្ដនេះផងដែរ សំរាប់តួអង្គ Socrpion៕

ប្រភព៖ Mirror