ពត៌មានថ្មីៗ

FA ពិន័យអាជ្ញាកណ្ដាលមួយរូប បីសប្ដាហ៍ ក្រោយអោយកីឡាករប៉ាវស៊ីងស៊ុង មុនការប្រកួត

អាជ្ញាកណ្ដាលមួយរូប ត្រូវបានពិន័យបីសប្ដាហ៍ សំរាប់ការសំរេចចិត្តមុនការប្រកួត Women’s Super League ដោយអោយកីឡាករប៉ាវស៊ីងស៊ុង ជំនួសការបោះកាក់។

លោក David McNamara បានបង្កកំហុសមួយ មុនការប្រកួតលីគស្ដ្រីរវាងក្រុម Manchester City និង Reading នៅថ្ងៃទី ២៦ខែតុលា បន្ទាប់ពីភ្លេចកាក់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។

សហព័ន្ធបាល់ទាត់អង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍មួយថា៖ “គាត់បានទទួលពិន័យសំរាប់ការប្រព្រឹត្ត ការធ្វេសប្រហែសនៅក្នុងការប្រកួត។”

គួរបញ្ជាក់ថា ការបោះកាក់ត្រូវបានប្រើសំរាប់សំរេច ពីក្រុមដែលចាប់ផ្ដើមកែបាល់មុន ហើយវាជាតំរូវការចាំបាច់ សំរាប់ច្បាប់នៃការប្រកួត៕

ប្រភព៖ BBC