Zlatan ឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ នៅលីគកំពូលអាមេរិច

គ្រាប់បាល់ស៊ុតពីចំងាយ ដែលរកបានដោយ ខ្សែប្រយុទ្ធ Zlatan Ibrahimovic សំរាប់ក្រុម LA Galaxy ក្នុងការប្រកួតទល់នឹងក្រុម LAFC កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ ត្រូវបានបោះឆ្នោតដោយអ្នកគាំទ្រអោយឈ្នះពាន AT&T Goal of the Year។

បន្ទាប់ពីបានចាកចេញពីកៅអីបម្រុង ហើយប្ដូរចូលសំរាប់ការបង្ហាញខ្លួនលើកដំបូងអោយ Galaxy ខ្សែប្រយុទ្ធស៊ុយអែត បានស៊ុត Volley ជិត៤០ម៉ែត្រ បញ្ចូលទី ផុតដៃអ្នកចាំទី Tyler Miller របស់ក្រុម LAFC។

គួរបញ្ជាក់ថា វាជាគ្រាប់បាល់ដំបូងក្នុងចំនោមគ្រាប់បាល់ទាំង ២២ដែលរកបានដោយខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត សំរាប់ LA Galaxy ក្នុងរដូវកាលដំបូងរបស់ខ្លួន នៅលីគកំពូលអាមេរិច ហើយរូបគេទើបតែឈ្នះពាន កីឡាករចំនូលថ្មីរបស់ MLS កាលពីថ្ងៃចន្ទកន្លងទៅផងដែរ៕

Zlatan យកឈ្នះ Rooney ទទួលបានពានកីឡាករចំនូលថ្មីល្អបំផុតនៅ MLS

ប្រភព៖ MLS Soccer