Klopp និយាយគួរឱ្យគោរពបែបនេះ បើទោះបីជា Liverpool ឈ្នះ Villarreal 2-0 យប់មិញ

អ្នកចាត់ការ Jurgen Klopp បានសារភាពថា ការប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មិនទាន់បញ្ចប់ទេសម្រាប់ Villarreal ទោះបីជា Liverpool ទទួលបានជ័យជម្នះដោយលទ្ធផល ២-០ កាលពីថ្ងៃពុធក៏ដោយ។

អ្នកចាត់ការអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ថា ក្រុមហង្សក្រហមត្រូវការបង្ហាញការលេងឱ្យកាន់តែល្អនៅ Estadio de la Ceramica ដើម្បីអាចធានាឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតលោក Klopp បាននិយាយថា៖ “ខ្ញុំពេញចិត្តការប្រកួតនៅតង់ទី១ខ្លាំងណាស់, ប៉ុន្ដែយើងខ្វះខាតគ្រាប់បាល់។ ពួកគេគួរតែដាក់សម្ពាធមកលើយើង ប៉ុន្ដែយើងធ្វើបានល្អដើម្បីគ្រប់គ្រងលើពួកគេ។ ប៉ុន្ដែលទ្ធផល ២-០ ជាលទ្ធផលគ្រោះ.ថ្នាក់មួយ។ វាគាន់តែជាការប្រកួតពាក់កណ្ដាលប៉ុណ្ណោះ”។

“មិនទាន់មានអ្វីកើតឡើងនៅឡើយ។ យើងត្រូវតែលេងតង់ទី២ដូចជាតង់ទី១។ យើងនាំមុខ ២-០ ឡើង។ វានឹងក្លាយជាបរិយាកាសដ៏លំបាក។ វានឹងមានភាពខុសប្លែក។ យើងបានឃើញថាក្រុមនេះ ក្រុមនេះបានប្រឹងប្រែងសម្រាប់គ្រូបង្វឹករបស់ពួកគេ ហើយខ្ញុំប្រាកដថា ពួកគេនឹងប្រឹងប្រែងដើម្បីឡើងផ្ដាច់ព្រ័ត្រ”៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Ian Wright ព្រ.មាន Klopp ចំៗ ថាប្រយ័.ត្នស្តាយក្រោយ បើសិនអនុញ្ញាតឱ្យកីឡាករ Liverpool រូបនេះទៅ

តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Divock Origi បានចូលដល់ឆ្នាំចុងក្រោយហើយ នៃកិច្ចសន្យាបច្ចុប្បន្នរបស់គេ ដែលនេះមានន័យថាខ្សែប្រយុទ្ធរូបនេះ អាចចាកចេញដោយគ្មានតម្លៃខ្លួន នៅពេលទីផ្សារដោះដូរកីឡាករមកដល់ នារដូវក្តៅខាងមុខ ។

Origi

ជាមួយគ្នានេះដែរ មានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងអំពីការចាកចេញរបស់ Origi ទៅកាន់ក្លិបផ្សេងទៀត ស្របពេលវីរបុរសនៃក្របខ័ណ្ឌ Premier League លោក Ian Wright បានព្រមានក្រុមហង្សក្រហមថា ពួកគេអាចនឹងស្តាយក្រោយ ប្រសិនបើឱ្យខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ ចាកចេញនោះ ។

Ian Wright

គួរឱ្យដឹងថា Origi បានដើរតួជាផ្នែកដ៏សំខាន់មួយនៅ Anfield ក្នុងរយៈពេលពីរ បីរដូវកាលចុងក្រោយនេះ ហើយលោក Wright នៅតែអះអាងថា គ្រូបង្វឹកលោក Jurgen Klopp និងអ្នកគ្រប់គ្នាដែលមានទំនាក់ទំនងជាមួយក្លឹប សុទ្ធសឹងតែបានដឹងពីសារៈសំខាន់របស់កីឡាករវ័យ ២៧ ឆ្នាំ នៅក្នុងក្រុម។

Origi

លើសពីនេះ អតីតខ្សែប្រយុទ្ធ Arsenal បាននិយាយទៅកាន់ផតខេស Wrighty’s House របស់គាត់ថា ៖ “ប្រសិនបើគាត់ទៅ នោះ Liverpool នឹងបាត់បង់អ្វីម្យ៉ាង ។ មនុស្សជាច្រើនប្រហែលជាគិតថាគាត់ត្រឹមតែជាកីឡាករបម្រុងប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកគាំទ្រ Liverpool លោក Klopp និងកីឡាករក្នុងក្រុមសុទ្ធតែដឹងពីសារ:សំខាន់របស់គាត់ ។ ខ្ញុំគិតថាប្រសិនបើ Liverpool ឱ្យ Divock Origi ចេញឥឡូវនេះ ពួកគេនឹងបាត់បង់សមាសធាតុសំខាន់មួយ ជាពិសេសនៅពេល Firmino, Mane, Salah និង Jota ធ្វើមិនបានល្អ ” ៕

ប្រភព: Sportskeeda