[វីដេអូ] កំហុសប៉ះបាល់មិនបានល្អរបស់អ្នកចាំទី នាំបរាជ័យដល់ Inter Milan

Inter Milan បានខកឱកាសឡើងទៅកំពូលតារាង Serie A បន្ទាប់ពីអ្នកចាំទីបានសាងកំហុសដែលនាំឱ្យរបូតគ្រាប់បាល់ ជាកាដូរ៣ពិន្ទុសម្រាប់ Balogna ហើយបានធ្វើឱ្យ AC Milan កាន់តែសង្ឃឹមជាងមុន ក្នុងការប្រកួតជែងពានក្នុងលីគ។

Milan កំពុងមានគម្លាតនាំមុខពីរពិន្ទុនៅលើតារាង ខណៈនៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះ មុនបិទបញ្ចប់រដូវកាល។

Ivan Perisic បានរកគ្រាប់បាល់នាំមុខសម្រាប់ក្រុមការពារតំណែកជើងឯកលីគកំពូលអ៊ីតាលី មុនពេលដែល Marco Arnautovic តែតតាមស្មើសម្រាប់ Bologna។

អ្នកចាំទី Ionut Radu របស់ Inter បញ្ជូនបាល់ឱ្យមិត្តរួមក្រុមនៅស្លាបខាងស្ដាំមិនបានល្អ ដោយបានប៉ះបាល់ទៅមុខទី ហើយ Nicola Sansone បន្ថែមបន្ដិចចូលទីតែម្ដង។

ទស្សនាវីដេអូខាងក្រោមនេះ៖

អានអត្ថបទបន្ទាប់៖ Klopp និយាយគួរឱ្យគោរពបែបនេះ បើទោះបីជា Liverpool ឈ្នះ Villarreal 2-0 យប់មិញ

អ្នកចាត់ការ Jurgen Klopp បានសារភាពថា ការប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មិនទាន់បញ្ចប់ទេសម្រាប់ Villarreal ទោះបីជា Liverpool ទទួលបានជ័យជម្នះដោយលទ្ធផល ២-០ កាលពីថ្ងៃពុធក៏ដោយ។

អ្នកចាត់ការអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ថា ក្រុមហង្សក្រហមត្រូវការបង្ហាញការលេងឱ្យកាន់តែល្អនៅ Estadio de la Ceramica ដើម្បីអាចធានាឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតលោក Klopp បាននិយាយថា៖ “ខ្ញុំពេញចិត្តការប្រកួតនៅតង់ទី១ខ្លាំងណាស់, ប៉ុន្ដែយើងខ្វះខាតគ្រាប់បាល់។ ពួកគេគួរតែដាក់សម្ពាធមកលើយើង ប៉ុន្ដែយើងធ្វើបានល្អដើម្បីគ្រប់គ្រងលើពួកគេ។ ប៉ុន្ដែលទ្ធផល ២-០ ជាលទ្ធផលគ្រោះ.ថ្នាក់មួយ។ វាគាន់តែជាការប្រកួតពាក់កណ្ដាលប៉ុណ្ណោះ”។

“មិនទាន់មានអ្វីកើតឡើងនៅឡើយ។ យើងត្រូវតែលេងតង់ទី២ដូចជាតង់ទី១។ យើងនាំមុខ ២-០ ឡើង។ វានឹងក្លាយជាបរិយាកាសដ៏លំបាក។ វានឹងមានភាពខុសប្លែក។ យើងបានឃើញថាក្រុមនេះ ក្រុមនេះបានប្រឹងប្រែងសម្រាប់គ្រូបង្វឹករបស់ពួកគេ ហើយខ្ញុំប្រាកដថា ពួកគេនឹងប្រឹងប្រែងដើម្បីឡើងផ្ដាច់ព្រ័ត្រ”៕

ប្រភព៖ Marca