គ្រូជំនួយជម្រើសជាតិ ថាកីឡាករកម្ពុជា ចាប់ផ្ដើមហ្វឹកហាត់គ្រប់ផ្នែកឱ្យហើយ មុនធ្វើដំណើរទៅវៀតណាម

លោក ភា សុភ័ក្ដ្រា គ្រូជំនួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននិយាយថា កីឡាករដែលត្រូវបានកោះហៅ បានចាប់ផ្ដើមហ្វឹកហាត់បច្ចេកទេស និងរបៀបលេងរបស់ក្រុមជារួចជាស្រេច មុនធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម(SEA Games) ក្នុងប្រទេសវៀតណាម។

ក្រុម U23 របស់កម្ពុជា បានចូលរួមហ្វឹកហាត់រយៈពេលពីរថ្ងៃមកហើយ ក្រោមការតាមដានផ្ទាល់ពីអ្នកចាត់ការ Keisuke Honda និងក្រុមការងារគ្រូបង្វឹក យ៉ាងដិតដល់។

នៅក្នុងសម្ភាសន៍ របស់ CAMSOC គ្រូជំនួយជម្រើសជាតិកម្ពុជា លោក ភា សុភ័ក្ដ្រា បាននិយាយថា៖ “បើនិយាយអំពីដំណើរការសម្រាប់មុនស៊ីហ្គេម មុនមកដល់ការប្រមូលផ្ដុំនេះ ក្រោយពីបានបញ្ចប់ព្រឹត្តិការណ៍ U-23 គឺយើងបានបន្ត និងតាមដានទៅលើការជំរុញផ្នែកកាយសម្បទា ដោយយើងបានដាក់ផែនការ ហើយមានកីឡាករមួយចំនួនគឺយើងបានហៅគាត់មកធ្វើការហ្វឹកហាត់បន្ថែម រហូតមកដល់យើងធ្វើការប្រមូលផ្ដុំកាលពីម្សិលមិញនេះ (ថ្ងៃទី២៦ មេសា)”។

“អ៊ីចឹង មកដល់ម្សិលមិញនេះគឺជាការរៀបចំមិនគិតតែទៅលើកម្លាំងកាយសម្បទាទេ ប៉ុន្តែយើងថែមទៅលើការហ្វឹកហាត់បច្ចេកទេស ហើយនឹងធ្វើតាក់ទិច មានន័យថាអ្វីដែលជាការលើកឡើងរបស់លោក Honda កាលពីម្សិលមិញ គឺគាត់នឹងធ្វើឲ្យលម្អិតឲ្យហើយ មានន័យថាគ្រប់តែម្ដង ទាំងតាក់ទិច ទាំង Set play អ្វីដែលយើងត្រូវរៀបចំ គឺមុននឹងយើងចេញដំណើរទៅប្រទេសវៀតណាម”។

សូមរំឭកថា ក្រុមគោព្រៃជំទង់របស់កម្ពុជា ធ្លាប់បានសាងភាពភ្ញាក់ផ្អើលមួយ ដោយបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស៊ីហ្គេមលើកទី២៩ នៅប្រទេសហ្វីលីពីន៕

ប្រភព៖ CAMSOC

អានអត្ថបទបន្ទាប់៖ អត់ទុកមុខ! Roy Keane លះកីឡាករ Man Utd រូបនេះចំៗ ថាលេងបាល់ដូចកូនក្មេង ពេលប៉ះ Chelsea

វីរបុរសក្រុមបិសាចក្រហម លោក Roy Keane បានធ្វើការរិះ.គន់ចំៗ ទៅលើកីឡាកររបស់ក្រុម  Manchester United ចំពោះគុណផលលេងរបស់គេ ពេលប្រកួតទល់ក្រុមតោខៀវ Chelsea និងនៅក្នុងរដូវកាលនេះ។

Keane 

ជាក់ស្តែង កីឡាករដែលលោក Keane ចង់សំដៅលើនោះ គឺខ្សែប្រយុទ្ធ Marcus Rashford  ខណ:រូបគេ មានរដូវកាលដ៏គួរឱ្យខកចិត្តមួយមកទល់ពេលនេះ ហើយថែមទាំងមិនបានបង្ហាញភាពលេចធ្លោអ្វីនោះឡើយ អំឡុងការប្រកួតស្មើ ដោយលទ្ធផល ១-១ ទល់នឹងក្រុមតោខៀវ កាលពីយប់មិញ ។

Marcus Rashford

យ៉ាងណា ដោយថ្លែងទៅកាន់ Sky Sports លោក Keane បាននិយាយថាគាត់មិនមានការចាប់អារម្មណ៍ ទៅនឹងខ្សែប្រយុទ្ធ Manchester United នៅរដូវកាលនេះទេ និងថែមទាំងបាននិយាយទៀតថា ៖ ” “ខ្ញុំចង់ឃើញភាពក្លាហានពីគាត់បន្តិច យើងមិនទាន់បានឃើញវា គ្រប់គ្រាន់ពីគាត់ទេ រដូវកាលនេះគាត់បង្ហាញគុណផលលេងមិនជាប់លាប់ ហើយមិនបានប្រឹងប្រែងគ្រប់គ្រាន់ ។ គាត់មានវ័យ ២៤ ឆ្នាំហើយ ដូច្នេះគាត់ត្រូវតែបង្ហាញភាពចាស់ទុំ  ខ្ញុំពិតជាខកចិត្តនឹងគាត់ខ្លាំងណាស់ “។

Marcus Rashford

លោកបន្ថែមទៀតថា ៖ ” រាល់ពេលដែលខ្ញុំឃើញ Marcus កម្តៅសាច់់ដុំ គាត់តែងញញឹម ខ្ញុំមិនចូលចិត្តកីឡាករណាញញឹមច្រើនពេកនោះទេ ជាពិសេសនៅពេលអ្នកកំពុងធ្វើអ្វីចាំបាច់មួយ។ ការបង្ហាញគុណផលលេងរបស់គាត់ ​មិនដូចជាមនុស្សពេញវ័យនោះឡើយ គាត់ប្រៀបដូចជាកូនក្មេងម្នាក់អ៊ីចឹង ” ៕

ប្រភព: AF