ជើងចាស់ Basten ជំរុញឱ្យគ្រូថ្មី Man Utd ចុះកុងត្រានាំយកតារាឆ្នើម Chelsea រូបនេះ មកកាន់ក្រុម

វីរបុរសបាល់ទាត់ហូឡង់ លោក Marco van Basten ថ្មីៗនេះ បានជំរុញឱ្យក្រុមបិសាចក្រហម Manchester United ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea នៅរដូវក្តៅខាងមុខ ។

Marco van Basten

ជាក់ស្តែង កីឡាករ ដែលលោក Basten ចង់សំដៅលើនោះ គឺខ្សែប្រយុទ្ធ Hakim Ziyech ដោយគេបានផ្ទេរមកចូលរួមជាមួយក្រុម Chelsea ពី Ajax នៅឆ្នាំ ២០២០ ក្រោយទទួលបានភាពជោគជ័យ នៅក្រោមការដឹកនាំរបស់ លោក Erik ten Hag ។

Ziyech

គួរឱ្យដឹងថា លោក Ten Hag នឹងបញ្ចប់ការងាររបស់លោក នាមជាអ្នកចាត់ការរបស់ក្រុម Ajax បន្ទាប់ពីបានយល់ព្រមមកដឹកនាំក្រុមបិសាចក្រហម Manchester United ចាប់ពីរដូវកាលក្រោយ ។

Ziyech

ហើយយ៉ាងណា លោក Van Basten បានផ្តល់យោបល់ថាក្រុមបិសាចក្រហម គួរតែងាកមកចាប់អារម្មណ៍ជាមួយ Ziyech ខណ:គាត់បាននិយាយប្រាប់ Ziggo Sport ថា ៖​” អ្វី​ដែលខ្ញុំកំពុងគិតដល់នោះ គឺ Ziyech អាចជា​កីឡាករ​បាល់ទាត់​ល្អ​ម្នាក់​ នៅក្រុម Manchester United សម្រាប់លោក Ten Hag ” ៕

ប្រភព: Sportskeeda