ជើងចាស់ Neville បង្ហើបថា Man Utd ធ្លាប់ច្រានចោលសំណើរបស់ខ្លួន ដែលចង់ឱ្យចុះកុងត្រាលើម្នាក់នេះ

ជើងចាស់ លោក​ Gary Neville បានបញ្ជាក់ថា លោកធ្លាប់បានណែនាំឱ្យក្រុមបិសាចក្រហម Manchester United ចុះហត្ថលេខាលើ ខ្សែការពារ Joao Cancelo អំឡុងពេលគេនៅប្រកបអាជីព ជាមួយក្លិប Valencia ប៉ុន្តែយ៉ាងណាក្រុម United បានបដិសេធសំណើនោះ ។

Neville 

ជាក់ស្តែង Cancelo ដែលបច្ចុប្បន្នកំពុងលេងឱ្យក្រុម Manchester City បានរីករាយនឹងរដូវកាលដ៏ល្អមួយផ្សេងទៀតរបស់ខ្លួន ដោយអាចបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៧ លើក ប៉ុន្តែតាមពីក្រោយតារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Andy Robertson (មាន ១០ លើក) និង Trent Alexander-Arnold (១២ លើក) ។

Cancelo

ហើយយ៉ាងណា លោក Neville បានដឹកនាំ Cancelo  ក្នុងអំឡុងពេលគាត់ធ្វើជាអ្នកចាត់ការក្រុម Valencia សម្រាប់រដូវកាលឆ្នាំ ២០១៥-១៦ បានមើលឃើញពីទេពកោសល្យដ៏អស្ចារ្យរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ និងថែមទាំងបានទាក់ទងទៅកាន់អតីតក្លិប Man Utd របស់ខ្លួន ដើម្បីជំរុញឱ្យពួកគេចុះហត្ថលេខាលើ Cancelo ផងដែរ ។

Cancelo

តែទោះជាយ៉ាងណាក៏ដោយ ការណែនាំនោះ មិនត្រូវបានចាប់អារម្មណ៍ ដោយគ្រូបង្វឹក លោក Louis van Gaal ដែលជាអ្នកចាត់ការក្រុម Man Utd អំឡុងពេលនោះទេ ហើយទន្ទឹមនោះផងដែរ Cancelo បានចាកចេញពីក្រុម Valencia ដើម្បីផ្ទេរទៅចូលរួមជាមួយ Juventus នៅពេលពីរឆ្នាំក្រោយមក ។

Cancelo , Neville 

លើសពីនេះ លោក Neville ថា ៖  “គាត់ជាកីឡាករមិនគួរឱ្យជឿ គាត់ពិតជាអស្ចារ្យណាស់។ ខ្ញុំគិតថា Cancelo គឺជាខ្សែការពារដ៏ឆ្នើមម្នាក់។ ខ្ញុំបានប្រាប់ United ពីសមត្ថភាពរបស់គាត់ ប៉ុន្តែពួកគេហាក់មិនបានចាប់អារម្មណ៍នោះទេ ” ៕

ប្រភព: Metro