មេធំ Laporta ហាក់មិនបានបដិសេធចំពោះការចាកចេញ របស់កីឡាករគោលដៅធំ Man Utd រូបនេះទេ

ប្រធានក្លិប Barcelona លោក Joan Laporta ហាក់មិនបានបដិសេធ ចំពោះឱកាសនៃការចេញរបស់តារាឆ្នើមក្រុម Barcelona រូបនេះទេ បន្ទាប់ពីត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការដើរចេញពីទឹកដី Camp Nou នៅរដូវក្តៅខាងមុខ។

Laporta

ជាក់ស្តែង ក្លិប Manchester United ត្រូវបានគេជឿថានឹងតាំងចិត្ត ដើម្បីចុះហត្ថលេខានាំយកកីឡាករ Frenkie de Jong នៅក្នុងទីផ្សារនាពេលខាងមុខ ដោយគ្រូបង្វឹកថ្មី លោក Erik ten Hag បាននិយាយថា នឹងបើកការទាក់ទងទៅកាន់កីឡាករហូឡង់ ដែលធ្លាប់បានចំណាយរួមគ្នា នៅក្រុម Ajax រូបនេះ ។

Frenkie de Jong

ទន្ទឹមនឹងនោះ ក្រុម Manchester City ក៏ត្រូវបានគេគិតថា បានបង្ហាញចំណាប់អារម្មណ៍លើ De Jong ផងដែរ ដោយពួកគេ កំពុងស្វែងរកជម្រើស ដើម្បីមកជំនួសតំណែងរបស់កីឡាករ Fernandinho ដែលនឹងចាកចេញនៅរដូវក្តៅនេះ។

Frenkie de Jong

ដោយឡែក នៅពេលត្រូវបានចោទសួរអំពីអនាគតរបស់ De Jong លោក Laporta មិនបានបដិសេធចំពោះការផ្ទេរនេះទេ ដោយទទូចថាក្លឹបយក្សកាតាឡាន់ នឹងតែងតែធ្វើ អ្វីដែលល្អបំផុតសម្រាប់ក្លិប ៕

ប្រភព: Sportsmole