Sheringham៖ “Kane ដើរថយក្រោយហើយ បើផ្ទេរទៅក្លិបមួយនេះ”

Harry Kane គួរបន្ដលេងនៅ Tottenham Hotspur ជាជាងផ្លាស់ទៅ Manchester United នៅក្នុងរដូវក្ដៅនេះ នេះបើយោងតាមការលើកឡើងដោយអតីតខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស លោក Teddy Sheringham។

ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស មានការភ្ជាប់ទៅនឹងក្លិប Man Utd កាលពីកន្លងៗមក ខណៈ Manchester City ក៏ធ្លាប់បង្ហាញការចាប់អារម្មណ៍ចង់បានរូបគេផងដែរ។

Spurs នឹងបញ្ចប់រដូវកាល ដោយគ្មានពានរង្វាន់ ដែលជាហេតុធ្វើឱ្យ Kane ចង់ចាកចេញពីក្លិបនេះ ប៉ុន្ដែលោក Sheringham យល់ថា ការផ្ទេរទៅ Old Trafford ជាការដើរថយក្រោយ សម្រាប់ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ។

អតីតខ្សែប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស និងបិសាចក្រហមរូបនេះបាននិយាយថា៖ “ប្រសិនបើអ្នកជាអ្នកគាំទ្រ United អ្នកនឹងបន់ឱ្យ Kane មកចូលរួម។ ប្រិសនបើ Harry Kane អាចធ្វើឱ្យខ្លួនឯងអាចផ្ទេរចេញបាន ខ្ញុំគិតថាគ្រប់ក្លិបនៅក្នុងពិភពលោក បញ្ចូលឈ្មោះគេទៅក្នុងបញ្ជីរបស់ពួកគេ”។

“Manchester United កំពុងដាំក្បាលចុះ ពីជម្រើសនៃកីឡាករឆ្នើម ប៉ុន្ដែនិយាយដូច្នោះ ពួកគេនៅតែជាក្លិបធំមួយ។ នៅពេលដែលពួកគេទាក់ទងមក វានឹងពិបាកនឹងបដិសេធ។ បើទោះបីជាពួកគេមិនស្ថិតនៅក្នុងការប្រកួតប្រជែងពានណាមួយ នៅរដូវកាលបន្ទាប់ក៏ដោយ វានៅតែជារឿងលំបាកក្នុងការបដិសេធ Manchester United”៕

ប្រភព៖ Goal